Sunday, November 16, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

រថយន្តកាមរីបាឡែនបុកម៉ូតូនិចប៉ើងចូល​ប្រឡាយទឹកស្អុយស្លាប់២នាក់របួសធ្ងន់ស្រាល២នាក់

ភ្នំពេញ : បុរសពីរនាក់បានស្លាប់គួរឲ្យអណោចអធម័និងពីរ នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តមួយគ្រឿងបុកអូសជាច្រើនម៉ែត្របណ្ដាលឲ្យធ្លាក់ ចូលប្រឡាយទឹកស្អុយទាំងរថយន្តនិងម៉ូតូគួរឲ្យរន្ធត់។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងកាលវេលា ម៉ោង១១និង៣០នាទីយប់ថ្ងៃចន្ទ ទី១៣ ខែកក្ដដា ឆ្នាំ២០២០។ត្រង់ចំណុចជាប់របងអង្គភាពស្ថាបនាស្ពានថ្នល់។ តាមបណ្ដោយផ្លួវជាតិលេខ៤ ក្នុងសង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ សពទី១ មានឈ្មោះ ចន គឹមជួរ ភេទប្រុស

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ដកហូតវត្ថុតាងថ្នាំញៀនជាង២០០កញ្ចប់

រាជធានីភ្នំពេញ ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ( ស្រី ០១នាក់ អនីតិជន ០១នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវលំ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក

Read More
ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនដល់តុលាការ ពាក់ព័ន្ធករណីហឹង្សាលើស្ត្រីម្នាក់ ដើម្បីបង្ខំទៅរួមភេទ!

កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ មានស្ត្រីរងគ្រោះម្នាក់ បានបង្ហោះវីដេអូស្វែងរកយុត្តិធម៌និងការជួយអន្តរាគមន៍ពីមហាជន តាមបណ្តាញ Tik Tok ដោយរៀបរាប់ថាខ្លួនត្រូវបានថៅកែហាងគុយទាវអង្គរជុំវាយនិងគម្រាមសម្លាប់។ បន្ទាប់មកជនរងគ្រោះ ថែមទាំងបានទៅជួបអ្នកសារព័ត៌មានធ្វើការផ្សាយផ្ទាល់អំពីដំណើររឿងដែលនាំឲ្យមានហឹង្សានោះផងដែរ។ ជនរងគ្រោះបានរៀបរាប់ថារូបនាង ត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវដើម្បីទទួលបានប្រាក់ធីប២០ដុល្លារ នៅហាងគុយទាវអង្គរជុំម្ដុំបឹងសាឡាង។ បន្ទាប់ពីញ៉ាំបាយរួច ភ្ញៀវ២នាក់បានបើកឡានជូននាងត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅរួមភេទ ដោយសន្យាថាឲ្យប្រាក់១០០ដុល្លារ តែនាងបានបដិសេធមិនទៅជាមួយ ក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រតាយប្រតប់គ្នា

Read More
សន្តិសុខ​សង្គម

ឈាមស្រែកស្បែកហៅ! ចាប់បានហើយប្ដីកំណាច​សម្លាប់ប្រពន្ធយកដងពូថៅញ៉ុកមាត់​រួច​រត់គេចខ្លួន

ភ្នំពេញ៖ បុរសជាប្តីចិត្តកំណាចសម្លាប់ប្រពន្ធរបស់ខ្លួនហើយយកដងពូថៅញ៉ុកមាត់​រួចរត់​គេចខ្លួនបានរយៈពេល២ថ្ងៃត្រូវនគរបាល​ខណ្ឌមានជ័យធ្វើការស្រាវជ្រាវចាប់ខ្លួន​បានហើយកាលពីវេលាម៉ោង១១​ថ្ងៃទី១៣ខែ​កក្កដាឆ្នាំ២០២០នេះ ។ នគរបាលប៉ុស្តិស្ទឹងមានជ័យទី១​ បានបើកការ​ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅចំនុចភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យពាក់ពន្ធ័និងករណីឃាតកម្មកាលពីយប់ថ្ងៃទី​១១ខែកក្កដាឆ្នាំ២០២០កន្លងទៅ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កែវ វណ្ណះ ភេទប្រុសអាយុ២២ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅ​ដីឡូត៍ចំនុចកើតហេតុខាងលើ។ បន្ទាបពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបាន​នាំមកធ្វើការសាកសួនៅប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារូបគេពិតជាបាន​យក​ដងពូថៅញ៉ុកចូលមាត់ប្រពន្ធរបស់ខ្លួន​បណ្តាលឲ្យស្លាប់ពិតប្រាកដមែនមូលហេតុ​ដោយព្រោះតែរូបគេឃើញប្រពន្ធរបស់ខ្លួនមានអាការៈប្រកាច់ទើបគេយកស្លាបព្រាជួយគាស់គល់ធ្គាមដោយគាស់មិនហើបទើប​គេយកដងពូថៅជួយគាស់ហើយរុកញ៉ុកចូល​មាត់បណ្តាលឲ្យនាងស្លាប់ឃើញដូច្នេះរូបគេ​ភ័យពេកក៏បាន​រត់គេចខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះ​អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមាន​ជ័យ​ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕

