Friday, November 21, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

គ្រាន់តែចូលថ្ងៃបុណ្យអ៊ុំទូកទី២ភ្លាម​អគ្គីភ័យឆាបឆេះ​ បំផ្លាញហាងលក់គ្រឿងទូរ​សព្ទ័និងហាងកាត់សក់អស់២ខ្នង

ភ្នំពេញ៖ ហាងលក់សំភារៈទូរស័ព្ទ និងហាងកាត់សក់ ចំនួន២ខ្នងជាប់គ្នាត្រូវអគ្គីភ័យ​ឆាប​ឆេះ​ សន្ធោសន្ធៅបំផ្លាញទ្រព្យសម្បត្តិ​និង​សម្ភារៈទូរសព្ទ័មួយចំនួនធំ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​កាលពីវេលា​ម៉ោង​១​និង​៥០នាទី​រំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ​២០០២​ ភូមិបុរីកម្មករ​ សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ ។ យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់​នៅ​ក្បែកន្លែងកើតហេតុបានឲ្យដឹងថា ដំបូង​គេឃើញ​ ផ្សែងហុយចេញពីហាងទាំង២ រួច​បង្កចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោ​ស​ន្ធៅ​ ​ខណៈម្ចាស់មិននៅបាននាំគ្នាទៅដើរលេង​បុណ្យអ៊ុំទូក​បាត់អស់​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​

Read More
សន្តិសុខ​សង្គម

ក្រោយព្យាបាលអ្នកជំងឺខុសបច្ចេកទេសលោក ងី មានហេង ថា៖ (មន្ទីរពេទ្យព្រះកេតុមាលា) មិននៅក្រោមឱវាទលោកទេ!

ភ្នំពេញ)៖ បន្ទាប់ពីគ្រួសារអ្នកជំងឺស្នើដល់ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ។ ឲ្យពិនិត្យមើលក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ នៃមន្ទីរពេទ្យ ព្រះកេតុមាលា ដែលបានវិនិច្ឆ័យជំងឺនិងវ៉ៃថ្នាំខុស ។ បណ្ដាលឲ្យអ្នកជំងឺនៅគ្រែ RV3 L1 ឈ្មោះ សុន សាវិន ភេទស្រីអាយុ៦១ឆ្នាំ

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ត្រូវរថយន្តហាយឡេនឌ័រមិនចាំស្លាកលេខបុកស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូម្នាក់ឯងត្រូវរថយន្តហាយឡែន​ឌ័របើកបុកស្លាប់យ៉ាងអាណោច​អធម៌​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើងកាលពីវេលាម៉ោង​១០​និង​៣០​នាទីយប់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ៤​ កែង​ ផ្លូវ​ វិមានឈ្នះឈ្នះ​ ភូមិព្រៃស្វាយ​សង្កាត់ចោមចៅ៣​ ​ខណ្ឌ​ពោធិ៍សែនជ័យ។ សពជនរងគ្រោះមានឈ្មោះយឿនសីហាភេទ​ប្រុសអាយុ២៨ឆ្នាំមានស្រុកកំណើតនៅស្រុកកញ្រៀតខេត្តព្រៃវែង។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថាមុនកើតពេលហេតុគេឃើញ​បុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក់ស្គុបពីស៊េរីឆ្នាំ២០២០​ ពណ៌ខ្មៅពាក់ស្លាកភ្នំពេញ1HT-2193​ ធ្វើដំណើរ​ តាមបណ្ដោយ​ ផ្លូវជាតិ​​លេខ៤​ ទិសដៅពីកើតទៅលិចលុះមក​ដល់ចំណុច​ កើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ត្រីឆ្លូញមិនចាំស្លាកលេខធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា​ ក្នុងល្បឿនយ៉ាងលឿន​ ខណៈ​មក​ដល់កន្លែងកើតហេតុខាងលើរថយន្តបានរេចង្កូតជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីមុខ​ពេញទំហឹងបណ្ដាលដួលបោកក្បាលនិងថ្នលស្លាប់​ ភ្លាមៗគួរអោយសង្វេក​ ។ចំណែក​រថយន្តបង្កបើករត់គេចបាត់ស្រមោល។

