Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ត្រូវរថយន្តហាយឡេនឌ័រមិនចាំស្លាកលេខបុកស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូម្នាក់ឯងត្រូវរថយន្តហាយឡែនឌ័របើកបុកស្លាប់យ៉ាងអាណោចអធម៌ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ៤កែងផ្លូវវិមានឈ្នះឈ្នះភូមិព្រៃស្វាយសង្កាត់ចោមចៅ៣​ ​ខណ្ឌពោធិ៍សែនជ័យ

សពជនរងគ្រោះមានឈ្មោះយឿនសីហាភេទប្រុសអាយុ២៨ឆ្នាំមានស្រុកកំណើតនៅស្រុកកញ្រៀតខេត្តព្រៃវែង

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតពេលហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក់ស្គុបពីស៊េរីឆ្នាំ២០២០ពណ៌ខ្មៅពាក់ស្លាកភ្នំពេញ1HT-2193​ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​​លេខ៤ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ត្រីឆ្លូញមិនចាំស្លាកលេខធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿនខណៈមកដល់កន្លែងកើតហេតុខាងលើរថយន្តបានរេចង្កូតជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹងបណ្ដាលដួលបោកក្បាលនិងថ្នលស្លាប់ភ្លាមៗគួរអោយសង្វេកចំណែករថយន្តបង្កបើករត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នដើម្បីស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ប្រគល់ឲ្យសាច់ញាត់ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