ភ្នំពេញ៖ អគ្គីភ័យឆាបឆេះកាប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុនសាវីមិច សន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង១៥នាទីភ្លឺថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ នៅក្នុងទឹកទន្លេសាប ខាងក្រោយឃ្លាំងប្រេង ក្រុមហ៊ុនសាវីមិច ស្ថិតនៅក្រុម១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យឆេះកាប៉ាល់ប្រេងរបស់ក្រុមហ៊ុន សាវីមិច កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ ចំនួន០៩គ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់អស់ទឹក០៥គ្រឿងទើបរលត់ជាស្ថាពរនៅម៉ោង៦និង៣០នាទីថ្ងៃដដែល។ ចំណែកការការខូចខាតរួមមាន កាប៉ាល់០១គ្រឿងនិងប្រេងចំនួន300000លីត្រ ។
Read More