ឆ្លងចរន្តអគ្គិសនីឆេះដុំUBSក្នុងធនាគារផ្អើលសន្តិសុខនិងសមត្ថកិច្ចទាំងកណ្ដាលអាធ្រាត្រ
ភ្នំពេញ៖ ទុស្សេខ្សែភ្លើងឆេះដុំUBS នៅក្នុងធនាគារ J Trust Roya1 Bank បង្កការភ្ញាក់ផ្អេីលដល់សន្តិសុខ និងសមត្ថកិច្ច មូលដ្ឋានកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ចិកាឆ្នាំ២០១៩ នៅចំណុចក្បែរអតីតរង្វង់មូលទួលគោកស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមសម្តីសន្តិសុខ ដែលយាមប្រចាំការនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់ឃេីញមានផ្សែងហុយចេញពីក្នុងបន្ទប់ផ្នែកខាងក្រោយជាន់ផ្ទាល់ដី
Read More