Friday, November 21, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

ជួយចែករំលែកបន្តផង! សូមប្រយត្ន័កុំលេង​ទូរសព្ទ័ពេលកំពុងសាកថ្ម​ ! អាសូរ! នារីម្នាក់​សាកថ្មទូរសព្ទ័​ បណ្តើរ ស្តាប់កាសបណ្តើរ​ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាង​អាណោចអធម៌

ខេត្តកណ្តាល៖ នារី​ជាកម្មការនីរោងចក្រម្នាក់ ដោតព្រីភ្លើង​ សាកថ្មទូរសព្ទ័​រួចដាក់កាស​ស្ដាប់​ បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់​ ​ស្លាប់យ៉ាងអាណោចអាធម៌​ នៅ​ក្នុង​បន្ទប់ផ្ទះជួល​ ហេតុការណ៍នេះបាន​ បង្កឲ្យមានការ​ភ្ញាក់​ផ្អើល​ កាលវេលាម៉ោង៨និង​០០​នាទី​ព្រឹក​ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិ​សិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថា​សពស្ត្រីរងគ្រោះមានឈ្មោះ អាន សុខណា អាយុ៣៣ឆ្នាំ

Read More
សន្តិសុខ​សង្គម

រកឃើញ​សាកសព​ស្ត្រី​ជនជាតិ​អង់គ្លេស​ បន្ទាប់ពីបាត់ខ្លួនជាងមួយសប្ដាហ៍

ខេត្តព្រះសីហនុ៖ ទីបំផុតទៅស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួននៅកោះរ៉ុងជាងមួយសប្តាហ៍កន្លងមកនេះ នាងបានស្លាប់ទៅ​ហើយ ។ ក្រោយពីសមត្ថកិច្ចចម្រុះគ្រប់ផ្នែកធ្វើប្រតិបត្តិការ ស្វែងរកទាំងលើគោកនិងក្នុងទឹក​សមុទ្រ ក្រុមអ្នករុករកក៍បានប្រទះឃើញសាកសពស្ត្រីរងគ្រោះអណ្តែតនៅលើលម្ហសមុទ្រក្នុុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុងប្រមាណជាង៤០ម៉ាយនារសៀលថ្ងៃ៣១តុលា២០១៩​ ហើយភ្លាមៗក្រោយរកឃើញ សាកសពត្រូវបានសមត្ថកិច្ចរៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែក្រុងព្រះសីហនុដើម្បីធ្វើការងារបន្តតាមនិតិវិធី។ មន្ត្រីកងទព័ជើងទឹកនៅក្នុងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របាន​អោយដឹងថា សាកសពស្ត្រីរងគ្រោះត្រូវបានកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន ជី ធី វី

Read More
សន្តិសុខ​សង្គម

អ្នកលក់ផលិតផលតាមOnlineម្នាក់បង្ហោះ​Facebook​ចោទ​ប្រកាន់ មេធាវី កេត គន្ធាបុប្ផា និងប្អូនប្រុស ថាឆបោកលុយជិត ៣០​ម៉ឺនដុល្លារ

(ភ្នំពេញ)៖ កាលពី​ពេលថ្មីៗនេះ មានស្ត្រីម្នាក់​ដែលគេស្គាល់ថា​ ជាថៅកែលក់ផលិតផល Online ម្នាក់ឈ្មោះ អ៊ាន សៀវម៉ី បានប្រើគណនី Facebook ឈ្មោះ Siv mey Online Shop បង្ហោះសារភ្ជាប់ជាមួយរូប​ថត​ផង ដោយចោទប្រកាន់ថា លោកស្រីមេធាវី កេត គន្ធាបុប្ផា

