Thursday, April 18, 2024
Latest:
សន្តិសុខ​សង្គម

ស្នងការនគរបាលរាជធានីភ្នំពេញ​ បកស្រាយបំភ្លឺ​ ករណីជនសុីវិល​ ចាប់មនុស្ស​ធ្វើសុី

ភ្នំពេញ​ ៖​ ស្នងការនគរបាល​ រាជធានីភ្នំពេញ​ចេញ​ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាល​ រាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្ករ​បញ្ហាទាំងនេះទៀតឡេីយ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមាន​ករណីនេះកេីតឡេីងទៀតឡេីយ ។

បើយោងតាម​ ផេកផ្លូវការរបស់​ ស្នងការនគរ​បាល​ រាជធានីភ្នំពេញ​ ដែលបានបង្ហោះបំភ្លឺ​កាលពី​រសៀលថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៩​ ៕

ចែករំលែកអត្ថបទ