Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ក្រោយព្យាបាលអ្នកជំងឺខុសបច្ចេកទេសលោក ងី មានហេង ថា៖ (មន្ទីរពេទ្យព្រះកេតុមាលា) មិននៅក្រោមឱវាទលោកទេ!

ភ្នំពេញ)៖ បន្ទាប់ពីគ្រួសារអ្នកជំងឺស្នើដល់ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ។
ឲ្យពិនិត្យមើលក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ នៃមន្ទីរពេទ្យ ព្រះកេតុមាលា ដែលបានវិនិច្ឆ័យជំងឺនិងវ៉ៃថ្នាំខុស ។

បណ្ដាលឲ្យអ្នកជំងឺនៅគ្រែ RV3 L1 ឈ្មោះ សុន សាវិន ភេទស្រីអាយុ៦១ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ធ្លាក់ខ្លួនឈឺធ្ងន់ ស្ទើរក្លាយជាសាកសព ត្រឹម រយៈពេល២ថ្ងៃ។

បន្ទាប់ពីមានការចេញផ្សាយព័ត៌មាន​ កាល​ពី​ព្រឹកថ្ងៃទី១០,១១, ២០១៩ផងនោះ។
នៅថ្ងៃដដែលលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងមកកាន់ ដើមរាំង ថា៖ មន្ទីរពេទ្យ!ព្រះកេតុមាលា! មិននៅក្រោមការគ្រប់គ្រង​របស់មន្ទីរសុខាភិបាលទេ!។

យោងខ្លឹមសារនៃអត្ថបទនោះ!គឺបានលើកឡើងថា៖ អ្នកជំងឺឈ្មោះ សុន សាវិន មុនទៅ​ព្យាបាល គឺគាត់ដើរបាន ហូបបាយទឹកបានធម្មតា។
លុះពេលចូលសំរាកព្យាបាលនៅមន្ទីរព្រះកេតុមាលា រយៈពេលតែ២ថ្ងៃសោះ។ស្រាប់តែធ្ងន់ដល់ម្លឹង? ។
ពោលគឺយកគាត់ទៅព្យាបាល ដូចយកជីវិត​ទៅឲ្យពេទ្យលេង​ សើច សាកល្បង!ពិសោធន៍។

ក្រុមគ្រួសារអ្នកជំងឺបានលើកឡើងថា៖ ដំបូងឈ្មោះ សុន សាវិន មានអាការៈ ក្ដៅខ្លួន គ្មានកំលាំងហេវៗ ប៉ុន្តែគាត់ដើរ កើតនិយាយបានឡើងជិៈឡានរួចធម្មតា!។
លុះដល់ថ្ងៃទី០៥,១១,២០១៩បានមកសំរាក​ព្យាបាលនៅ មន្ទីរពេទ្យ ព្រះកេតុមាលា ហើយពេទ្យបានឲ្យគាត់ សំរាកនៅអគារ​សង្គ្រោះដំបូងជំងឺទូទៅ!។

ដោយពេទ្យបានពិនិត្យវិនិច្ឆ័យជំងឺ រួចសង្ស័យថា៖ គាត់គ្រុនឈាមផង រលាកសួតផង? ។
ពេលនោះពេទ្យដាក់ថ្នាំអោយគាត់ រាគជុះរហូត បណ្ដាលឲ្យអ្នកជំងឺខ្សោយ ងើបលែងរួចស្ដូកស្ដឹង និងបន្តសម្រុកវ៉ៃថ្នាំយ៉ាងច្រើន សន្ធឹករយៈពេល២ថ្ងៃ!។
ជាហេតុនាំឲ្យអ្នកជំងឺ ធ្វើទុក្ខខ្លាំងនិយាយលែងចង់កើត ដកដង្ហើមសឹងមិនដល់គ្នា និងដកចង្កាមាន់ទៀត!។

ដោយឃើញឈ្មោះ សុន សាវិន ក្លាយទៅជាធ្ងន់បែបនោះ! នៅថ្ងៃទី០៧,១១,២០១៩ ក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ បានបញ្ជូនគាត់មកអគារ បេះដូងកន្លែងសង្គ្រោះបន្ទាន់ ជាន់ទី១បន្ទប់ខាងកើត!។

ក្នុងនោះគាត់ពុំបានធូស្បើយទេ ដោយរឹតតែធ្ងន់ទៅៗ ធ្វើទុក្ខខ្លាំង និយាយលែងកើត ដក​ដង្ហើមស្ទើរផុតដុំៗ!។

ទើបនៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០៨,១១,២០១៩ ក្រុមគ្រួសារ រងគ្រោះបានសម្រេចដឹកគាត់ មកប្រទេសវៀតណាម ដើម្បីសង្គ្រោះបន្ត! ។

លុះដល់វៀតណាម ក្រុមគ្រូពេទ្យវៀតណាម​!ថា៖ សង្ស័យមកពីពេទ្យមុន វិនិច្ឆ័យដាក់ថ្នាំមិនត្រូវ ទើបអាការៈអ្នកជំងឺក្លាយជាធ្ងន់បែបនេះ?។

ពោលគឺ! បច្ចុប្បន្នអ្នកជំងឺ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់បំផុត! ខណៈពេទ្យវៀតណាមថា៖ គាត់ចំហរបេះដូង ខ្សោយ ឈាម ថ្លើមរីកធំ ក្រលៀនរីកធំ មានដុំគឹះត្រង់ចង្កេះ បណ្ដាលឲ្យគាត់ចុករោយ សួតរលាកធ្ងន់ធ្ងរ ដកដង្ហើមមិនរួចហត់។

ឥឡូវពេទ្យវៀតណាម ចោះសសៃឈាមតាម!ក! ដើម្បីដាក់ថ្នាំនិងសេរ៉ូម បញ្ចូលបបរសុងតាមច្រមុះ ។
និងត្រូវដកដង្ហើមចេញចូល ប្រើតាមទុយោចេញពីសួតផ្ទាល់មកក្រៅ ដៃជើងគាត់ត្រូវចងភ្ជាប់នឹងគ្រែទាំងអស់។
ជំងឺនេះគ្រូពេទ្យជំនាញវៀតណាម សុំរយៈពេលព្យាបាល ចាប់ពី៥ទៅ៧ថ្ងៃ!ទើបដឹងលទ្ធផល បើជួយមិនបាននឹងអោយក្រុមគ្រួសារបញ្ជូនទៅខ្មែរវិញ!។

ករណីនេះ! លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បាន​លើកឡើងនៅក្នុង​
ដើមរាំង-dermrang​ ថា៖សូមជូនពរបងស្រីឆាប់ជាសះស្បើយ។
មន្ទីរពេទ្យព្រះកេតុមាលា ពុំស្ថិតនៅក្រោមឱវាតមន្ទីរសុខាភិបាលរាជធានីភ្នំពេញទេ។

អញ្ចឹងមានន័យថា៖ មន្ទីរពេទ្យ!ព្រះកេតុមា​លា! ជាពេទ្យទាហាន ដាច់ដោយឡែក មិននៅក្រោមការគ្រប់គ្រង របស់ក្រសួងសុខាភិបាលឡើយ គឺនៅក្រោមការគ្រប់គ្រង​របស់ក្រសួងការពារជាតិ។

ចំពោះការវិនិច្ឆ័យជំងឺ វ៉ៃថ្នាំបណ្ដាលឲ្យអ្នកជំងឺខាងលើ រងគ្រោះ អង្គភាព​សារព័ត៌មាន​(កោះប៉ែន)នៅពុំទាន់សុំការបកស្រាយ ពី​ខាងមន្ទីរពេទ្យព្រះកេតុមាលា បានទេនៅ​ល្ងាចថ្ងៃទី១០,១១,២០១៩នេះ។

ទោះជាបែបណាក្ដី! ក្រុមគ្រួសារអ្នកជំងឺសូមស្នើដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ
មេត្តាមានវិធានការរឹតបន្តឹង ចំពោះក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ នៃ​មន្ទីរពេទ្យ ព្រះកេតុមាលា ផង។

ដើម្បីជៀសវាងការធ្វេសប្រហែសក្រោយៗ​ទៀត ចំពោះការវិនិច្ឆ័យជំងឺ ដាក់ថ្នាំខុសរោគ ។​ បណ្ដាលឲ្យអ្នកជំងឺ រងគ្រោះព្រោះខ្វះបច្ចេកទេសដូចឈ្មោះ សុន សាវិន បែបនេះ!។
ពោលគឺ អ្នកជំងឺនិមួយៗ ទៅព្យាបាលដើម្បីចង់ជាសះស្បើយ មិនមែនទៅដើម្បី ឲ្យឈឺធ្ងន់លើសដើម ឬទៅដើម្បីស្លាប់នោះទេ!៕ប្រភពពីដើមរាំង

ចែករំលែកអត្ថបទ