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូឌុបគ្នាត្រូវរថយន្តដឹកប្រេងបុករួចកិនស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត​គួរឲ្យអាណោចអធម៌​ និងម្នាក់​ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្គ្នាត្រូវរថយន្តដឹកប្រេងបុកចំពីមុខ និងកិនពីលើពេញទំហឹង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើង កាលពីវេលាម៉ោង៦និង​៤០​នាទីយប់ថ្ងៃទី​៣១ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ​ជាតិ​លេខ៤ ក្បែបុរីពិភពថ្មី ភូមិគុល សង្កាត់កំបូល ខណ្ឌកំបូល រាជធានី​ភ្នំពេញ​ ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ តឿន រ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងពិដាន

Read More
សន្តិសុខ​សង្គម

តុលាការខេត្តកំពង់ចាមចោទប្រកាន់លើឈ្មួញឈ្មោះ ឆាយ មុំ ពីបទក្លែងឯកសារយកដីលោកយាយ ប៉េង សារូ និងបិទការស៊ើបសួរ បញ្ជូនទៅជំនុំជម្រះ

កំពង់ចាម)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចបិទការស៊ើបសួរ លើសំណុំរឿង ដែលលោកយាយ ប៉េង រូ ហៅ ប៉េង សារូ វ័យ៦២ឆ្នាំ ប្តឹងឈ្មួញឈ្មោះ ឆាយ មុំ ពីបទ ក្លែងឯកសាររំលោភយកដី ទំហំជិត ៤ហិកតា នៅក្នុងភូមិតាំងគោក

Read More
សន្តិសុខ​សង្គម

អគ្គីភ័យឆេះបំផ្លាញតូបលក់ដូររបស់ប្រជាពល​រដ្ឋ​នៅ​ក្រោយផ្សារលើក្រុងព្រះសីហនុអស់ជាច្រើនតូប

ព្រះសីហនុ៖​ តូបលក់ដូរផ្លែឈើ​ និងទំនិញ​ផ្សេងៗរបស់ប្រជាពលរដ្ឋ​ នៅខាងក្រោយផ្សារលើក្រុងព្រះ​សីហនុ​ ត្រូវបានអគ្គិភ័យឆាបឆេះ​យ៉ាងសន្ធោ​សន្ធៅបង្កការភ្ញាក់​ផ្អើលយ៉ាងខ្លាំងកាលពី​វេលា​ម៉ោង៩និង៣០​នាទី​ព្រឹកថ្ងៃ៣១ខែ​តុលា​ ឆ្នាំ២០១៩​ នៅចំណុចខាងក្រោយផ្សារ​លើ​ ស្ថិត​ក្នុងសង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ​ ។ សមត្ថកិច្ច​ បានឲ្យដឹងថា​ ខណៈ​ មានករណី​អគ្គីភ័យឆាបឆេះកើតឡើង​ភ្លាមៗក្រុមរថយន្ត​ ពន្លត់​អគ្គិភ័យ​ ជា​ច្រើនគ្រឿងបានចេញអន្តរាគមន៍ជួយបាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់​និង​​ញាប់ជើងញាប់ដៃ​ រហូតដល់ម៉ោង​១២​និង​៣០នាទីរសៀលថ្ងៃដដែលទើបរលត់​ទៅ​វិញទាំងស្រុង​ ។ សមត្ថកិច្ចបន្តថា​ ក្នុងប្រតិបត្តិការណ៍អន្តរាគមន៍​

Read More
សន្តិសុខ​សង្គម

អគ្គីភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋនៅខេត្តព្រះសីហនុជិតផ្សារលើ

ព្រះសីហនុ៖​(​ ព័ត៌មានបឋម​)​ ខណៈនេះវេលា​ម៉ោងជាង១០ព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩​ មានអគ្គីភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅក្រុងព្រះសីហនុ​ ជិតផ្សារ​លើ​ ពេលនេះកម្លាំងសមត្ថកិច្ច​ និងអាជ្ញាធរ​ ព្រមទាំងកម្លាំង​ ពន្លត់អគ្គីភ័យកំពុងជួយ​អន្តរាគមន៍​ បាញ់ពន្លត់​ នៅកន្លែងកើត​ហេតុ។

