សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌពោធិសែនជ័យឃាត់ខ្លួនចោរ​គាស់ផ្ទះបាន២នាក់ក្នុងចំណោមបក្ខពួក៤នាក់

ភ្នំពេញ​ ៖​ កម្លាំងនគរបាលខណ្ឌពោធិសែន​ជ័យ​ ល្បាតក្នុងមូលដ្ឋាន​ ឃាត់ខ្លួនក្រុមចោរ​កំពុងធ្វេីសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋបានចំនួន២នាក់​ ៖​ ហេតុការណ៍នេះ​កេីតឡេីងកាលពីវេលា​ម៉ោង០១និង០៥​នាទី​រំលងអាធ្រាតថ្ងៃទី១៩ខែមិនាឆ្នាំ២០២៣ នៅ​ចំណុចផ្ទះល្វែង ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យ ដែលឃាត់ខ្លួន ៖ ទី១ -ឈ្មោះ ទូច សុខន ភេទប្រុស កើតឆ្នាំ១៩៨០ មុខរបរបើកបរផាស់អាប់ ។
-ទី២-ឈ្មោះ ភឹម ភារុណ ភេទប្រុស កើតឆ្នាំ២០០៤ មុខរបរមិនពិតប្រាកដ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា​ មុនពេលកើត​ហេតុ វេលាម៉ោង០១និង០៥នាទី កម្លាំងសមត្ថកិច្ចបានធ្វើការល្បាតនៅក្នុងមូលដ្ឋានក៏បានជួបប្រទះជនសង្ស័យមួយក្រុមមានគ្នា៤នាក់បានធ្វើសកម្មភាព គាស់ផ្ទះប្រជាពលរដ្ឋបាន សម្រេច ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យបានចំនួន២នាក់និង២នាក់ទៀតរត់គេចខ្លួន​បាត់។
សម្ភារៈដកហូត : មានម៉ូតូផាស់អាប់មួយគ្រឿង (ម៉ាក បាចារ ពណ៌លឿង សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១GR ២៣៥១) ព្រមទាំងឧបករណ៍សម្ភារៈគាស់មួយចំនួនទៀត។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង​ត្រូវបានបញ្ជួន​ មក​ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ​ ដេីម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី​។
ចំណែកបក្ខពួកជនសង្ស័យ២នាក់ទៀត​សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បន្ត​ ៕