Read More
សន្តិសុខ​សង្គម

រថយន្តតាកូម៉ាបុកបុរស២នាក់ស្លាប់បាត់បង់ជីវិត​ យ៉ាងអាណោចអធម៌​ រួចព្យាយាមបើក​រត់

ភ្នំពេញ៖ យ៉ាងហោចណាស់បុរស២នាក់បានស្លាប់បាត់បង់ជីវិត​ គួរឲ្យរន្ធត់​ ខណៈកំពុងជិះម៉ូតូឌុបគ្នា​ ត្រូវរថយន្តតាកូម៉ាបើកបុកអូសជា​ច្រើនម៉ែត្រ​ រួចព្យាយាមបើកគេច​ រហូតដល់ខណ្ឌ​ដង្កោ​ ទើបកម្លាំងសមត្ថកិច្ចដេញចាប់បាន​ ៖​ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពីវេលាម៉ោង០៩​និង​៣០នាទី​យប់​ថ្ងៃទី៩ ខែ​វិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ​២០០៤កែងនិងផ្លូវឌួងងៀប ចំណុចការ៉ាស់​សាំង លឹម លង់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌ​សែនសុខ ។ សពជនរងគ្រោះ​ ទី១៖​

Read More
សន្តិសុខ​សង្គម

ចាប់ចោរឆក់ទូរស័ព្ទដៃវ័យក្មេងម្នាក់ប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក​២នាក់​ត្រូវប្រជាពល​ រដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេធ្វើសកម្ម​ភាព​ឆក់ទូរសព្ទ័ដៃពីស្ត្រីម្នាក់បានសម្រេច​ រួចព្យាយាមជិះម៉ូតូគេច ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពីវេលាម៉ោង០១និង​៤០នាទីរំលងអាធ្រាត្រ​ចូលថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់​អង្រែក្រោម​ ខណ្ឌមានជ័យ​។ បើតាមសម្ដីស្ត្រីរងគ្រោះបានប្រាប់ថា​ មុន​ពេលកើត​ហេតុ​ រូបគាត់បានដកទូរស័ព្ទតេ​ទៅបងប្អូន​ ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ​ហុងដា សង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខ​ ភ្នំពេញ1BK-5702​ ជិះមកពីក្រោយរួច​បានធ្វើសកម្មភាព​ ឆក់ទូរស័ព្ទដៃរបស់គាត់បានសម្រេច រួចនាំគ្នាជិះគេចខ្លួន​

Read More
សន្តិសុខ​សង្គម

បញ្ជួនជនសង្ស័យជនជាតិចិន​ ចាប់ជំរិតទា​ប្រាក់ចិនដូចគ្នាទៅតុលាការ

ភ្នំពេញ៖​ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន​បញ្ជូនជនសង្ស័យជាជនជាតិចិន ចំនួន០៥​នាក់​ទៅតុលាការ ក្រោមការចោទប្រកាន់ពីបទ បង្ខាំងមនុស្សទុកជំរិតទាប្រាក់ រំលោភ​លើលំនៅដ្ឋាន បង្ខាំងអាជីវកម្ម និងធ្វើឲ្យបាត់បង់ការងារ​ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចហាង ស៊ីន

Read More
ព័ត៌មាន​ទាន់​ហេតុការណ៍

ក្រុមការងារចម្រុះ រដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរអប្សរាចុះពិនិត្យរកមធ្យោបាយធ្វើយ៉ាងណាចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត

សៀមរាប៖ នៅថ្ងៃ ទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ដោយមានការណែនាំពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប ក្រុមការងារចម្រុះ រដ្ឋបាលខេត្ត អាជ្ញាធរនិងអប្សរា មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ បានចុះពិនិត្យ កន្លែង

