Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ហួសចិត្តនិងនគរបាលប៉ុស្តិស្ទឹង​មានជ័យ១​ ចោរឆក់ក្បែគោលដៅ​ប្រ​ចាំការមិនជួយអន្តរាគមន៍

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វេីសកម្មភាព​ឆក់ទូរស័ព្ទដៃពីបុរសម្នាក់ដែល​ កំពុងជិះលេី​Passapបានសម្រេច រួចជិះគេច​បាត់​ ភ្លាមៗអ្នករត់កង់បីបានទៅប្តឹងនគរបាល​ប៉ុស្តិ៍ស្ទឹងមាន​ ជ័យ១​ ​ដែលប្រចាំការនៅ​មុខវត្ត​ស្ទឹងមានជ័យ​ ក្បែកន្លែងកើតហេតុ​ បែជា​ នគរបាលប្រាប់ថា​ មិនមែនទឹកដីគាត់ទេ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី០៤ ខែ​វិច្ឆិកាឆ្នាំ​២០១៩​ នៅតាមបណ្តោយផ្លូវ២១៧ ត្រង់ចំណុចលេីស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ លាង​ វណ្ណះ​ ភេទ​ប្រុសអាយុ២៥ឆ្នាំ​ មុខ​របរ​ជាងកញ្ចក់​ ស្នាក់​នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។

បើតាមសម្តី​ ជនរងគ្រោះបានឲ្យដឹងថា​ មុន​កេីតហេតុរូបគាត់មិត្តស្រី​ បានជិះ​Passap មកពីម្តុំស្ពានជ្រោយចង្វារបំណង​ទៅផ្ទះនៅ​ម្តុំផ្សារស្ទឹងមានជ័យ​ លុះជិះមក​ដល់​ ចំណុច​លេីស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែ​មាន​ជនសង្ស័យម្នាក់ជិះម៉ូតូ​ស្កុបពីមិនចាំស្លាក​លេខមកពីក្រោយ ហើយធ្វើសកម្មភាព​ ឆក់​ទូរស័ព្ទដៃ​ អាយហ្វូន7 plus​ ពីដៃ​របស់បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។

រីឯសាក្សីអ្នករត់កង់បីមួយគ្រឿងទៀត​ដែលឃេីញហេតុការបានអោយដឹងថា​បន្ទប់ពីកើត​ហេតុភ្លាមៗគាត់បានទៅប្តឹង​ នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ដែលប្រចាំការនៅមុខ​វត្តស្ទឹងមានជ័យ ដែលនៅក្បែកន្លែងកេីត​​បែ​ជា​ នគរបាលប្រាប់ថាមិនមែនទឹកដីគាត់​ទេ​។

ក្រោយពេលកេីតហេតុជនរងគ្រោះបានត្រឹម​តែឈរ​ ស្តាយទូរស័ព្ទដែលទេីប​និងទិញ​បាន៣ថ្ងៃ​ បន្ទាប់មកដោយអស់ជំនឿទៅលើ​នគរបាល​ ប៉ុស្តិ៍ស្ទឹងមានជ័យ១​ ជនរងគ្រោះក៏​បានឡើងជិះ​ Passap​ បន្តដំណើរទៅមុខ​ទៀតបាត់ទៅ​ ។

ប្រជាពលរដ្ឋបានលើកឡើងថា​ តើអោយ​សង្ឃឹម​ ទុកចិត្តម្ដេចទៅ​បើ​ ចោរឆក់នៅក្បែ​ ប៉ូលិស​ ពេល​ពលរដ្ឋទៅប្ដឹង​ ឆ្លើយប្រាប់របៀបនេះ​ មានអីសង្ឃឹមទៀត​ លោក​ប៉ូលិស​ អើយ​ លោក​ប៉ូលិស​ ៕

ចែករំលែកអត្ថបទ