ធនាគារជាតិនៃកម្ពុជា ប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្ធូរបន្ថយកម្រៃសេវាពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានស្នើដល់គ្រប់បណ្តាញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ចាប់ពីពេលនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមលិខិតមួយច្បាប់ របស់ធនាគារជាតិនៃកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអង្គភាពសារព័ត៌មានកោះប៉ែនទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។ លិខិតរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២០ ខែមេសា
Read More