Thursday, April 25, 2024
Latest:
ព័ត៌មាន​ជាតិ

នោះ! លោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការខេត្តស្វាយរៀង​ ត្រូវពលរដ្ឋប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យស៊ើបអង្កេតទ្រព្យសម្បត្តិ

ភ្នំពេញ៖​  ក្រោយពីអង្គភាពប្រឆាំងអំពើរពុករលួយបាន​ប្រកាស​ បើកការស៊ើបអង្កេតទៅលើលោក គឹម រស្មី អតីត​មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោក ស្រេង សុខា ស្នងការរងខេត្តកណ្តាល ដែលមានទ្រព្យច្រើនខុស​មហិមា​ ឥឡូវនេះបានបែកធ្លាយឯកសារប្រជាជាពលរដ្ឋប្តឹងឲ្យអង្គភាពប្រឆាំងអំពើរពុករលួយមួយនេះ មេត្តាជួយបើកការ​ស្រាវជ្រាវនិងស៊ើបអង្កេតអំពីប្រភពទ្រព្យដ៏ច្រើនរបស់​លោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការខេត្តស្វាយរៀង។

បើតាមពាក្យបណ្តឹងរបស់លោកស្រី ស៊ីវ សៅលីន ដែលជាអ្នករស់ក្បែរផ្ទះរបស់លោកស្រី ហង់ ប៊ុននី ជាប្រពន្ធអតីត​ប្រពន្ធលោក ឌិន ស៊ីវុទ្ធី បានដាក់ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយស្នើសុំឲ្យអង្គភាពនេះ បើកការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់លោក ឌិន ស៊ីវុទ្ធី ព្រោះតែឈ្មោះ​នេះមានទ្រព្យច្រើនខុសប្រក្រតី និងមិនបានប្រកាស​ទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវ។

ពាក្យបណ្តឹងចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបរាប់ថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ឈ្មោះ ឌិន ស៊ីវុទ្ធី ប្រធានតុលាការខេត្តស្វាយរៀង បានធ្វើកិច្ចព្រមព្រៀងលែងលះ​ជា​មួយប្រពន្ធឈ្មោះ ហង់ ប៊ុននី និងបានដាក់ពាក្យប្តឹងសុំលែងលះប្រពន្ធទៅតុលាការខេត្តកំពង់ធំ។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ តុលាការខេត្តកំពង់ធំបានសម្រេចចេញដីកាលេខ០១ (ច)ចុះថ្ងៃទី៣០ខែមករាឆ្នាំ២០១៩ សម្រេចប្រគល់ទ្រព្យសម្បត្តិរួម នៅក្នុងខេត្តកំពង់ធំទាំងអស់ទៅប្រពន្ធឈ្មោះ ហង់ ប៊ុននី។

ចំណែកទ្រព្យនៅខេត្តផ្សេងឈ្មោះ ឌិន ស៊ីវុទ្ធី បានទិញដោយដាក់ឈ្មោះ កេស គន្ធា ភេទស្រី និងឈ្មោះ ឈួន សុធារិទ្ធ ភេទប្រុស ដើម្បីបំភ័ន្តភ្នែកអង្គភាពប្រឆាំងអំពើពុករលួយ។

ពាក្យបណ្តឹងនេះក៏បានបញ្ជាក់ផងដែរថា កាលពីអំឡុងដែល​លោក ឌិន ស៊ីវុទ្ធី កាន់តួនាទីជាប្រធានតុលាការខេត្តក្រចេះ បានកាងរថយន្តឈ្មួញឈើជាច្រើនដើម្បីបានលុយទិញដី ទិញផ្ទះជាច្រើនកន្លែង។

លោកស្រី ស៊ីវ សៅលីន បានសំណូមពរឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើលោក ឌិន ស៊ីវុទ្ធី ឲ្យបានច្បាស់លាស់ដើម្បីលុបបំបាត់អំពើពុករលួយពីសង្គមជាតិ៕

ចែករំលែកអត្ថបទ