Saturday, November 15, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

សូមជួយស៊ែរបន្តផង! កុំអោយចាញ់​បោកអ្នក​លក់តាមអនឡាញទៀត

អ្នកលក់អនឡាញដែលមានគណៈន័យហ្វេស​ប៊ុកឈ្មោះ​ សុខឡេង​ លក់ទូរសព្ទនិងកាមេរ៉ា(លក់កាមេរ៉ា​ គ្រប់ម៉ូត)បានបញ្ជាអោយអិថិជនកុម្ម៉ងឥវ៉ាន់និងផ្ញេីលុយតាមរយៈ​លេទូរសព្ទ័លេខ​(096-3622362)​ក្រោយអតិថិជនផ្ញេីលុយរួចរាល់អស់​ ក៍ប្លុកលេខនិងហ្វេសប៊ុកអតិថិជនចោលខលលែងចូល​ ដែលជាហេតុធ្វេីអោយអតិថិជនខឹង​សម្បា​ និងអ្នកលក់តាមអនឡាញ​មួយចំនួនដែលតែងតែបោកប្រាស់គេនិងបោកអតិថិជនជាច្រេីននាក់ទៀតកំពងដង្ហោយសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍។ ជាក់ស្ដែងគណៈន័យហ្វេសប៊ុកឈ្មោះ​(ជួបគ្នាគឺជានិស្ស័យ)ក៍បានចាញ់បោកអ្នក​លក់ទូរសព្ទ័តាមអនឡាញខាងលេីនេះដែរ​ ដោយបានផ្ញេីលុយចំនួន130$ទៅលេខ​0963622362នាក់លក់ទូរសព្ទ័តាមអនឡាញ​ កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០២០​ រហូតមកដល់ម៉ោងនេះបានបិតទូរសព្ទនិងប្លុក​ហ្វេសប៊ុកអតិថិជនចោលអស់ហេីយ។ អតិថិជនដែលរងគ្រោះទាំងអស់សូមសុំណូមពរដល់បងៗសមត្ថកិច្ចទាំងអស់ដែល​ពាក់ព័ន្ធសូមជួយស្រាវជ្រាវរកជនឆបោកតាមអនឡាញនេះយកមកផ្ដន់ទាទោសតាមផ្លូវច្បាប់​ ព្រោះបេីទុកមនុស្សបោក​ប្រាស់​ធុននេះ​ដើរធ្វើព្យុះភ្លៀងមិនដឹងជា​បោកប្រាស់ប្រជាពលរដ្ឋអស់ប៉ុន្មាននាក់​ទៀតទេ​ ជនរងគ្រោះសង្ឃឹមថា​ សមត្ថកិច្ចនិងចាប់ជនឆបោកនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់​ ៕

Read More
សន្តិសុខ​សង្គម

ក្រុមការងារមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឧបត្ថម្ភដល់សមាជិកជួបគ្រោះថ្នាក់ចរាចរណ៍ ក្រោយចេញពីបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌដង្កោ បានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយត្រី សៀ ប៊ុនថាត មេបញ្ជាការរងខណ្ឌ បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី យក់ ពិសិដ្ឋ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយចេញពីបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី១៦

Read More
ព័ត៌មាន​ជាតិ

ពេទ្យធ្មេញ យ៉ាន់ ណាលីណា ត្រូវបានតុលាការចោទប្រកាន់ ពីបទ «ឃាតកម្ម» ប្រឈមទោសពី១០ឆ្នាំទៅ១៥ឆ្នាំ

ភ្នំពេញ៖នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ លោក សឿ ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពេទ្យធ្មេញ ឈ្មោះ យ៉ាន់ ណាលីណា ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការបើកឡានបុកម៉ូតូមួយគ្រឿងហើយថែមទាំងថយកិនបន្ថែមទៀតរហូតដល់ជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ។

Read More
សន្តិសុខ​សង្គម

កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២​ ឃាត់ខ្លួន​ជនសង្ស័យម្នាក់ពាក់ពន្ធករណីជួញដូរថ្នាំ​ញៀន

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញ​ដូរគ្រឿងញៀន​ ត្រូវបានកំលាំងនគរបាល​ប៉ុស្តិ៍​ច្បារអំពៅ២ នៃអធិការដ្ឋាននគបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួននិងហូតថ្នាំ​ញៀនមួយចំនួន​ ៖​ ហេតុការណ៍​ឃាត់ខ្លួននេះ​បានធ្វើឡើងកាលពីម៉ោង១១និង៣០នាទី​ថ្ងៃ​ត្រង់ថ្ងៃទី១៨ខែតុលាឆ្នាំ២០២០​នៅ​ចំណុច មុខផ្ទះគ្នានលេខ ផ្លូវ​ បេតុង ភូមិ ដេីមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ​ ។ លោកនាយប៉ុស្តិច្បារអំពៅ២​ បានអោយដឹង​ថា​

