Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌច្បារអំពៅ ចុះរដ្ឋបាលក្នុងមូលដ្ឋាន និងដកហូតទូរហ្គេមបាញ់ត្រីមួយចំនួន

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២០ និង៤០នាទីគណៈបញ្ជាការឯក ភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌបាន ចុះត្រួតពិនិត្យរដ្ឋបាលនៅផ្ទះ លេខ២៩៦ ក្រុម០៦ ផ្លូវបេតុង ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានពិនិត្យជាក់ស្តែងឃើញមានការលេងហ្គេមបាញ់ត្រី និងដោយមានការឯកភាពពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសម្រេចដកហូតទូរហ្គេមខាងលើចំនួន៤ទូរយកមករក្សាទុកនៅសាលាខណ្ឌ ផងដែរ៕

ចែករំលែកអត្ថបទ