Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ឆក់កាបូបពីនារីម្នាក់បានសម្រេចជិះគេច​មិនរួចត្រូវប្រជាពលរដ្ឋចាប់វាយទ្រោម​ខ្លួន

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ការបូប​ពី​នារីកម្មការិនីរោងចក្រម្នាក់បានសម្រេចតែសំណាងអាក្រក់​ត្រូវពូម៉ូតូឌុបជិះដេញតាមទាន់បុកឲ្យដួលហើយត្រូវប្រជាពលរដ្ឋ​ ចាប់វាយយ៉ាងចាស់ដៃ​ រួចប្រគល់ឲ្យសមត្ថកិច្ច​
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៥​និង​១៥នាទីល្ងាច​ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០១៩​ នៅភូមិដំណាក់ធំ៣​សង្កាត់ស្ទឹងមាន​ជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

លោក ឯម ភារី​ នាយប៉ុស្តិ៍នគរបាលស្ទឹងមានជយ័៣​ បានឲ្យ​ដឹង​ថា​ ជនសង្ស័យទី១មានឈ្មោះ គង់ សារិន ភេទប្រុសអាយុ៣២ឆ្នាំមុខរបនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិតាព្រឹមឃុំសំបួរស្រុកទ្រាំងខេត្តតាកែវ​ ។ ជន​សង្ស័យ​ទី២មានឈ្មោះ វន សៀត អាយុ២៦ឆ្នាំមុខរបនិងស្នាក់​នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិចាជ្រុំ ឃុំក្តឿង​រាយស្រុកកញ្ជ្រៀចខេត្តព្រៃវែង​ ។ ចំណែកនារីរងគ្រោះមានឈ្មោះ​ សុខ ដួង​ ភេទស្រីអាយុ២៦​ឆ្នាំមុខរបរកម្មការនី​រោងច្រក​ ស្នាក់ផ្ទះជួលភូមិដំណាក់ធំ៣​សង្កាត់ស្ទឹងមាន​ជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

បើតាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុ​រូប​នាងបានចេញពីកន្លែងធ្វើការួចមកផ្សារឯករាជ៣ដើម្បីទិញ​សម្ភរៈប្រើប្រាស់​ លុះពេលទិញរួចបានហៅម៉ូតូឌុបជិះទៅផ្ទះដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រទិសដៅពីត្បូងទៅជើងខណៈមកចំណុចកើតហេតុជិតដល់ផ្ទះទៅហើយ​ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកនិច​ ពាក់​ស្លាកលេខ​ តាកែវ1O-2248​ ជិះមកអែបរួចបានធ្វើសកម្មឆក់កាបូបពីនាងបានសម្រេចរួចជិះគេចខ្លួនទៅតាមផ្លូវ២០០៤​ភ្លាមៗនារីរងគ្រោះបានស្រែកឆោឡោហើយបានឲ្យម៉ូតូឌុបជិះដេញតាមរហូតមកដល់ចំណុចការ៉ាសសាំងPTTជិតស្តុប​ណូ​គាផ្លូវ២០០៤​ ត្រូវបានពូម៉ូតូឌុបជិះបំបុកបណ្ដាល្យដួលម៉ូតូ​ជនសង្ស័យភ្លាមៗត្រូវបានប្រជាពលរដ្ឋឃើញហេតុការជួយចាប់រួចស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់​ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣យកមកធ្វើការ​ សាកសួរ​ ។

បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង​បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនិតិវិធី​ ៕

ចែករំលែកអត្ថបទ