Friday, November 21, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

នគរបាលមែនទែន បញ្ជូនខ្លួននគរបាលក្លែងក្លាយ ទៅឲ្យតុលាការដាក់គុកតាមច្បាប់

(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យ ជានគរបាលក្លែងក្លាយម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធ ស្លៀកពាក់ក្លែងខ្លួនជានគរបាលជាតិ ដេញឃាត់ម៉ូតូពលរដ្ឋតាមដងផ្លូវពេលយប់ទារយកលុយ។ បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ លក់ផលិតផលតាម

Read More
សន្តិសុខ​សង្គម

ធ្វើជាជាងដែកមិនសូវកាក់កបឆ្លៀតគាស់ផ្ទះ​គេលួចទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កំពង់ស្ពី៖កម្លាំងនគរបាលព្រហ្មទណ្ឌនៃ​អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរ(គាស់ដំបូលផ្ទះចូលលួចយកទ្រព្យសម្បត្តិ)របស់ប្រជាពលរដ្ឋនៅឃុំត្រែងត្រយឹងស្រុកភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ ។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពី​ល្ងាចថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ក្រោយពីទទួល​បានបណ្ដឹងពីឈ្មោះបូកស្រីណែតភេទស្រីអាយុ២៥ឆ្នាំថាបានទទួលពាក្យបណ្តឹងពីជន​រងគ្រោះឈ្មោះទូចសុខហេងភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិទី២ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចពាក់ពន្ធ័ករណីគាស់ផ្ទះលួច​យកទ្រព្យសម្បត្តិកាលពីវេលាម៉ោង០៩​និង​១០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩​ ។ សមត្ថកិច្ចបានអោយដឹងថា​ លុះដល់វេលា​ម៉ោង០១និង០០នាទីរសៀលថ្ងៃខែឆ្នាំដដែលដោយទទួលបានគោលការណ៍ពីលោក​ឧត្តមសេនីយ៍ទោសមសាមួនស្នងការនគរ​បាលខេត្តកំពង់ស្ពឺនឹងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីសោមបូរ៉ាស្នងការរងទទួលផែននគរបាលយុត្តិធម៌, លោកវរះសេនីយ៍ឯកសាយប៊ុនថនអធិការនគរបាលស្រុកភ្នំស្រួចបានចាត់អោយលោកអនុសេនីយ៍ឯកម៉ែនសុខេមអធិការរងនគរបាលយុត្តិធម៌ដឹកនាំកម្លាំងសហការជាមួួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងបើកការស្រាវជ្រាវរហូតកំណត់​មុខសញ្ញាហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ​ ឌឿនសុផាតភេទប្រុសអាយុ២១​ឆ្នាំរស់នៅភូមិព្រែកជ្រឹងឃុំព្រៃរំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមយកមកសាក​សួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង បន្ទាប់ពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តពិតមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច​ឃាត់​ខ្លួននិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

Read More
ព័ត៌មាន​ជាតិ

ក្រសួងបរិស្ថានរៀបចំពិធីអបអរសាទរខួប​ទី​៤១​កំណើតរណសិរ្ស២ធ្នូ

MC- ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ដោយសារគុណបំណាច់នៃស្មារតីប្រវត្តិសាស្រ្តនៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ និងថ្ងៃជ័យជំនះ ៧ មករា បានជំរុញឱ្យប្រទេសជាតិ​មានការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះ​វិស័យបរិស្ថាន​ ទទួលបាន​ការយកចិត្តទុកដាក់កាន់តែប្រសើរឡើង។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

Read More
ព័ត៌មាន​ជាតិ

តុលាការសម្រេចឃុំខ្លួនបុរស ប៉ុនប៉ុងដុតភោជនីយ៍ដ្ឋានបឹងឈូក នៅខណ្ឌច្បារអំពៅ ដាក់ពន្ធនាគារបណ្ដោះអាសន្ន

ភ្នំពេញ៖ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទឈ្មោព ហេង សុភា ភេទប្រុសអាយុ៣៥ ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះអាសន្ន រង់ចាំថ្ងៃជំនុំជម្រះទោសនៅពេលក្រោយ ។ ការសម្រេចឃុំខ្លួនជនជាប់បែបនេះ បន្ទាប់ពីលោក អ៊ុំ សុភ័ក្រ

Read More
សន្តិសុខ​សង្គម

បើកម៉ូតូកង់បីឥណ្ឌាឆ្លងផ្លូវត្រូវរថយន្តដឹកគ្រឿងសង្ហារឹមបុករងរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវ​ បើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តហុីយ៉ាន់ដាយដឹកគ្រឿងសង្ហារឹមបុក​ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង៣ទៀបភ្លឺចូលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុចស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់​ស្លាក​លេខភ្នំពេញ1IA-1867បើកបរដោយ​បុរស​ម្នាក់និងដឹកបុរសជាភ្ញៀវម្នាក់ទៀតដោយធ្វើដំណើរ​តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងមកផ្លូវ​១៩៨៦ ខណៈកំពុងក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌បៃតងចាស់ ពាក់​ស្លាកលេខភ្នំពេញ3B-4831​ ដឹកគ្រឿងសង្ហារឹម​ បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់​ទៀត​

Read More
ព័ត៌មាន​ជាតិ

ជាគ្រួសារក្រោមដំបូលក្រុមហ៊ុនតែមួយ តែតារាទាំងនេះមិនដែលសម្ដែងជាមួយគ្នាសូម្បី១ដង November 28, 2019 ដើមដូង តារាថៃ