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម ខៀវ កញារីទ្ធអះអាងថា អ្នកទាម​ទារ​ឱ្យបិទ Facebook របស់លោក ជាអ្នក​មិនសប្បាយចិត្តរឿងព្រំដែនជាមួយវៀតណាម

ភ្នំពេញ)៖ គណនី Facebook របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​រងការពិន័យពីក្រុមហ៊ុន​ Facebookអស់រយៈ​ពេលពីរថ្ងៃ ដោយមិនអនុញ្ញាតឱ្យបង្ហោះ ឬ​ចែកចាយព័ត៌មានអ្វីនោះឡើយ។ លោករដ្ឋមន្ត្រី បានអះអាងថា ក្រុមមនុស្សដែលបានស្នើឱ្យក្រុមហ៊ុន Facebook ដាក់ពិន័យលើគណនីរបស់លោក គឺជាក្រុមមនុស្សមិនសប្បាយចិត្តលើបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ ជាពិសេសជាជនដែលមិនចង់ឱ្យបង្ហាញការពិតលើបញ្ហាព្រំដែននេះ។ បន្ទាប់ពីរងការពិន័យអស់រយៈពេលពីរថ្ងៃនៅថ្ងៃទី២៨ ខែតុលា

Read More
សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តលឿន​មិនប្រយត្ន័ជ្រុលចង្កូតបុករះចូលផ្ទះប្រជាពល​រដ្ឋ២ខ្នងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់​សង្ស័យស្រវឹងស្រាខ្លាំង​ទប់អារម្មណ៍លែងជាប់បើករថយន្តលឿន​ដូចហោះ​ដល់ផ្លូវកោងមិនប្រយត្ន័ជ្រុលចង្កូតបុក​រះ​​ចូលផ្ទះប្រជាពលរដ្ឋ ២ខ្នងរងការខូចខាត គ្រោះថ្នាក់ចរាចរណ៍ដ៏ព្រឺព្រួចនេះបានកើត​ឡើងកាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺថ្ងៃទី៣១ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៧១ទល់មុខ​វិទ្យាល័យ ជា ស៊ីម សាមគ្គី​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមាន​ជ័យ​ រាជធានីភ្នំពេញ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ តៃកុងរថយន្តបង្កមាន​ឈ្មោះ សូត្រ រតនៈ ភេទប្រុសអាយុ៣០​ឆ្នាំ មានស្រុកកំណើត​នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង

Read More
សន្តិសុខ​សង្គម

រថយន្ត​ ​​របស់បុក្គលិកព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ឆ្លងចរន្តប្រពន្ធ័ភ្លើងឆេះផ្អើលភ្ញៀវ​និង​សមត្ថកិច្ច

ភ្នំពេញ៖ រថយន្ត​ របស់បុក្គលិកបម្រើការងារក្នុងព្រលានយន្តហោះពោធិចិនតុង​ ឆ្លងចរន្ត​ភ្លើងឆាបឆេះ​ បង្កការភ្ញាក់ផ្អើលដល់​ភ្ញៀវជាតិ​និងអន្តរជាតិ​ រួមទាំងសមត្ថកិច្ច​ ចុះជួយអន្តរាគមន៍​ យកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពី​វេលាម៉ោង០៩និង១៥នាទីយប់ថ្ងៃទី៣០ ខែ​តុលាឆ្នាំ២០១៩ នៅក្នុងបរិវេណអាកាស​យាន​ដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មានពីសន្តិសុខប្រចាំការនៅ​ក្នុងប្រលានយន្តហោះបានឲ្យដឹងថា មុន​កើត​ហេតុ​ គាត់ឃើញបុរសម្នាក់ជាបុគ្គលិក​បម្រើ​ការ​ងារនៅក្នុងព្រលានយន្តហោះបានបើក​រថយន្តឡិចសុីស​ LX470មួយគ្រឿង ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BA-1902

Read More