Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនស្រ្តីម្នាក់ពីបទលួចកាបូបលុយជាង៧ពាន់ដុល្លារ

ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលក្រាំងធ្នង់កាលពីរសៀលនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ បានចាប់ស្រ្តីជនសង្ស័យម្នាក់ ករណីលួចកាបូបលុយនៅក្នុងផ្សារឈូកមាស ផ្លូវបេតុង ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ សួនស្រីនាងភេទស្រី អាយុ៣៥ឆ្នាំស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។បានលួចយកកាបូបមានលុយដុល្លារចំនួន ៧.៤៥០ដុល្លារ។កាបូប របស់ជនរងគ្រោះឈ្មោះ ហ៊ិន សុផាឡែន ភេទស្រី អាយុ២៨ឆ្នាំ ជាបុគ្គលិកផ្នែកគណនេយ្យក្រុមហ៊ុន LFSS ស្នាក់នៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ សម្ភារមានកាបូបមានលុយដុល្លារ ៧.៤៥០ដុល្លារ ប្រគល់ឱ្យម្ចាស់វិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ចែករំលែកអត្ថបទ