ភ្នំពេញ៖ រន្ធត់ណាស់! បុរសម្នាក់បើករថយន្ដឡិចសុីសបំបុកចូលកន្លែងធ្វើបុណ្យភូមិមួយកន្លែងដែលប្រជាពលរដ្ឋជាច្រើនកំពុងជួបជុំគ្នាអង្គុយហូបចុកបណ្ដាលអោយស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងនិង៨នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលហើយបានស្លាប់ម្នាក់ទៀតនៅមន្ទីរពេទ្យ ។ គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតងនៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣៧៥ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុប្រជាពលរដ្ឋក្នុងភូមិបានប្រារពពីធីបុណ្យភូមិដែលជាទំលាប់របស់អ្នកភូមិធ្វើជារៀងរាល់ឆ្នាំ។ ក្រោយពីបញ្ចប់កម្មពីធីបុណ្យពួកគាត់នាំគ្នាអង្គុយហូបចុកជុំគ្នាមានទាំងក្មេងទាំងចាស់ជាច្រើននាក់យ៉ាងសប្បាយអឺងកង ។ ខណៈកំពុងតែសប្បាយ ស្រាប់តែមានបុរសម្នាក់ដែលរស់នៅក្នុងភូមិនោះដែរ ហើយក៏ជានាក់នៅជិតកន្លែងកើតហេតុផងដែរបានបើករថយន្ដរបស់ខ្លួនម៉ាកឡិចសុីសRX300 ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ
Read More