Tuesday, July 8, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ល្បែងជល់មាន់អនឡាញតាមកកំពុងបើក​លេងយ៉ាងសប្បាយអាជ្ញាធរស្រុកស្វាយ​អន្ទរមិន​បង្ក្រាប

ព្រៃវែង​ ៖ បនល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងទាក់ទាញក្រុមអ្នកញៀនល្បែងមកលេងភ្នាល់ដាក់លុយយ៉ាងអាណាធិបតេយ្យនៅផ្ទះឈ្មោះ(ណន)ស្ថិតនៅភូមិសុបិន ឃុំព្រៃខ្លា ស្រុកស្វាអន្ទរខេត្តព្រៃវែង។ ពលរដ្ឋបានលួចបង្ហើបថា៖ បនល្បែងសុីសង​ប្រភេទមាន់ជល់ តាមប្រពន្ធ័អនឡាញមួយកន្លែងនេះមិនដែលឃើញមាន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាចុះមកបង្ក្រាបនោះឡើយ​ បណ្ដែបណ្ដោយឱ្យបនល្បែងជល់មាន់តាមអនឡាញ នេះ បើកដំណើរការ​បានយ៉ាងរលូន ពង្វក់ស្មារតីពលរដ្ឋ ខ្មែរ​ឲ្យលេង​ ខ្លះចាញ់លុយអស់រាប់លានរៀល​ក្នុងមួយថ្ងៃៗ ពេលខ្លះកើតជាអំពើហិង្សាក្នុងគ្រួសារទៀតផង​ ។ សូមរំលឹកថា កាលថ្ងៃទី១៧

Read More
សន្តិសុខ​សង្គម

តុលាការខេត្តកំពង់ស្ពឺ នឹងបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ ហ៊ុយ សេង ស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ នៅថ្ងៃស្អែក

(កំពង់ស្ពឺ)៖ យោងតាមលិខិតចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា តុលាការនឹងបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ ហ៊ុយ សេង ភេទប្រុស អាយុ ៤១ឆ្នាំ ជាមន្ត្រីស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅម៉ោង ២រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ។

Read More
សន្តិសុខ​សង្គម

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន ជាអធិការខណ្ឌ ហាក់រក្សាភាព​ស្ងៀមស្ងាត់​ មិនបង្ក្រាបល្បែង​ស៊ីសង​នៅផ្លូវលេខ៤៧៤

ភ្នំពេញ​ ៖​ ទីតាំងល្បែងសុីសង​ ដែលកន្លងមកគេ​ស្គាល់​ឈ្មោះថា Net 365 នៅនៅផ្លូវ​លេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន​ កំពុងបើកដំណើរការធម្មតា និងមានមនុស្សចេញចូលជាច្រើនទៀតផង។ មជ្ឈដ្ឋានទូទៅកំពុងដាក់ការសង្ស័យលើថ្នាក់ដឹកនាំខណ្ឌទាំងពីររូបនេះ ហេតុអ្វីមិនបញ្ជាកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ហាក់ផ្គើនបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជាទៅវិញ ឬ​មួយមានអ្វីលាក់បាំង ឬមានទំនាក់ទំនងអ្វីជាមួយម្ចាស់ទីតាំងល្បែងខុសច្បាប់នេះ ទើបហ៊ានល្មើសបទបញ្ជាបែបនេះ។ ទីតាំងអតីតល្បែងស៊ីសង Net 365

Read More
សន្តិសុខ​សង្គម

ជនរងគ្រោះ ៤នាក់ ប្ដឹងមេប៉ុស្តិ៍ត្បែងខ្ពស់ និងបក្ខពួក ទៅសម្ដេចក្រឡាហោម ករណីធ្វើខុសនីតិវីធីច្បាប់ ចាប់ខ្លួនជនរងគ្រោះបញ្ជូនទៅដាក់គុកទាំងអយុត្តិធម៌

(កំពង់ឆ្នាំង)៖ ដោយកើតទុក្ខមិនសុខចិត្តចំពោះការរងនូវភាពអយុត្តិធម៌ ពីការអនុវត្តខុសនីតិវិធីច្បាប់របស់លោក ស សុផល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទើបប្រជាពលរដ្ឋរងគ្រោះចំនួន ៤នាក់បាននាំគ្នាផ្ដិតមេដៃលើពាក្យបណ្ដឹងដាក់ចូលទំព័រ ហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ឱ្យជួយរកយុត្តិធម៌ជូនពួកគាត់។ ជនរងគ្រោះ ដែលអះអាងថា ពួកគេបានរងអំពើអយុត្តិធម៌ រួមមានឈ្មោះដូចខាងក្រោម៖ -ទី១ឈ្មោះ

Read More
សន្តិសុខ​សង្គម

ក្រុមចោរឆក់០៤នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ក្រុមជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចអាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០២គ្រឿង ១. ម៉ាក BEAT ពណ៌ស លាយខៀវ ស្លាកលេខ 1AI-4566 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព)

Read More
សន្តិសុខ​សង្គម

ម្ចាស់លំនៅឋានសំណូមពរឲ្យម្ចាស់បុរី ជីប ម៉ុង យកចិត្តពីសុវត្ថិភាពរស់នៅ ក្រោយពីមានចោរចូលគាស់ផ្ទះជាបន្តបន្ទាប់

