Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពនារីកម្មការិនីរោងចក្រម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួលជាន់ទី២មាន​ក្លិន​ស្អុយសង្ស័យករណីឃាតកម្ម

ភ្នំពេញ៖ សាកសពនារីកម្មការិនីរោងចក្រម្នាក់​បានស្លាប់មានស្នាមរឹតករួចរុំភួយធំក្លិនស្អុយនៅក្នុងបន្ទប់ផ្ទះជួលជាន់ទី២បានចាក់សោរពីក្រៅសង្ស័យករណីឃាតកម្ម បង្កឲ្យមាន​ការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង​៣០​នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ នៅ​ចំណុចបន្ទប់ផ្ទះជួលជាន់ទី២ តាមបណ្តោយផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ ស្តដា ហៅថា ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅកន្លឺងកើតហេតុ មានស្រុកកំណើត ភូមិគោល ឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុ​មានធំក្លិនស្អុយសាយភាយចេញពីបន្ទប់កើត​ហេតុដោយមានការសង្ស័យបាននាំគ្នារាយការទៅប្រាប់ម្ចាស់ផ្ទះឲ្យមកពិនិត្យក្រោយពី​ម្ចាស់មកដល់បានឡើងទៅមើលឃើញទ្វារ​បន្ទប់ចាក់សោរពីក្រៅជាប់រួចបានចាក់សោរចូលមើលក៍ឃើញជនរងគ្រោះដេកស្លាប់ផ្កាប់​មុខនិងមានស្នាមរឹតក និងរុំភួយហើយ​សព​មានសភាពហើមធំក្លិនស្អុយដោយមិនដឹងថា​ស្លាប់ប៉ុន្មានថ្ងៃមកហើយទេ។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះមិនឃើញទៅធ្វើការរយៈពេល៤-៥ថ្ងៃទៅ​ហើយលុះថ្ងៃកើតហេតុក៍ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល​ បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុ។

ចំពោះករណីខាងលើនេះមិនទាន់ដឹងថា​ ជា​ករណីអ្វីអោយពិតប្រាកដនៅឡើយទេ។
ចំណែកសាច់ញាតិជនរងគ្រោះថាករណីនេះគឺជាករណីឃាតកម្ម។

ក្រោយសមត្ថកិច្ចជំនាញធ្វើកុសល្យវិច្ច័យ​រួចក៏បានប្រគល់សាកសពជនរងគ្រោះឲ្យទៅ​សាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