Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

មកលេងកូនបាន២ថ្ងៃជិះម៉ូតូទៅផ្សារទិញរបោះរបរចេញមកវិញត្រូវរថយន្តធំបុកពីក្រោយធ្លាក់ពីលើម៉ូតូកិនបែក​ក្បាលស្លាប់​គួរ​ឲ្យរន្ធត់

ភ្នំពេញ៖ ស្ត្រី២នាក់ជិះម៉ូតូឌុបគ្នាចេញពីផ្សារស្ទឹងមានជ័យត្រូវរថយន្តធន់ធំបើកបុកពីក្រោយជ្រុលកិនស្ត្រីម្នាក់ស្លាប់យាងអាណោចអាធម៌​ និងម្នាក់ទៀត​មិនមានរបួស
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើងឡើង​ កាលពីវេលា​ម៉ោង​១០នឹង៣០នាទីព្រឹកថ្ងៃទី​ ១២​ខែ​ មីនា​ឆ្នាំ​២០១៩​ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្បែរផ្សារស្ទឹងមានជ័យថ្មី​ សង្កាត់​ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សពស្ត្រីរងគ្រោះមានឈ្មោះ​ អូរ​ សួង អាយុ៥៣ឆ្នាំ​ មកលែងកូននៅបុរីឡាយគង់​ សង្កាត់ដង្កោ​ មានស្រុកកំណើតនៅខេត្តស្វាយរៀង​

បើតាមសម្តីស្ត្រីជាអ្នកឌុបបានអោយដឹងថាដំបូងរូបគាត់រួមនិងស្ត្រីរង់គ្រោះបានចូលទិញសម្ភារក្នុងផ្សារស្ទឹងមានជ័យថ្មី​ ដើម្បីយកទៅរួមបុណ្យបន្ទាប់ពីទិញរួចរាល់ក៏បានជិះម៉ូតូមួយគ្រឿងម៉ាក​ TODAY ពណ៌ត្រួយចេក​ គ្មានស្លាកលេខ​ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តធន់ធំមួយគ្រឿងម៉ាក​ ហុីយ៉ាន់ដាយ​ ពាក់ស្លាកលេខភ្នំពេញ​3E-0515 បើកបរដោយបុរសក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅ​បុក​ពីក្រោយបណ្តាលអោយស្ត្រីដែលជិះខាងក្រោយធ្លាក់​ពីលើម៉ូតូត្រូវរថយន្តកិនបែកក្បាលធ្លាយខួរខ្ទេតពេញផ្លូវស្លាប់យ៉ាងអាណោចអាធម៌នៅនឹងចំណុចកើតហេតុ​ ។ ចំណែករូបខ្លួនជាអ្នកឌុបមិនមានរងរបួសនោះទេ​ ។
បន្ទាប់ពីកើតហេតុភ្លាមៗ​អ្នកបើករថយន្តរួមនឹងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយក​រថយន្តបង្កនឹងម៉ូតូរបស់ស្ត្រីរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ​ ។ ចំណែកសពស្ត្រីខាងលើត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅ​ស្រុកកំណើត​ ៕