Thursday, May 16, 2024
Latest:
ព័ត៌មាន​ជាតិ

ញាក់សាច់!ដឹងថវិកាសម្ដេច ហ៊ុន សែន ចងដៃក្នុងថ្ងៃមង្គលការ ប៉ែន ចំរ៉ុង និង ហ៊ុន ម៉ាណេ

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​​តារាសម្ដែង​លោក ប៉ែន ចំរ៉ុង បាន​ចូលរោងការ​បញ្ជប់​ភាព​នៅ​លីវ​ហើយ​ជាមួយ​ ហ៊ុន ម៉ាណេ នៅ​វិមាន​ពិភពថ្មីសែនសុខ ក្រោម​វត្តមាន​តារាល្បី​​ជាច្រើន​ចូលរួម​អបអរ​ក្នុង​ថ្ងៃ​ជ័យ​មង្គល​នេះ។

ក្នុង​នោះ​​សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បាន​​​ចង​ដៃ​​អ្នក​ទាំង​ពីរ​នូវទឹក​ប្រាក់​ ១​ម៉ឺន​ដុល្លារ​​ដោយ​បាន​ជូនពរ​ជ័យ​ដល់​គូស្វាមី​ភរិយា​ថ្មោង​ថ្មី​នេះ​ទៀត​ផង​​ខណៈ​សម្ដេច​ជាប់​​ភាកិច្ច​មើល​ថែ​ទាំ​ម្ដាយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។

នេះ​បើ​តាម​លោកតាន់ គឹមសួរ បានបង្ហោះសារថា៖ “ចូលរួមអបអរសាទរផង ប៉ែន ចំរុង ហ៊ុន ម៉ាណេដែលបានទទួលពរទទួលជ័យដោយផ្ទាល់ពីអ្នកមីងធំ មិនត្រឹមតែប៉ុណ្ណោះទទួលបានចំណងដៃជាថវិកាចំនួន១០,០០០ដុល្លារផងដែរ”។