Friday, November 21, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

សត្វព្រៃជាង៣០០គីឡូក្រាមត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់បង្ក្រាបបាន

ព្រះសីហនុ៖​ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់​ សហការជាមួយ​ កម្លាំងអន្តរាគមន៍​បង្ក្រាបបទល្មើសសត្វព្រៃចល័ត​ នៃរដ្ឋបាល​ព្រៃឈើបានចុះបង្ក្រាប​ទីតាំងផ្ទះដែលឈ្មួញ​រក្សាទុកនៅ​សព្វព្រៃមួយកន្លែង​ ដកហូតបាន​ជាច្រើនប្រភេទ ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាល​ពីកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី​១៧ខែតុលាឆ្នាំ២០១៩ នៅចំណុច​ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រត្តបត្តិការណ៍​នេះមានការចូលរួមពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស,អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFE ALLIANCE),មេភូមិបឹងរាំង, នគរបាលប៉ុស្តិរដ្ឋបាលឃុំសាមគ្គី, រដ្ឋបាលជលផល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានដែលមានទីតាំងនៅ

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ៤នាក់រួមនិងថ្នាំញៀន​៩កញ្ចប់​ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖​ កម្លាំង​ នគរបាល​ ខណ្ឌច្បាអំពៅឃាត់ខ្លួនជនសង្ស័យ៤​នាក់​ ជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្ប្រើប្រាស់គ្រឿងញៀនខុស​ច្បាប់ ដកហូតថ្នាំញៀនបាន៩កញ្ចប់ ហេតុការណ៍ឃាត់ខ្លួននេះកើតឡើងកាលពី​ម៉ោង១០និង៤០យប់ថ្ងៃទី១៧ខែតុលាឆ្នាំ ២០១៩ នៅចំណុចផ្លូវលំនៅភូមិកោះនរាសង្កាត់និរោធ​ ខណ្ឌច្បាអំពៅ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ទី១-ឈ្មោះ គីម ហួត ភេទប្រុសអាយុ ២១ ឆ្នាំ ជនជាតិ វៀតណាម មុខរបរគ្មាន ស្នាក់នៅ

Read More
សន្តិសុខ​សង្គម

សាហាវណាស់! បុរសម្នាក់ត្រូវគេសម្លាប់រួចដុតទាំងដៃជាប់ខ្នោះ

បាត់ដំបង៖ ប្រទះឃើញសាកសពបុរសម្នាក់​ត្រូវគេដុតឆេះទាំងដៃនៅជាប់ខ្នោះ​ សង្ស័យករណីឃាតកម្មសម្លាប់​រួចដុតចោល ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​កាលពីវេលាម៉ោងប្រហែល៨ព្រឹកថ្ងៃទី១៧​ខែតុលាឆ្នាំ២០១៩​ នៅចំណុចក្បែស្ពានដងទង់​ ស្ថិតក្នុងភូមិដងទង់​ ឃុំផ្លូវមាស​ ស្រុក​រតនមណ្ឌល​ ខេត្តបាត់ដំបង​ ។ បើតាមសមត្ថកិច្ច​ នគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពបុរសរងគ្រោះ​ សង្ស័យ​ គេ វាយសម្លាប់នៅកន្លែងផ្សេងរួច ដឹកយកមក ទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ​។ ប្រភពបន្តថា សាកសពត្រូវគេដាក់ខ្នោះដៃក្រពាត់មកក្រោយនិងដេកស្លាប់ផ្កាប់មុខថែម​ទាំងដុតឆេះខ្លោចតែអាចមើលស្គាល់

Read More
សន្តិសុខ​សង្គម

បើករថយន្ត​ បត់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តម៉ាស្តាពេញទំហឹងខូចខាតទាំងសងខាង

ភ្នំពេញ​៖​ ជនជាតិចិនម្នាក់បើករថយន្តបត់ឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបេីកបុកចំពី​ចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៦​ ខែតុលា​ឆ្នាំ២០១៩​ នៅចំណុចស្តុបវត្តនាគវ័ន្ត​ តាមបណ្តាលមហាវិថីសហព័ន្ធរុស្ស៊ី​ កែងនិងផ្លូវ២២៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ យោងតាមប្រភពនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​រថយន្តម៉ាកឡិចស៊ីសLX470ពណ៌ស្ក​ ពាក់​ស្លាកលេខភ្នំពេញ2W-7866បេីកបរ​ដោយបុរសជនជាតិចិនធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ទិសដៅ​ ពីលិចទៅ​ កេីត​ ខណៈមកដល់ចំណុចកេីតហេតុកែងនិងផ្លូវ២២៣បានបត់ឆ្វេងឆ្លងផ្លូវ​ ស្រាប់តែមាន​រថយន្តមួយគ្រឿងទៀតម៉ាក​ ម៉ាស្តា​ ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ2BC-0434​បើកបរ​ដោយបុរសម្នាក់និងរួមដំណើរម្នាក់ទៀតធ្វេីដំណេីរតាមមហាវិថីសហព័ន្ធរុស្ស៊ីបញ្ច្រាស់គ្នា​

Read More
សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាបើករថយន្តលឿនមិនប្រយត្ន័ជ្រុលបុករបាំងថ្មចែកផ្លូវបាក់២កង់​ តៃកុងគេចខ្លួនបាត់

