Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

បុរសគាំងបេះដូងអង្គុយស្លាប់ក្នុងហាងកាហ្វេ យីហោ«លុយហុង កាហ្វេ១៦៨»

ភ្នំពេញ​ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានស្លាប់នៅលើកៅអី​ក្នុងហាងការហ្វេ​ មួយកន្លែងយីហោ«លុយហុង កាហ្វេ​១៦៨»បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧យប់ថ្ងៃ២៤ខែ​កុម្ភៈ​ ឆ្នាំ២០១៩​ នៅតាមផ្លូវបេតុង​ (ជិតសាលាបារាំង) ក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

សតម្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះ(ស្លាប់)​មាន​ឈ្មោះ សាត សុខា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប​ ស្នាក់​នៅ​ផ្ទះជួលគ្មានលេខ​ ក្រោយផ្ទះលក់កាហ្វេកេីតហេតុខាងលេី​ មានស្រុកកំណេីតនៅភូមិចា​ ឃុំរំលេច​ ស្រុកស៊ីធរ
កណ្ដាល​ ខេត្តព្រៃវែង​។

តាមសម្ដីរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនថ្ងៃកើតហេតុ ជនរងគ្រោះតែងតែផឹកស្រាស្រវឹង និងមិនសូវហូបបាយទៀងទាត់នោះទេ ស្រាប់តែនៅយប់ថ្ងៃកើតហេតុក៏លឺដំណឹងថា ជនរងគ្រោះអង្គុយស្លាប់លើកៅអីក្នុងហាងកាហ្វេ​ ។
បើតាមសមត្ថកិច្ចដែលទទួលព័ត៌មានបានពីម្ចាស់ហាងកាហ្វេឲ្យដឹងថា ជនរងគ្រោះបានអង្គុយហូបកាហ្វេសុខៗស្រាប់ដេកស្លាប់តែម្ដង ដោយមិនដឹងថារូបគាត់ឈឺអ្វីនោះទេ ។
បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញកោសល្យវិច័យ​ និងអាជ្ញាធរមូលដ្ឋានបានសន្និដ្ឋានថា នៅលើដងខ្លួនសព មិនមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ហើយជនរងគ្រោះពិតជាស្លាប់ដោយសារ គាំងបេះដូង ពិតប្រាកដមែន ។

ក្រោយការពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