រថយន្តយីឌុបធុនយក្សបួងចង្កូតមិនទាន់បុកទំលុះហាងលក់ទូរសព្ទ័រងខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តយីឌុបធុនយក្សមួយគ្រឿង ដែលគេដឹងថាបើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀតបានដឹកឥវ៉ាន់សំពីងសំពោងសង្ស័យដឹកលើសចំណុះ ខណះដល់ផ្លូវបែកជាបួនបួងចង្កូតមិនទាន់ជ្រុលទៅបុកទំលុះចូលហាងលក់ទូរសព្ទមួយកន្លែងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្ដាលឲ្យម្ចាស់ហាង និងអ្នកបើកបររងរបួស។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ទុបចំការដូង តាមបណ្ដោយផ្លូវ២១៧កែងនិងផ្លូវព្រៃសរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បើករថយន្តយីឌុបមួយគ្រឿង
Read More