Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកមេស៊ីម៉ង់ត៏បុកម៉ូតូឌ្រីមសង់កិនយុវជន៣នាក់ស្លាប់គួឲ្យរន្ធត់

ភ្នំពេញ ៖​ យុវជន៣នាក់បានបែកក្បាលស្លាប់រណូករណែកលើផ្លូវ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តដឹកមេស៊ីម៉ងត៏មក​ពី​ក្រោយបុកហើយកិនអូសម៉ូតូជាប់ក្រោមរថយន្តជាងមួយរយម៉ែត្រ បង្កការភ្ញាក់ផ្អើល
កាលពីវេលាម៉ោង៩ និង១០ នាទីយប់ ទី១៤ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូុវ​២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី ១-​ មានឈ្មោះ នង វស្សា ភេទប្រុស អាយុ​១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករសំណង់ស្នាក់នៅសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ទី២-ឈ្មោះ ជូ ចេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរប រកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើនិងមានស្រុក​កំណើតនៅភូមិដាំបឹង ឃុំស្រីងំ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ទី ៣-ឈ្មោះ គន់ សុខឃឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិដាំបឹង ឃុំស្រីងំ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

យោងតាមប្រភពពីកន្លែងកើតហេតុបាន​ប្រាប់ឲ្យដឹងថា​ មុនកើតហេតុគេឃើញ​យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក​ភ្នំពេញ1GX-6855 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម ខណះពេលមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ដដឹកមេសុីម៉ង់ត៏មួយគ្រឿងក្បាលពណ៌ស រពាក់ស្លាកលេខភ្នំពេញ3D-1148 ធ្វើដំណើរ​ស្របទិសគ្នា ក្នុងល្បឿនលឿន ក៏រេចង្កូតបុក​ម៉ូតូជនរងគ្រោះពីក្រោយបណ្ដាលឲ្យដួលបែកក្បាលធ្លាយខួរស្លាប់ទាំង៣នាក់យ៉ាងអណោចអធម័ ចំណែកឯកៃកុងរថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុសិ៍ដើម្បីធ្វើការសាកសួរនិងរងចាំប្រគល់ឲ្យជំនាញក្រុង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញដើម្បីធ្វើការវាសវែងយករថយន្ដបង្កនិងម៉ូតូជនរងគ្រោះយកទៅរក្សារទុកស្នងការរាជធានីភ្នំពេញ។រងចាំឲ្យម្ចាស់ក្រុមហ៊ុន​ចូល​ខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះទាំង៣នាក់ក្រោយ​ពី​សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យបានសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យរៀងៗខ្លួនទៅតាមប្រពៃណី៕

ចែករំលែកអត្ថបទ