គ្រូបង្រៀនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់យ៉ាងអាណោចអាធម័ សង្ស័យរឿងស្នេហាត្រីកោណ
ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀនថ្នាក់ទី៩នៅវិទ្យាល័យទួលប្រសាទ ខណ្ឌសែនសុខ ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាចំនួនបីគ្រាប់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម័ ហេតុការណ៍ភ្ញាក់ផ្អើលនេះកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅបណ្តោយផ្លូវបេតុងច្រកចូលមណ្ឌលកែប្រែឱកាសខ្ញុំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនរងគ្រោះដែលខ្មាន់កាំភ្លើងបាញ់សម្លាប់មានឈ្មោះ រឿន រតនា ភេទប្រុស៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀនថ្នាក់ទី៩ នៃវិទ្យាល័យទួលប្រសាទសែនសុខស្នាក់ភូមិទួលប្រសាទ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
Read More