សន្តិសុខ​សង្គម

ស្ត្រី២នាក់ម្តាយនិងកូនត្រូវចោរឆក់កាបូប​បាន​ ​សម្រេចនៅខណ្ឌដូនពេញនគរបាល​មូលដ្ឋានមិនខ្វល់

ភ្នំពេញ៖ ស្ត្រី២នាក់ម្ដាយនិងកូនជិះម៉ូតូត្រូវជន​សង្ស័យមួុយក្រុម ជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាព​ ឆក់កាបូបបានសម្រេច​ រួចជិះម៉ូតូគេចបាត់ស្រមោល
ហេតុការណ៍ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ខែសីហាឆ្នាំ២០១៩​ នៅមុខមជ្ឍមណ្ឌល ការិយ័យពាណិជ្ជកម្ម​​ខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង​ ជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនកើតហេតុ​ គេស្ត្រីជនរងគ្រោះ២នាក់ម្ដាយនិងកូនជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌បៃតង​ ស្លាកលេខភ្នំពេញ​1GI-0524ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួុយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៣​គ្រឿងម៉ាកឌ្រីមសង់មិនចាំស្លាកលេខធ្វើមកពីរក្រោយរួចធ្វើសកម្មភាពឆក់កាបូប​ស្ពាយ​ពីរស្ត្រីជាម្តាយនិងជាអ្នកបើកម៉ូតូបានសម្រេចបណ្តាលដួលម៉ូតូរងរបួសម្តាយបែក​មុខម៉ាត់សន្លប់ស្តូកស្តឹងមួយសន្ធុះទើបដឹងខ្លួនឡើងវិញចំណែកកូនស្រីរបួសស្រាល។
រីឯជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាព​ ឆក់កា​បូប​បាន​ សម្រេចហើយបាននាំគ្នាជិះគេច​ខ្លួន​ដោយសុវត្ថិភាព។​ ក្រោយមកគេសង្កេត​ឃើញនគរបាលប៉ុស្តិ៍​ អូរឬស្សី៤​ ល្បាតក្នុងភូមិសាស្ត្រដែលជាប់ព្រំប្រទល់និងខណ្ឌដូនពេញ​ បានចុះមកជួយអន្តរាគមន៍នៅនិងកន្លែងកើតហេតុភ្លាមៗ។​ ចំណែកសមត្ថកិច្ចប៉ុស្តិ៍នគរបាល​ បឹងរាំងដែលជាទឹកដីរបស់ខ្លួនមិនឃើញចុះមកអន្តរាគមន៍នោះទេ​ ។

ក្រោយកើតហេតុគេឃើញសាច់ញាតិជនរងគ្រោះបានមកដល់រួចយកម៉ូតូនិងបញ្ជួនជនរងគ្រោះ​ តាមម៉ូតូកង់បីឥណ្ឌាទៅសង្រ្គោះដោយ​ខ្លួនឯង៕

ចែករំលែកអត្ថបទ