ភ្នំពេញ៖ ផ្ទះស្តុបគ្រឿងអគ្គីសនី របស់ជនជាតិចិន មួយកន្លែងនៅជាន់ទី១ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ បន្ទាប់ពីឆ្លងចរន្តអគ្គិសនី ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ បាញ់ពន្លត់កាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ខែមិនាឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៩BA ផ្លូវលេខ៣៤៨សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះកេីតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថានៅមុនពេលកើត ហេតុ ពួកគាត់៥ទៅ៦នាក់បានឃើញផ្សែងហ៊ុយចេញពីផ្ទះជាន់ទី១របស់ជនជាតិចិន២នាក់ប្ដីប្រពន្ធដែលស្តុបគ្រឿងអគ្គីសនី ចាក់សោរចោលម្ចាស់មិននៅ ខណៈពេលនោះក៏មានអណ្តាតភ្លើងឆេះចេញយ៉ាងសន្ធោសន្ធៅ និងមានឮសំលេងផ្ទុះ កន្លែងស្តុបអីវ៉ាន់សម្រាប់លក់។ បន្ទាប់មកពួកគាត់ក៏បានស្រែកឆោឡោឡេីង
Read More