Read More
សន្តិសុខ​សង្គម

ឆក់ទៀតហើយ​ ! នារីម្នាក់ត្រូវជន​សង្ស័យធ្វើសកម្មភាពឆក់កាបូបបានសម្រេចរួចគេច​ខ្លួនបាត់ស្រមោល​ សមត្ថកិច្ច បានត្រឹមតែនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង

ភ្នំពេញ ៖​ អាណិតណាស់​! នារីម្នាក់ឈរ​យំ​ស្ដាយលុយកាក់និងទូរសព្ទ័របស់ខ្លួន​ដែលត្រូវ​ក្រុមចោរឆក់​យកបាត់​ បង្កឲ្យមានការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទី​ព្រឹក​ព្រលឹម​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០​ នៅ​ត្រង់ចំណុចជិតវិទ្យាស្ថាន​ វ៉ាន់ដា តាមបណ្តោយផ្លូវម៉ៅ​សេទុង​ សង្កាត់ ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ចន រស្មី ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត

Read More
សន្តិសុខ​សង្គម

ងៃក្រោយរាង​ ! ជិះម៉ូតូឆក់ទូរស័ព្ទពីនារី​២​នាក់​បានសម្រេច តែចំថ្ងៃស៊យជិះទៅបុកគូទរថយន្តដួល ត្រូវប្រពលរដ្ឋដេញចាប់វ៉ៃទ្រោមខ្លួនទើបប្រគល​ឲ្យសមត្ថកិច្ច

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានជនរង​គ្រោះនិងប្រជាពលរដ្ឋ​ ចាប់ប្រគល់អោយ​សមត្ថកិច្ច​ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័​បានតែរត់មិនរួច​៖​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពីវេលាម៉ោង០១​និង​១៥​នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នៅ​តាមបណ្ដោយផ្លូវលេខ៧០ នៅចំណុចមុខ​ការ៉ាស់សាំងតូតាល់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សៀវ ម៉ី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរលក់ឥវ៉ាន់អនឡាញ ហើយទូរស័ព្ទដែលជនសង្ស័យឆក់នោះម៉ាក

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវលេខ២២ ផ្លូវលេខ៤១ និងផ្លូវជាតិលេខ៤

នាព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវលេខ២២

Read More
ព័ត៌មាន​ជាតិ

រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីសាលា​ខេត្ត និងកងកម្លាំងប្រដាប់អាវុធរៀបចំបាវដី​ទំនប់សម្រាប់ទប់ទឹក នៅសង្កាត់ពោធិ៍តា​ហោ ក្រុងស្វាយរៀង

ស្វាយរៀង​ ៖​ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០​ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ រួមនិងឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្ត្រីរាជការ​សាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុង-សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការ​ចូល​រួមពីព្រះសង្ឃផងដែរ ធ្វើការរៀបចំបាវដី​លើកជាទំនប់សម្រាប់ទប់ទឹក ចាប់ពីចំណុច​ទ្វារទឹកតាហោទៅខាងលិចដល់គល់ស្ពានពោធិ៍តាហោ ស្ថិតនៅភូមិក្បាលស្ពាន

Read More
ព័ត៌មាន​ជាតិ

អភិបាលរាជធានីភ្នំពេញ នៅតែបន្តចុះចែកអំណោយជូនប្រជាជនប្រមាណ៤០០គ្រួសារ នៅខណ្ឌដង្កោ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះចែកអំណោយជូនប្រជាជនប្រមាណ៤០០គ្រួសារ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់ និងបញ្ជាដឹកនាំផ្ទាល់ដល់កម្លាំងជាច្រើននាក់ បំពាក់ដោយឧបករណ៍សម្ភារៈបច្ចេកទេសរបស់កងទ័ពទាំងអស់ និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ ចេញប្រតិបត្តិការអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ លើសពីនេះទៀត

Read More
ព័ត៌មាន​ជាតិ

ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេច​សំណង់អគារនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សង្ស័យ សាងសង់ខុសបច្ចេកទេស

បន្ទាយមានជ័យ៖ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេចចោល វិញ ចំពោះសំណង់អគារដ៏ធំមួយ ស្ថិតនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសង្ស័យថា សាង​សង់គ្មានច្បាប់ សាងសង់ខុសលក្ខណៈ​បច្ចេកទេស និង សង់លើផ្លូវសួនច្បារ​សាធារណៈ ។ សំណង់អគារមួយនេះ ត្រូវបានប្រភពព័ត៌មាន អះអាងថា បានសាងសង់រួចរាល់ប្រមាណ៥០% មកហើយ និង ចំណាយថវិកាប្រមាណជិត១លានដុល្លារ ឯណោះ

Read More