សន្តិសុខ​សង្គម

រថយន្តកូរ៉េបុកបុរសម្នាក់ជិះម៉ូតូរុឺម៉កដើរទិញអេតចាយ ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរសអ្នកដើរទិញអេតចាយ​ម្នាក់ត្រូវ​ រថយន្ត​ កូរ៉េ​ ១តោនកន្លះ​ បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ​ ស្លាប់ពេលបញ្ជួន​ទៅមន្ទីរពេទ្យ​ ដល់ពាក់កណ្ដាលផ្លូវ
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង២និង៥០នាទី​រំលងអធ្រាត្រចូលទី៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣​ ក្បែ(ស្ពាន៧មករា)​ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។

-សពបុរសរងគ្រោះមានឈ្មោះ វ៉ុល ថា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើក​ទិញអេតចាយ ស្នាក់នៅភូមិ ចំរើនផល ឃុំពោធិ៏ម រៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
-ដោយឡែកតៃកុងរថយន្តបង្កមានឈ្មោះ វឿន ពៀក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត រស់នៅភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរស​ រង​គ្រោះ​បើកម៉ូតូសណ្ដោងរឺម៉ក់​ តាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើត​ហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ១តោនកន្លះ ពណ៌ខៀវមួយគ្រឿង​ ពាក់ស្លាក​លេខភ្នំពេញ3C-9402​បើកយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីត្បូងទៅជើងបញ្ច្រាស់ទិស គ្នាបាន​រ៉េចង្កូតមកបុករឺម៉ក បុរសរងគ្រោះពេញទំហឹងបណ្ដាលឲ្យត្រូវចំដើមទ្រូងរងរបួសធ្ងន់​ធ្ងរ​ភ្លាមៗត្រូវបានរថយន្តដសាមុយដឹកទៅ​សង្គ្រោះ​ នៅមន្ទីរពេទ្យ​ តែអកុសលពេល​បញ្ឌួនទៅដល់ពាក់កណ្ដាលផ្លូវ​ បានដាច់ខ្យល់ស្លាប់​ ។​ ចំណែកអ្នកបើកបរ​ រថយន្តបង្ក​ត្រូវបា​នសមត្ថកិច្ចឃាត់ខ្លួនកទៅសួរនាំ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយក​រថយន្តនិងរឺម៉កទៅរក្សាទុក នៅការិយាល័យ​ចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញដើម្បីកសាង​សំណុំរឿងចាត់ការបន្តតាមច្បាប់​ ។ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់​ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