ភ្នំពេញ៖ ម្ចាស់លំនៅឋានម្នាក់ រស់នៅក្នុងបុរី ជីប ម៉ុង មួយកន្លែងស្ថិតនៅក្នុងរាជធានីភ្មំពេញ នៅដើមឆ្នាំ២០០២៣នេះ បានសំណូមពរឲ្យម្ចាស់បុរី និងសន្តិសុខយាមបុរី ពង្រឹងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់រស់នៅបន្ទាប់ពីមានករណីចោរចូលគាស់ទ្វារផ្ទះជាបន្តបន្ទាប់ ទោះបីនៅក្នុងបរិវេណបុរីនេះ មានក្រុមសន្តិសុខយាមការពារក៏ដោយ។ នៅក្នុងកំណត់ហេតុរបស់នគរបាលប៉ុស្តិ៍ចក្រអង្រែលើ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ម្ចាស់ផ្ទះលេខ១៥ ផ្លូវអិល០២ បុរី

Read More
សន្តិសុខ​សង្គម

តុលាការផ្ដន្ទាទោសអតីតមេចោរប្លន់ម្នាក់ដាក់គុកតែ ៣ឆ្នាំ រឿងជួញដូរគ្រឿងញៀនជិត២គីឡូក្រាម

(ភ្នំពេញ)៖ លោកស្រី គឹម សុគន្ធា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានប្រកាសសាលក្រមក្នុងសំណុំរឿងជូញដូរគ្រឿងញៀនប្រមាណជាជិត ២គីឡូក្រាម។ នៅក្នុងសំណុំរឿងនេះ រួមមានជនជាប់ចោទចំនួន ៣នាក់៖ ជនជាប់ចោទទី១ឈ្មោះ ដេវីដ វីនសែន (DAVID VINCENT) ភេទប្រុស

Read More
សន្តិសុខ​សង្គម

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនទាហានផ្កាយ២ម្នាក់ នៅក្រសួងការពារជាតិ ក្រោយប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយ

ភ្នំពេញ៖​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ ពាក់ព័ន្ធប្រេីប្រាស់ហិង្សាលេីក្រុមគ្រួសារ​ កាលពីថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៣​ ស្ថិតនៅផ្លូវ៣១៣​ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធនីភ្នំពេញ។ ជនរងគ្រោះ៣នាក់ ដែលត្រូវបានបុរសជាមន្ត្រីយោធាពាក់ផ្កាយ២ ប្រេីប្រាស់ហិង្សានោះមាន​ ប្រពន្ធ​ ប្អូនថ្លៃស្រី​ និងក្មួយស្រី​។ ជនរងគ្រោះដោយអំពេីហិង្សាពីសំណាក់មន្ត្រីយោធាបានរៀបរាប់គាត់តែងតែវាយរឿងអស់រយៈពេល៧ ទៅ៨ឆ្នាំហេីយតែគាត់ជនរងគ្រោះចេះតែទ្រាំ​ មិនប្តឹងអីនោះទេ​

Read More
សន្តិសុខ​សង្គម

បនល្បែង​ ជល់មាន់​ តាម​អនឡាញ នៅ​ស្រុកចំការលើ បេីកលេងផ្គេីននិង​បទបញ្ជារបស់​ សម្ដេច​ នាយករដ្ឋមន្ត្រី​ ចំណែក​សមត្ថកិច្ច​មូលដ្ឋានមិនបង្ក្រាប

កំពង់ចាម​៖​ ទីតាំងបនល្បែងសុីសង​ ជល់មាន់​តាមអនឡាញ​ បេីកលេងយ៉ាងអាណាធិបតេយ្យ​ នៅស្រុកចំការលេី​ ខេត្តកំពង់ចាម​ សង្ស័យ​អាជ្ញាធរ​និងសមត្ថកិច្ច​ មូលដ្ឋាន​ ភ្លេចបទបញ្ជារបស់សម្ដេច​ នាយក​រដ្ឋ​មន្ត្រី​ ទៅ​ ហេីយទេីបបានជាមិនចុះបង្ក្រាប​ ឬមួយត្រូវ​ថ្នាំសណ្ដំ​ មេបន​ល្បែង​ទេីបសំងំស្ងៀមធ្វេីមិនដឹង ។ សូមបញ្ជាក់ថា​ ទីតាំងបនល្បែងជល់មាន់អនឡាញទាំងនោះរួមមាន​៖​១,នៅភូមិតាប៉ាង២ ឃុំតាប្រុក​-ទី២, ភូមិប្រម៉ាត់ដី ឃុំស្វាយទាប

Read More
សន្តិសុខ​សង្គម

ខ្លាំងមែន​ ! បនល្បែងសុីសង​ ជល់មាន់​ តាមអនឡាញ​ បេីកលេងផ្គេីននិងបទបញ្ជារបស់​ សម្ដេច​ នាយករដ្ឋមន្ត្រី

ភ្នំពេញ​ ៖​ ទីតាំងបនល្បែង​សុីសង​ ជល់មាន់​តាមអនឡាញ​ បេីកលេងយ៉ាងអាណាធិបតេយ្យនៅឃុំគោកខ្ចក ស្រុកកំពង់ត្របែកខេត្តព្រែវែង សង្ស័យ​អាជ្ញាធរ​និងសមត្ថកិច្ច​ មូលដ្ឋាន​ ភ្លេចបទបញ្ជារបស់សម្ដេច​ នាយក​រដ្ឋ​មន្ត្រី​ ហេីយមេីលទៅ​ បានជាមិនចុះបង្ក្រាប​ ឬក៏ត្រូវថ្នាំសណ្ដំ​ មេបន​ល្បែង​ទេីបសំងំស្ងៀមធ្វេីមិនដឹង ។ សូមបញ្ជាក់ថា​ ទីតាំងបនល្បែងជល់មាន់អនឡាញទាំងនោះរួមមាន​ ៖​ ១-ផ្ទះលក់កាហ្វេ​ នៅភូមិគោកខ្ចក​

Read More