Tuesday, November 5, 2024
Latest:
សន្តិសុខ​សង្គម

នាយប៉ុស្តិ៍ស្តីទី​ នគរបាល​ផ្សារចាស់​ ដេញអ្នកព័ត៌មានមិនឲ្យផ្សាយមុខប៉ុស្តិ៍​ ករណីជន​បរទេស​ ចូលម៉ាស្សាបាត់លុយ​ ថាជារឿងកំប៉ិកកំប៉ុក

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន​នាំ​គ្នាំហួសចិត្ត​ នឹកស្មានមិនដល់ចំពោះលោក​ នាយប៉ុស្តិ៍ស្ដីទី​ នគរបាល​ ផ្សារចាស់ដេញអ្នក​កាសែត​ មិនឲ្យផ្សាយ​ បន្ទាប់ពីមានការភ្ញាក់ផ្អើល​ ជនជាតិបរទេស​ស្បែកខ្មៅម្នាក់​ ចូលទៅផ្ទះម៉ាស្សា​មួយកន្លែង​នៅតាមបណ្តោយផ្លូវលេខ១៣​សង្កាត់ផ្សារចាស់​ខណ្ឌដូនពេញ​ តែត្រូវបានគេលួចលុយអស់៥០$​ (ដុល្លារ)
ហេតុការណ៍នេះកើតឡើងនៅវេលា​ម៉ោង​ ០៩យប់​ ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ​២០១៩ ។

ដោយជនជាតិបរទេស​ស្បែកខ្មៅម្នាក់​ ចូលទៅផ្ទះម៉ាស្សា​មួយកន្លែង​នៅតាមបណ្តោយផ្លូវលេខ១៣​ សង្កាត់ផ្សារចាស់​ ខណ្ឌដូនពេញ​ តែត្រូវបានគេលួចលុយអស់៥០$​ ខណ:ទៅសួរនាំភាគីហាងម៉ាស្សា​ ក៏មានការឈ្លោះប្រកែកគ្នា​ រហូតបង្កការភ្ញាក់ផ្អេីលដល់អ្នកសារព័ត៍មានជាច្រេីន​ នឹងសមត្ថកិច្ចចុះអន្តរាគមន៍នាំភាគីទាំងសងខាងទៅប៉ុស្តិ៍​ ដេីម្បីសួរនាំភ្លាមៗ​ ។

បើតាមការបកប្រែរបស់ប្រជាពលរដ្ឋ ដែល​បានសាកសួរទៅលេីជនជាតិបរទេសខាង​លេី​បានប្រាប់ឲ្យដឹងថា​ ៖​ មុនពេលកើតហេតុ​ រូបគាត់(ជនបរទេស)បានចូលទៅផ្ទះម៉ាស្សាខាងលេី​ តែម្នាក់ឯង​ ដោយទេីបតែម៉ាស្សាបានបន្តិច​ ក៏ឃេីញគេលួចយកលុយរបស់ខ្លួនអស់៥០$​ ភ្លាមៗនោះ​ រូបគាត់​ ក៏ដេីរទៅសួរ​នាំភាគីខាងហាង​ ហេីយយកទូរស័ព្ឌនារី​ម៉ាស្សាក្នុងហាងនោះ​១គ្រឿង​ ដេីម្បីប្តូរយក​លុយវិញ​ តែខាងហាងមិនព្រមឲ្យលុយវិញ​ ថែមទាំងរកវាយគាត់ទៀត​ ។
ប្រភពដដែលបានបន្តថា​ ៖​ ខណ:ដែល​ ប្រជាពលរដ្ឋក្បែរនោះឃេីញហេតុការណ៍ផងដែរ ក៏រត់ទៅសួរនាំជនបរទេសខាងលេី​ ទេីបមួយ​សន្ទុះក្រោយមក​ លោកនាយប៉ុស្តិ៍ស្តីទីនគរបាលរដ្ឋបាលផ្សារចាស់​ បានចុះមកដល់​កន្លែង​កេីតហេតុ នាំភាគីទាំងសងខាងទៅ​ប៉ុស្តិ៍​ ដើម្បីសួរនាំ​ឲ្យបានដឹងរឿងលម្អិត​ ។
ខណ:ដែលលោកនាយប៉ុស្តិ៍ស្តីទីនគរបាលរដ្ឋបាល​ផ្សារចាស់​ នាំភាគីទាំងសងខាងទៅ​ដល់ប៉ុស្តិ៍​ ដឹងដល់អ្នកសារព័ត៌មានជាច្រើន​បាន​ទៅថតនិងឡាយ​ បែរជាមិនឲ្យអ្នកសារព័ត៍មានផ្សាយ​ នឹងមិនឲ្យឈរថតមុខប៉ុស្តិ៍​ ធ្វេី​ឲ្យប្រជាពលរដ្ឋមានការសង្ស័យថា​ ទីតាំងម៉ាស្សាខាងលេី​ មានពាក់ព័ន្ធអ្វីជាមួយលោក​នាយប៉ុស្តិ៍ស្តីទី​ ហើយមើលទៅទើបបាន​ព្យាយាមដេញ​ អ្នកសារព័ត៍មានចេញ និងហាមអ្នកសារព័ត៍មានជាច្រេីននាក់មិនឲ្យផ្សាយផ្ទាល់មុខប៉ុស្ដិ៍បែបនេះ​។

ក្រោយសមត្ថកិច្ចសាកសួរចប់​ ម្ចាស់ហាងម៉ាស្សា​ បានបញ្ជាក់ថា​ ៖​ អ្នកដែលលួច​លុយរបស់ជនជាតិបរទេស​ គឺមិនមែននារីម៉ាស្សាក្នុងហាងគាត់ទេ គឺជាអ្នកដ៏ទៃ ។
ម្ចាស់ហាងម៉ាស្សាបន្តទៀតថា​ ៖​ ដោយសារជនបរទេស​បាត់លុយក្នុងហាងរបស់គាត់​ ទើប​គាត់សុខចិត្តចេញលុយសងដល់ជន​បរទេស​ ដេីម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយបន្តទៀត ៕