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបើក​រថយន្តលឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុល​ទៅបុកបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់រីឯ​រថយន្តគងជាប់របាំងថ្មទៅលែងរួច ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១១និង​១០នាទី​យប់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយ២៧១​ មុខមន្ទីរពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេបានឃើញ​រថយន្ដ​ម៉ាក​ ម៉ាសស្ដាពណ័ស​ ពាក់ស្លាកលេខ ភ្នំពេញ​2AX-6369​បើកបរដោយបុរសម្នាក់​និងមានអ្នករួមដំណើរម្នាក់ទៀត​ ធ្វើដណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ​ មិនប្រយត្ន័ក៏ជ្រុលទៅបុក​របាំង​ថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យបាក់ចំនួន២កង់​ ឯរថយន្តគងលើរបាំងរង​ការខូចខាត​ ទៅ​មុខ​លែងរួច​

Read More
ព័ត៌មាន​ជាតិ

មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានមហិច្ឆិតាពង្រីកសាខារបស់ខ្លួន នៅទូទាំងប្រទេស នាពេលអនាគត ដើម្បីពង្រឹងថ្នាលអប់រំនៅកម្ពុជា កាន់តែខ្លាំងឡើង..

នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រាប់អ្នកសារព័តមាន នាថ្ងៃទី១៦ តុលានេះ ក្នុងឱកាស ក្រុងពាលីសុំសេចក្តីសុខ

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ដកហូតថ្នាំញៀនបាន៦កញ្ចប់

ភ្នំពេញ​៖​ កម្លាំងនគរបាល​ ខណ្ឌដង្កោ​ ឃាត់​ខ្លួន​ជនសង្ស័យប្រុសស្រី៤នាក់ពាក់ព័ន្ធករណី​ ប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ និងដកហូតថ្នាំញៀន៦កញ្ចប់ ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងកាលពី​ម៉ោង​២និង៣០ រសៀលថ្ងៃទី១៦ខែតុលាឆ្នាំ ២០១៩ នៅចំណុចផ្លូវលំ​ ភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖​ ទី១-ឈ្មោះ មឿង កាណាល់ ភេទប្រុស អាយុ​៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ​

Read More
សន្តិសុខ​សង្គម

ឃ្លាំងស្តុបសម្ភារះផ្ទះបាយមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះបំផ្លាញសម្ភារៈស្ទើទាំងស្រុង

ភ្នំពេញ៖​ អគ្គីភ័យឆាបឆេះឃ្លាំងស្តុបសម្ភារៈ​ផ្ទះបាយ​មួយកន្លែងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច​ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយ​អន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១៦ខែ​តុលាឆ្នាំ២០១៩​ នៅចំណុចភូមិដើមស្លែង​សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ​ គង់​ រដ្ឋា​ ភេទប្រុសអាយុ៤៣ឆ្នាំមុខ​របរ​ លក់ដូរ​ ស្នាក់នៅភូមិកើតហេតុ​ ។ សមត្ថកិច្ចបន្តថា​ មុនដំបូងប្រជាពលរដ្ឋបាន​ឃើញផ្សែងហ៊ុយចេញពីចំណុចឃ្លាំងកើត​ហេតុ​ ហើយបានបង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ ភ្លាមៗពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ និងបានចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍​បាញ់ពន្លត់ចំនួន៩គ្រឿង​

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួច ០១នាក់ ទៅតុលាការ!

  នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទហ្ម កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(គាស់ទ្វារឃ្លាំងក្រុមហ៊ុន០១កន្លែង លួចសម្ភារៈ)។ -ឈ្មោះ ម៉ែន បូណា ហៅខ្នា ភេទប្រុស អាយុ ៣៧ឆ្នាំ បានធ្វើសកម្មភាពគាស់ទ្វារឃ្លាំងក្រុមហ៊ុន០១កន្លែង ក្បែរបុរីចំការមន សង្កាត់ទន្លេបាសាក់

Read More
សន្តិសុខ​សង្គម

បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវចោរ​សម្លាប់ប្លន់យកម៉ូតូ​ នៅសង្កាត់សាក់សំពៅ

ភ្នំពេញ៖​ ប្រជាពលរដ្ឋប្រទះឃើញសពបុរស​ម្នាក់ដេកស្លាប់សង្ស័យជាករណីប្លន់សម្លាប់យក​ម៉ូតូ​ ៖​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោង៦ព្រឹកថ្ងៃទី១៦ខែ​តុលា​ឆ្នាំ២០១៩​ នៅចំណុចផ្លូវលំ​ដីឡូត៍ ភូមិខ្វិត​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ ។ សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ មែត​ ភីម​ ភេទប្រុសអាយុ២៨ឆ្នាំមុខរប​ ជាងឈើ​ ឆ្លៀតរត់ម៉ូតូ​ឌុបបន្ថែម​ មានប្រពន្ធនិងកូន២នាក់ទាំងនៅក្នុងពោះ​ មានស្រុក​កំណើត​ ​ភូមិកន្សោមអក​ ឃុំព្រៃខ្លា​ ស្រុកកោះអណ្ដែត​

Read More