Saturday, November 15, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

នគរបាលខណ្ឌមានជ័យល្បាតក្នុងមូលដ្ឋាន​ឃាត់ខ្លួនបុរសម្នាក់ជនសង្ស័យជាមុខសញ្ញា​កាច់សោ.កម៉ូតូ

ភ្នំពេញ​ ​៖​ កម្លាំង​អន្តរាគមន៍ពិសេសរបស់អធិការដ្ឋាន​ខណ្ឌ​មានជ័យ ​​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋានបាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​មាន​លាក់​ទុក​ឧបករណ៍កាច់​សោកម៉ូតូ​ និង​ដក​ហូតទូរស័ព្ទដៃមួយគ្រឿង​ ហេតុ​ការណ៍​នេះ​បាន​កេីតឡេីង​កាលពី​វេលា​ម៉ោង​១០និង៣០នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅចំណុច​ក្បែរ​ផ្ទះ​សំណាក់​ស្រែ​លាភ​ តាមបណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ភូមិ​ស្ទឹង​មានជ័យ​ សង្កាត់​ស្ទឹង​មានជ័យ​ទី​១​ ខណ្ឌ​មានជ័យ​។ សមត្ថកិច្ច​បានឲ្យ​ដឹងថា​ មុនពេល​កេីតហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​មានជ័យ​បាន​ធ្វើ​ការ​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ ដេីម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កេីត​មាន​នៅ​ក្នុង​មូលដ្ឋាន​។ លុះកម្លាំង​សមត្ថកិច្ច​ជិះ​មកដល់​ចំណុច​ខាងលើ​

Read More
សន្តិសុខ​សង្គម

សូមសរសើរសម្ថកិច្ចពាក់ព័ន្ធរបស់ខេត្តឧត្តមានជ័យ​ ដែលខិតខំប្រឹងប្រែងបង្រ្កាប​ល្បែងសុីសង​ឆ្នោតវៀតណាម​ ខុសច្បាប់

ឧត្ដមានជ័យ​ ៖​ ដោយអនុវត្តតាមគោល​នយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩​ចំណុចរបស់ក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញរបស់​ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរ​មានជ័យ​ និង​ មានការបញ្ជាពីលោក ឧត្ដម​សេនីយ៍ត្រី ហ៊ួត សុធី ស្នងការនគរបាល​ ខេត្ត ទេីបឡើងថ្មី​ ដោយមានការសម្រប​សម្រួល​ ពីលោក

Read More
ព័ត៌មាន​ជាតិ

តុលាការជូនដំណឹងពីការចោទប្រកាន់ ស្មៀនឃុំព្រះស្រែ ស្រុកឧដុង្គ ទៅក្រសួងមហាផ្ទៃ

(កំពង់ស្ពឺ)៖ តុលាការខេត្តកំពង់ស្ពឺ តាមរយៈក្រសួងយុត្តិធម៌ នៅក្នុងសប្ដាហ៍នេះ បានផ្ញើលិខិតជូនដំណឹងស្ដីពីការចោទប្រកាន់លើជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ ស្រុកឧដុង្ក ខេត្តកំពង់ស្ពឺ ទៅជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជ្រាប អំពីនីតិវិធីរបស់តុលាការចំពោះមន្ត្រីមុខងារសាធារណៈ នៃក្រសួងមហាផ្ទៃរូបនេះ ដែលកំពុងត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ។ នេះបើយោងតាមប្រភពច្បាស់ការពីក្រសួងយុត្តិធម៌។

Read More
សន្តិសុខ​សង្គម

រថយន្តដឹកមេស៊ីម៉ង់ត៏បុកម៉ូតូឌ្រីមសង់កិនយុវជន៣នាក់ស្លាប់គួឲ្យរន្ធត់

ភ្នំពេញ ៖​ យុវជន៣នាក់បានបែកក្បាលស្លាប់រណូករណែកលើផ្លូវ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តដឹកមេស៊ីម៉ងត៏មក​ពី​ក្រោយបុកហើយកិនអូសម៉ូតូជាប់ក្រោមរថយន្តជាងមួយរយម៉ែត្រ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង១០ នាទីយប់ ទី១៤ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូុវ​២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី ១-​ មានឈ្មោះ នង វស្សា ភេទប្រុស

Read More
សន្តិសុខ​សង្គម

ស្ត្រីម្នាក់បានស្លាប់ក្នុងភូមិគ្រិះដ៍ធំមួយកន្លែង​ បន្ទាប់ពីបាក់ស្រុតផ្ទះកញ្ចុះចូលទៅក្នុងស្រះទឹក

​ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់​មួយបាន​កើតឡើងកាលពីព្រលប់ថ្ងៃទី១៤​វិច្ឆិកា​២០២០ ខណៈស្ត្រីវ័យជាង៦០ឆ្នាំម្នាក់​បានស្លាប់ក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង​ នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​ ក្រោយពីបាក់​ស្រុតផ្ទះកញ្ចុះចូលទៅក្នុងស្រះទឹក​ ។ ​យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពី​ម៉ោង១០នឹង៣០នាទីព្រឹកមកម្លេះក៏ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មក​សមត្ថកិច្ចនោះទេគឺ សុខចិត្តសង្ងំកកាយរកសព តែអស់ជម្រើស រហូតដល់វេលា​ម៉ោង​៦ព្រលប់ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុក។ ​ ជាមួយគ្នានោះក្រុមគ្រួសារជនរងគ្រោះបាន​ប្រាប់ឲ្យដឹងដែរថា ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ ភេទស្រីអាយុ៦១ឆ្នាំជាស្ត្រីមេម៉ាយស្នាក់នៅក្នុងភូមិភូមិសំរោងទាវ​ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមក​បំរើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។ បេីតាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពី​វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤​ ខែ​វិច្ឆិកា ឆ្នាំ២០២០ ពួកគាត់ដែលរស់នៅក្បែកន្លែងកើតហេតុបានឮសូរ សម្លេងបាក់ស្រុតរលំផ្ទះកញ្ចុះនោះដែរតែមិនចាប់អារម្មណ៍​នឹកគិតថា គេវាយផ្ទះចាស់ចោល ដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។ តាមប្រភពដដែលបានឲ្យដឹងទៀតថា ផ្ទះកញ្ចុះនេះបានបាត់ស្រុតចូលក្នុង​ស្រះ​ទឹកតាំងពីពេលព្រឹកមកម្លេះ តែម្ចាស់ផ្ទះ មិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សង្ងំឲ្យកម្មករកកាយរើ បូមទឹកចេញរហូតអស់លទ្ធភាព រកសពមិនឃើញទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ក្នុងភូមិ ទើបផ្អើលឆោឡោនៅល្ងាចថ្ងៃកើតហេតុ ។ ​ទោះជាយ៉ាងណាក្តី ទីតាំងពីកើតហេតុ ត្រូវបានម្ចាស់ បិទទ្វាររបងជាប់ក្រៅពី​សមត្ថកិច្ច មិនអុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសព នៅតែបន្តអស់ច្រើនម៉ោងនៅតែរកសពមិនទានឃើញ ៕​

Read More
សន្តិសុខ​សង្គម

យកជនជាតិចិនមកធ្វើសង្សារ ដូចយកមកឱ្យវ៉ៃធ្វើបាបស្ទើស្លាប់

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បែកមុខបែកមាត់ ខណៈសង្សារជាជនជាតិចិនប្រើហិង្សាវ៉ៃមក​លើរូបនាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៣២០កែងនិងផ្លូវ១០៥នៅខុនដូ មួយកន្លែងមានឈ្មោះ ៨ប្រេសសុីស រ៉ូប៊ី ជាន់​ទី៨ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ លីន

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថភ្នំពេញ បន្តបេសកកម្ម ចែកម៉ាស ជូនប្រជាពលរដ្ឋក្នុងរាជធានី ជាលើកទី២!

បន្ទាប់ពីចេញប្រតិបត្តិការចែកម៉ាសក្រណាត់ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់ប្រជាពលរដ្ឋអស់រយៈពេលពេញមួយថ្ងៃតាំងពីព្រឹករហូតដល់យប់រួចមក ពេលត្រឡប់ចូលទីបញ្ជាការវិញ អាវុធហត្ថរាជធានីភ្នំពេញ ពុំបានសម្រាកភ្លាមទេ គឺបានបន្តរំលែកម៉ាសចូលថង់ទាំងយប់ ដើម្បីត្រៀមសម្រាប់បេសកកម្មថ្ងៃទី២។ ការរំលែកម៉ាស ចូលថង់ដាច់ដោយឡែកមួយៗទាំងនេះ គឺដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យ ដើម្បីចែកដល់ដៃប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់។ លុះមកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា

Read More
ព័ត៌មាន​ជាតិ

កម្លាំងសមត្ថកិច្ចចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត តាមដីការបស់តុលាការ

(ភ្នំពេញ)៖ អ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ។

Read More
ព័ត៌មាន​ជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លេីកទឹកចិត្តដល់កុុមារក្រីក្រ ៣នាក់ ដែលបានចូលរួមក្នុងកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ

ដោយក្តីអាណិតអាសូរ និងមេីលឃេីញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការីចុះសួរសុខទុក្ខ និងលេីកទឹកចិត្ត ព្រមទាំង នាំយកអំណោយមនុស្សធម៌ផ្តល់ជូន កុមារចំនួន ៣នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមប្រកួតកីឡា

Read More
ព័ត៌មាន​ជាតិ

អាជ្ញាធរថៃឃាត់ខ្លួនមេខ្យល់ និងពលករខ្មែរ២១នាក់

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តស្រះកែវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបានឃាត់ខ្លួនមេខ្យល់ថៃ និងប្រជាពលរដ្ឋខ្មែរ ចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆ្លងដែនដោយខុសច្បាប់ នៅក្នុងបរិវេណវត្ដបានទុន ឃុំបានដាន ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ មន្រ្ដីនគរបាលថៃ បានឲ្យដឹងថា សមត្ថកិច្ចចម្រុះថៃ បានឃាត់ខ្លួនមនុស្សពាក់ព័ន្ធនឹងករណីនាំមនុស្សឆ្លងដែន និងឆ្លងដែនដោយខុសច្បាប់ចំនួន២១នាក់ រួមមាន

Read More