Read More
សន្តិសុខ​សង្គម

រថយន្តកូរ៉េបុកបុរសម្នាក់ជិះម៉ូតូរុឺម៉កដើរទិញអេតចាយ ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរសអ្នកដើរទិញអេតចាយ​ម្នាក់ត្រូវ​ រថយន្ត​ កូរ៉េ​ ១តោនកន្លះ​ បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ​ ស្លាប់ពេលបញ្ជួន​ទៅមន្ទីរពេទ្យ​ ដល់ពាក់កណ្ដាលផ្លូវ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង២និង៥០នាទី​រំលងអធ្រាត្រចូលទី៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣​ ក្បែ(ស្ពាន៧មករា)​ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ -សពបុរសរងគ្រោះមានឈ្មោះ វ៉ុល ថា ភេទប្រុស អាយុ

Read More
ព័ត៌មាន​ជាតិ

អភិបាលរាជធានីភ្នំពេញជម្រុញឱ្យក្រុមការងារ គ្រប់ផ្នែកសម្រុកធ្វើការងារឱ្យបានរួចរាល់តាមផែនការក្នុងឱកាសបុណ្យជាតិធំៗជាប់គ្នានេះ

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានជម្រុញឱ្យក្រុមការងារនិងមន្រ្តីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញសម្រុកបង្ហើយការងាររបស់ខ្លួនដែលនៅសេសសល់បន្តិចបន្តួចឱ្យបានរួចរាល់ទាំងស្រុងនៅថ្ងៃនេះព្រោះថាបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩ឈានជិតមកដល់ហើយ។រាជធានីភ្នំពេញត្រូវតែស្រស់ស្អាតជាងឆ្នាំកន្លងទៅដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិអន្តរជាតិមកពីគ្រប់ទិសទី។ ការជម្រុញបែបនេះរបស់លោកឃួងស្រេងបានធ្វើឡើងកាលពីរសៀលថ្ងៃទី៦ខែវិច្ឆិកាក្នុងកិច្ចប្រជុំមួយជាមួយកម្លាំងមានសមត្ថកិច្ចអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួននៅសាលារាជធានីភ្នំពេញ។ លោកឃួងស្រេងបានមានប្រសាសន៍ថាគ្រប់ភាគីពាក់ព័ន្ធត្រូវសម្រុកពន្លឿនការកែលម្អសោភណ័ភាពនិងហេដ្ឋរចនាសម្ព័ន្ធនានាដែលនៅសេសសល់ឆ្ពោះទៅរៀបចំព្រះរាជពិធីអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកក្នុងឆ្នាំ២០១៩នេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលេងព្រះរាជពិធីបុណ្យនេះឲ្យបានកាន់តែច្រើននិងមានភាពអធិកអធម។ ជាងនេះទៅទៀតលោកអភិបាលក៏បានសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បំផុតលើបញ្ហាសំរាមទាំងការរៀបចំទុកដាក់ការផ្សព្វផ្សាយអប់រំពីការវេចខ្ចប់ការពង្រាយធុងឬកញ្ឆេសំរាមការប្រមូលសំរាមចេញពីបរិវេណពិធីនិងកន្លែងសប្បាយភាពនានាត្រូវតែធានាឱ្យបានទាន់ពេលវេលានិងល្អបំផុត។ លោកអភិបាលរាជធានីបានសុំឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់និងទុកដាក់សំរាមតាមធុងឬកញ្ឆេសំរាមឱ្យបានត្រឹមត្រូវដើម្បីសោភណ្ឌភាពរាធានីរបស់យើង។ ពាក់ព័ន្ធដល់ការតុបតែងនិងការត្រៀមលក្ខណៈសម្បត្តិក្នុងពិធីបុណ្យធំៗខាងលើនេះលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថាមកដល់ពេលនេះសម្រេចបាន៩៥ភាគរយហើយមន្រ្តីជំនាញនៃមន្ទីរសាធារណការសហការជាមួយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធបានធ្វើសកម្មភាពកែលម្អរសោភណ័ភាពបរិស្ថាននៅក្នុងតំបន់បរិវេណកន្លែងប្រារព្វព្រះរាជពិធីកែលម្អរសួនច្បារសាធារណៈភ្លើងបំភ្លឺចម្រុះពណ៌ឲ្យកាន់តែភ្លឺច្បាស់និងស្អាតជាងមុនរួមទំាងការស្ថាបនាបង្គន់អនាម័យសាធារណៈជាច្រើនកន្លែងដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិអន្តរជាតិបានប្រើប្រាស់ដោយសេរីមិនគិតតម្លៃសេវាអ្វីឡើយជាពិសេសបានធ្វើបង្គន់អនាម័យតទឹកភ្លើងជូនដល់កីឡាករអ៊ុំទូកគ្រប់កន្លែងស្នាក់នៅក្នុងតំបន់អូស៊ីអាយស៊ី។បន្ថែមពីនេះការ តុបតែងរបាកាត់ទន្ទឹងផ្លូវដើម្បីស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងព្រះពិធីបុណ្យអុំទូកនៅទីតំាងសំខាន់ៗចំនួន៤កន្លែងដូចជានៅតំបន់រម្មណីយដ្ឋានវត្តភ្នំមហាវិថីព្រះនរោត្តមខាងជើងវិមានឯករាជ្យលើផ្លូវព្រះស៊ីសុវត្ថិនិងក្បែររង្វង់មូលសម្តេចព្រះសង្ឃរាជជួនណាត។ លោកឃួងស្រេងបានបន្ថែមថាគ្រប់ដើមឈើធំៗនៅតាមដងមហាវិថីវិថីនិងផ្លូវសំខាន់ៗជាច្រើនត្រូវបានតុងតែងភ្លើងពណ៌និងលាបថ្នាំស្ទើរួចរាល់ទាំងស្រុង។នៅតាមសួនច្បារនិមួយៗមានព័ទ្ធខ្សែជុំវិញដើម្បីការពារសោភណ្ឌភាពសម្រស់នៃសួនច្បារទាំងនោះ។ សូមជម្រាបថាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកសម្រាប់ឆ្នាំ២០១៩នេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ទី១១និងទី១២ខែវិច្ឆិកាហើយនឹងមានទូកងទូកមួងមកពីតាមបណ្តាខេត្តចូលរួមជាច្រើន។ តាមប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអុំបុកនិងសំពះព្រះខែរៀបចំឡើងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ។ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទីហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយមានការប្រណាំងទូកអុំនិងទូកចែវបុរស–នារីបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា៕

