Friday, October 23, 2026
Latest:
សន្តិសុខ​សង្គម

យកជនជាតិចិនមកធ្វើសង្សារ ដូចយកមកឱ្យវ៉ៃធ្វើបាបស្ទើស្លាប់

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បែកមុខបែកមាត់ ខណៈសង្សារជាជនជាតិចិនប្រើហិង្សាវ៉ៃមក​លើរូបនាង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ៣២០កែងនិងផ្លូវ១០៥នៅខុនដូ មួយកន្លែងមានឈ្មោះ ៨ប្រេសសុីស រ៉ូប៊ី ជាន់​ទី៨ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លីន យ៉ាង ភេទស្រី​ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាបូបតាមអនឡាញ ស្នាក់នៅខុនដូ៨ប្រេសសុីស រ៉ូប៊ី មានស្រុកកំណើតនៅខេត្តព្រៃវែង រងរបួសបែកមុខ បែកមាត់សន្លប់ស្តូកស្តឹង។

បើតាមសម្ដីមិត្តភក្កិនារីរងគ្រោះបានរៀបរាប់​ប្រាប់ឲ្យដឹងថាដំបូងឡើយនារីរងគ្រោះបានតេហៅរូបគាត់ឲ្យមកជួយប្រាប់ថាជនជាតិ​ចិនដែលត្រូវជាសង្សាររស់នៅជាមួយគ្នានៅខុនដូមួយកន្លែងជាន់ទី៨ បានវ៉ៃធ្វើបាបគាត់ បណ្ដាលឲ្យគាត់បែកមុខបែកមាត់ក្រោយមកមិត្តភក៏បានមកដល់ហើយបើកទ្វារ សួរនាំជនជាតិ ចិនជាសង្សា ថាអាយ៉ាងនៅណាចិន​នោះឆ្លើយថាមិនដឹង។គាត់មើលក្នុងបន្ទប់ឃើញ សម្ភារ:រាយប៉ាយឥវ៉ាន់រាយពេញបន្ទប់ហើយក៏ឃើញជនរងគ្រោះដេកសន្លប់នៅ​លើឥដ្ឋរូបគាត់ក៏ស្ទុះទៅចាប់ទាញនិង​សង្គ្រោះបឋមទើបដឹងខ្លួន។ហើយក៏គ្រាចុះមកក្រោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចហើយក៏ដឹកនារី​រងគ្រោះតាមកង់បីទៅសង្គ្រោះនៅមន្ទីរ​ពេទ្យបាយយ័ន្តភ្លាមៗផងដែរ។ប្រភពដដែលបានបន្ត ទៀតថានារីរងគ្រោះបានស្រឡាញ់គ្នាជាមួយនឹងជនជាតិចិន​ ដោយមិនបាន​រៀបការត្រឹមត្រូវនោះទេ។​ បាន យកគ្នា៣​ទៅ៤ខែតែប៉ុណ្ណោះ មកជួលខុនដូមួយកន្លែងខាងលើហើយនារីរងគ្រោះ មានមុខរបរលក់កាបូបតាមអនឡាញ ក៏មានផ្ទៃពោះបីខែផងដែរ​ និងបានវៃគ្នាសឹងតែរៀងរាល់ថ្ងៃ។

ក្រោយមកសមត្ថកិច្ច​ មកដល់កន្លែងកើត​ហេតុបានទៅមើលនារីរងគ្រោះនៅមន្ទីរ​ពេទ្យ​ និងរងចាំស្រាវជ្រាវ​ចាប់ខ្លួនជនជាតិ​ចិននោះដើម្បីយកមកអនុវត្តតាមនីតិវិធីនៃច្បាប់៕

ចែករំលែកអត្ថបទ