តារាសម្ដែងប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣ មានច្រើនសុទ្ធតែស្អាតៗនិងមានទេពកោសល្យភាគ ច្រើនក្នុងនោះបានរួមការងារជាមួយគ្នាញឹកញាប់ប៉ុន្តែខ្លះទៀតមិនដែលសូម្បី១ដង។ តារាប្រុសស្រីដែលមិនធ្លាប់បានប៉ះការងាររួមគ្នាទាំងនោះរួមមាន៖ ១. Nadech Kugimiya និង Bella Ranee ២. Toey Pongsakorn និង  Mew Nithha ៣. Great Warinthorn និង

Read More
ព័ត៌មាន​ជាតិ

ញាក់សាច់!ដឹងថវិកាសម្ដេច ហ៊ុន សែន ចងដៃក្នុងថ្ងៃមង្គលការ ប៉ែន ចំរ៉ុង និង ហ៊ុន ម៉ាណេ

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​​តារាសម្ដែង​លោក ប៉ែន ចំរ៉ុង បាន​ចូលរោងការ​បញ្ជប់​ភាព​នៅ​លីវ​ហើយ​ជាមួយ​ ហ៊ុន ម៉ាណេ នៅ​វិមាន​ពិភពថ្មីសែនសុខ ក្រោម​វត្តមាន​តារាល្បី​​ជាច្រើន​ចូលរួម​អបអរ​ក្នុង​ថ្ងៃ​ជ័យ​មង្គល​នេះ។ ក្នុង​នោះ​​សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បាន​​​ចង​ដៃ​​អ្នក​ទាំង​ពីរ​នូវទឹក​ប្រាក់​ ១​ម៉ឺន​ដុល្លារ​​ដោយ​បាន​ជូនពរ​ជ័យ​ដល់​គូស្វាមី​ភរិយា​ថ្មោង​ថ្មី​នេះ​ទៀត​ផង​​ខណៈ​សម្ដេច​ជាប់​​ភាកិច្ច​មើល​ថែ​ទាំ​ម្ដាយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ នេះ​បើ​តាម​លោកតាន់

Read More
សន្តិសុខ​សង្គម

ពលរដ្ឋសង្ស័យថាម្ចាស់សង្វៀនជល់មាន់ អាប៉ោងនិងយូគី​ នៅចំការស្វាយចន្ទីភ្នំអូរត្រាវ ក្រុងបានលុង​ មានខ្នងជាអ្នកធំទើប​សមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្តរតនគីរី៖​ យោងតាមសេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋ​បានឲ្យដឹងថា​នៅក្នុងចំការ​កៅ​ស៊ូរលោកពៅសៀក​ និងចំការស្វាយចន្ទីនៅ​ចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនៈគិរី​ គឺមានទីតាំងសង្វៀនជល់មាន់​ អាប៉ោង​ និង​យូគី​ មួយកន្លែងដ៏ធំកំពុង​បើកលេង​ គគ្រឹកគគ្រេង​ស្រែកហោកង់រំពង​យ៉ាងអាណាធិបតេយ្យ​ ដោយមិនមានការ​បង្ក្រាប​ ពីសំណាក់​ អាជ្ញាធរ​ មាន​សមត្ថកិច្ច​ឡើយ​ សង្ស័យម្ចាស់​ ទីតាំងបនល្បែងសុីសងខុសច្បាប់ដ៏ធំមួយនេះ​​មានខ្នងបង្ហែកជាអ្នកធំហើយមើលទៅ។ ប្រភពដដែលបានបន្តថា​ ទីតាំងសង្វៀនមាន់​អាប៉ោងនិងយូគី​ មួយកន្លែងនេះ​ គេសង្កេត​ឃើញជារៀងរាល់ថ្ងៃ​

Read More
សន្តិសុខ​សង្គម

រថយន្តក្រុមហុ៑ន Avacas បើកឡើងចំណោតមិនរួចរអិលថយក្រោយកិនម៉ូតូពីរគ្រឿងរុញផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ រថយន្តក្រុមហុ៑ន Avacas បានបើកឡើងចំណោតមិនរួចហើយជាន់ហ្វ្រាំងមិនសុីបានរអិលថយក្រោយមកកិនពីលើកម៉ូតូ២គ្រឿងរងការខូចខាតហើយបានរុញផ្ទប់ទៅនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ សំណាងល្អដែលមិនប៉ះពាល់ដល់មនុស្ស ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩នឹង២០នាទីព្រឹកថ្ងៃទី ២៨ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចចំណោត ក្លោងទ្វារវត្តពោធិញាណ ភូមិឬស្សី សង្កាត់ស្ទឹង មានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាក

Read More
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពនារីកម្មការិនីរោងចក្រម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួលជាន់ទី២មាន​ក្លិន​ស្អុយសង្ស័យករណីឃាតកម្ម

ភ្នំពេញ៖ សាកសពនារីកម្មការិនីរោងចក្រម្នាក់​បានស្លាប់មានស្នាមរឹតករួចរុំភួយធំក្លិនស្អុយនៅក្នុងបន្ទប់ផ្ទះជួលជាន់ទី២បានចាក់សោរពីក្រៅសង្ស័យករណីឃាតកម្ម បង្កឲ្យមាន​ការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង​៣០​នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ នៅ​ចំណុចបន្ទប់ផ្ទះជួលជាន់ទី២ តាមបណ្តោយផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាកសពជនរងគ្រោះមានឈ្មោះ ស្តដា ហៅថា ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅកន្លឺងកើតហេតុ មានស្រុកកំណើត ភូមិគោល ឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ

Read More