Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីម្នាក់បានស្លាប់ក្នុងភូមិគ្រិះដ៍ធំមួយកន្លែង​ បន្ទាប់ពីបាក់ស្រុតផ្ទះកញ្ចុះចូលទៅក្នុងស្រះទឹក

​ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់​មួយបាន​កើតឡើងកាលពីព្រលប់ថ្ងៃទី១៤​វិច្ឆិកា​២០២០ ខណៈស្ត្រីវ័យជាង៦០ឆ្នាំម្នាក់​បានស្លាប់ក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង​ នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​ ក្រោយពីបាក់​ស្រុតផ្ទះកញ្ចុះចូលទៅក្នុងស្រះទឹក​ ។

​យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពី​ម៉ោង១០នឹង៣០នាទីព្រឹកមកម្លេះក៏ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មក​សមត្ថកិច្ចនោះទេគឺ សុខចិត្តសង្ងំកកាយរកសព តែអស់ជម្រើស រហូតដល់វេលា​ម៉ោង​៦ព្រលប់ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុក។

​ ជាមួយគ្នានោះក្រុមគ្រួសារជនរងគ្រោះបាន​ប្រាប់ឲ្យដឹងដែរថា ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ ភេទស្រីអាយុ៦១ឆ្នាំជាស្ត្រីមេម៉ាយស្នាក់នៅក្នុងភូមិភូមិសំរោងទាវ​ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមក​បំរើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។

បេីតាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពី​វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤​ ខែ​វិច្ឆិកា ឆ្នាំ២០២០ ពួកគាត់ដែលរស់នៅក្បែកន្លែងកើតហេតុបានឮសូរ សម្លេងបាក់ស្រុតរលំផ្ទះកញ្ចុះនោះដែរតែមិនចាប់អារម្មណ៍​នឹកគិតថា គេវាយផ្ទះចាស់ចោល ដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា ផ្ទះកញ្ចុះនេះបានបាត់ស្រុតចូលក្នុង​ស្រះ​ទឹកតាំងពីពេលព្រឹកមកម្លេះ តែម្ចាស់ផ្ទះ មិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សង្ងំឲ្យកម្មករកកាយរើ បូមទឹកចេញរហូតអស់លទ្ធភាព រកសពមិនឃើញទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ក្នុងភូមិ ទើបផ្អើលឆោឡោនៅល្ងាចថ្ងៃកើតហេតុ ។

​ទោះជាយ៉ាងណាក្តី ទីតាំងពីកើតហេតុ ត្រូវបានម្ចាស់ បិទទ្វាររបងជាប់ក្រៅពី​សមត្ថកិច្ច មិនអុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសព នៅតែបន្តអស់ច្រើនម៉ោងនៅតែរកសពមិនទានឃើញ ៕​

ចែករំលែកអត្ថបទ