ក្រុមចោរប្លន់យកម៉ូតូពីកម្មការនីម្នាក់បានសម្រេចទាំងព្រឹកនៅខណ្ឌកំបូល សមត្ថកិច្ចបានត្រឹមតែទៅនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង
ភ្នំពេញ ៖ ស្ត្រីកម្មការនីរោងចក្រម្នាក់ជិះម៉ូតូទៅធ្វើការដល់ពាក់កណ្ដាលផ្លូវ ត្រូវចោរ០១ក្រុមមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងមកស្ទាក់វាយប្លន់យកម៉ូតូ០១៨មួយគ្រឿងទៅដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលំ កាត់វាលស្រែចំណុចដំរីកប់កូន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល ។ ស្ត្រីរងគ្រោះមានឈ្មោះ ធឹម ស្រីនិច អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ
Read More