Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

ឆេះរោងចក្រ​ ជូហ៊ួយ​ នៅខេត្តកំពង់ចាមផ្អើលសមត្ថកិច្ចទាំង​ព្រឹក

កំពង់ចាម៖​ រោងចក្រជូហ៊ួយ ត្រូវបានអគ្គីភ័យឆាបឆេះសន្ធោ​សន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញ​រថយន្តពន្លត់អគ្គីភ័យ​មកអន្តរាគមន៍បាញ់ពន្លត់ទាំងព្រឹក​
​ ហេតុការណ៍​អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង​០៦និង០០​នាទី​ព្រឹក​ ថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៩ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម​ ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងថា​ ក្រោយពីទទួលបានព័ត៌​មាន​ថា​មានករណីអគ្គិភ័យកើតឡើង​ លោកដឹកនាំបញ្ជាផ្ទាល់ក្នុងការពន្លត់អគ្គិភ័យ-ដោយប្រើប្រាស់រថយន្តចំនួន១០គ្រឿងក្នុងនោះ​រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់​ចាម ចំនួន០២គ្រឿង រថយន្តអគ្គិភ័យរបស់អធិការដ្ឋាន​ នគរ​បាលស្រុកកងមាសចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចំនួន០១​គ្រឿង រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ចំនួន០២គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាន
នគរបាលស្រុកជើងព្រៃចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើចំនួន០១គ្រឿងនិង
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ របស់ខេត្តកំពង់ធំ ចំនួន០១គ្រឿងចូលរួមពន្លត់ផងដែរ។
-ដោយប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន និងសាប៊ូអស់​២០០គីឡូក្រាម​ ។

លោកស្នងការបានបន្តថា​ប្រតិបត្តការពន្លត់អគ្គីភ័យនេះកម្លាំងសមត្ថកិច្ចប្រើពេលរហូតដល់វេលាម៉ោង៩និង៣០នាទីព្រឹក ទើបគ្រប់គ្រងបានជាស្ថាពរ។ ចំពោះមូលហេតុដែលបង្កឲ្យ
មានអគ្គិភ័យបណ្តាលមកពីឆ្លងចរន្ត អគ្គិសនី​ ។ សម្ភរៈខូចខាតអាគាររោងចក្រ០១ខ្នង​ និងទ្រព្យសម្បត្តិមួយចំនួន​ ៕

ចែករំលែកអត្ថបទ