Read More
សន្តិសុខ​សង្គម

ចិនកាន់ខ្លាំងហើយ​ ! បាញ់ប្លន់​ចិន​ដូចគ្នា​នៅខណ្ឌពោធិ៍សែនជ័យ​ ត្រូវសមត្ថកិច្ចចាប់បាន២នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​ នគរបាលខណ្ឌ​ពោធិ៍សែន​ជ័យ​ ពទ្ធ័ចាប់ជនសង្ស័យជាជនជាតិចិន​ បានចំនួន២នាក់​ ចំណែកបក្ខពួកគេ​ផ្សេងទៀតរត់គេចខ្លួនបាត់​ ការចាប់ខ្លួននេះ​ធ្វើឡើង​ បន្ទាប់ពីក្រុមជន​សង្ស័យបានធ្វើសកម្មភាពចូលក្នុងហាង​ លក់គុជ ហីហី មួយ​កន្លែង​ ហើយបាញ់ចំនួន២គ្រាប់ដើម្បី​ ប្លន់យកទ្រព្យសម្បត្តិ​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី​០៧ខែ​វិច្ឆិកា​ឆ្នាំ២០១៩​ នៅចំណុចខាងក្រោយផ្សារ​ ឯក​រាជ្យ​១​ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី​១ ខណ្ឌពោធិ៍សែនជ័យ។ យោងតាម​ប្រភពព័ត៌មាន​នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ​

Read More