សម្ដេចក្រឡាហោម ស ខេង៖ រយៈពេល ៥ថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរវិលពីថៃចូលកម្ពុជា ជាង៤ម៉ឺននាក់
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស បានក្ដាប់ចំនួនប្រជាពលរដ្ឋវិលពីប្រទេសថៃទៅដល់ស្រុកកំណើតមានប្រមាណជាង ៤ម៉ឺននាក់។ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ ពេលអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន
Read More