Wednesday, November 11, 2026
Latest:
សន្តិសុខ​សង្គម

ធ្វើជាជាងដែកមិនសូវកាក់កបឆ្លៀតគាស់ផ្ទះ​គេលួចទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កំពង់ស្ពី៖កម្លាំងនគរបាលព្រហ្មទណ្ឌនៃ​អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនជនសង្ស័យម្នាក់ជាចោរ(គាស់ដំបូលផ្ទះចូលលួចយកទ្រព្យសម្បត្តិ)របស់ប្រជាពលរដ្ឋនៅឃុំត្រែងត្រយឹងស្រុកភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ ។

ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពី​ល្ងាចថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ក្រោយពីទទួល​បានបណ្ដឹងពីឈ្មោះបូកស្រីណែតភេទស្រីអាយុ២៥ឆ្នាំថាបានទទួលពាក្យបណ្តឹងពីជន​រងគ្រោះឈ្មោះទូចសុខហេងភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិទី២ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចពាក់ពន្ធ័ករណីគាស់ផ្ទះលួច​យកទ្រព្យសម្បត្តិកាលពីវេលាម៉ោង០៩​និង​១០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩​ ។

សមត្ថកិច្ចបានអោយដឹងថា​ លុះដល់វេលា​ម៉ោង០១និង០០នាទីរសៀលថ្ងៃខែឆ្នាំដដែលដោយទទួលបានគោលការណ៍ពីលោក​ឧត្តមសេនីយ៍ទោសមសាមួនស្នងការនគរ​បាលខេត្តកំពង់ស្ពឺនឹងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីសោមបូរ៉ាស្នងការរងទទួលផែននគរបាលយុត្តិធម៌, លោកវរះសេនីយ៍ឯកសាយប៊ុនថនអធិការនគរបាលស្រុកភ្នំស្រួចបានចាត់អោយលោកអនុសេនីយ៍ឯកម៉ែនសុខេមអធិការរងនគរបាលយុត្តិធម៌ដឹកនាំកម្លាំងសហការជាមួួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងបើកការស្រាវជ្រាវរហូតកំណត់​មុខសញ្ញាហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ​ ឌឿនសុផាតភេទប្រុសអាយុ២១​ឆ្នាំរស់នៅភូមិព្រែកជ្រឹងឃុំព្រៃរំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមយកមកសាក​សួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង

បន្ទាប់ពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តពិតមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច​ឃាត់​ខ្លួននិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