Read More
ព័ត៌មាន​ជាតិ

មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ ព្រមជាមួយ រដ្ឋបាលសាលាខណ្ឌច្បារអំពៅ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងក្រោមឱវាទ ព្រមជាមួយរដ្ឋបាលសាលាខណ្ឌច្បារអំពៅដឹកនាំដោយលោក ញាន ចន្ទសុភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅតំណាងអោយលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបាននាំយកថវិកាចំនួន៤០០,០០០រៀល (សែសិបម៉ឺនរៀល) និងសម្ភារៈមួយចំនួនរបស់កាកបាតក្រហមកម្ពុជាប្រចាំខណ្ឌច្បារអំពៅចូលរួមចំណែកសម្រាលទុក្ខលំបាកដល់លោកអនុសេនីយ៍ឯក យូរ សុធារិទ្ធ ជំនួយការអាវុធហត្ថខណ្ឌច្បារអំពៅ ដែលជួបទុក្ខដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋានកាលពីវេលាម៉ោង១០:៤០នាទីថ្ងៃទី១០

Read More
សន្តិសុខ​សង្គម

ឆ្លងចរន្តភ្លើងឆេះរថយន្តដឹកអេតចាយ​សន្ធោ​សន្ធៅបង្កការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ ៖​ រថយន្តហុីយិនដាយដឹកអេតចាយពេញបានឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ២១៧ត្រង់ចំណុចឃ្លាំងអេតចាយទាល់មុខការ៉ាស់សាំងកាលតិច ស្ថិតក្នុងសង្កាត់​ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ រថយន្តដែលឆេះម៉ាកហុីយិនដាយ ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ3D-5486​ ដឹកអេត​ចាយនៅពីលើរថយន្តពេញ។ បើតាមសម្តីអ្នកដែលដេកនៅក្នុងឃ្លាំងអេត​ចាយបានប្រាប់ឲ្យដឹងថា​ ដំបូងឡើយរូបគាត់​បានលឺសំលេងផ្ទុះចេញពីរថយន្តរូបគាត់ក៏​ងើបមើលឃើញរថយន្តដឹកអេតចាយរអិលទៅបុក ទ្វារបណ្តាលឲ្យដាច់ស្រយ៉ៅទ្វារចេញមកក្រៅឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋក៏នាំគ្នាទាញទុយោទឹកនិង យក​បំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើន​បំពង់ទើបរលត់ទៅវិញ​ សំណាងល្អមិនមានអ្នករងរបួសនិងរៀលដាលឆេះដល់ឃ្លាំង​និង​ផ្ទះប្រជាពលរដ្ឋ​

Read More
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់មានវិបត្តគិតមិនចេញផ្ទុះ​អាវុធ៣គ្រាប់បង្កការភ្ញាក់ផ្អើលត្រូវនគរបាល​ឃាត់ខ្លួន

(ភ្នំពេញ)៖​ មន្ត្រីយោធាម្នាក់ពាក់សក្តិ៤​ មាន​វិបត្តគិតអីមិនចេញផ្ទុះអាវុធ៣គ្រាប់ត្រូវនគរ​បាលឃាត់ខ្លួន​នៅក្នុងបន្ទប់ជួលលេខ​ C៥​ ភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ខណ្ឌ​ពោធិ៍សែន​ជ័យ​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២០។ ជនបង្កដែលនគរបាលឃាត់ខ្លួនមានឈ្មោះ សោម​ ពិសិដ្ធ​ ភេទប្រុស​ អាយុ៣៦ឆ្នាំមុខរបរ យោធា​ កងឯកភាព​ ទីចាត់ការឃោសនាពត៍មាន​ អគ្គបញ្ជាការ​ ឋាន:វរះសេនីយ៍ត្រីយ៍​ អត្តលេខ០១៦៨២៩ប្រេីប្រាស់អាវុធខ្លីម៉ាកK៥៩លេខ៧២៦១។ នៅមុនពេលកេីតហេតុជនបង្ករបានមកផឹកសុីជាមួយមិត្តភក្ត័នៅបន្ទប់ខាងលើចំនួន៤​នាក់​

Read More
សន្តិសុខ​សង្គម

អាណិតណាស់! បុរសវ័យ៤៧ឆ្នាំម្នាក់មានជំងឺ​ប្រចាំកាយយកគោទៅលាងទឹក​ស្រាប់​តែលង់ទឹកស្លាប់

កណ្តាល៖​ បុរសម្នាក់យកគោទៅលាងទឹក​អកុសលលង់ទឹកស្លាប់ ហេតុការណ៍គួរអោយសង្វេកនេះបានកើត​ឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ខែកក្ដដាឆ្នាំ២០២០​នៅចំណុច​បឹង​រាំង​តាតូចភូមិព្រែកលួង​ ឃុំព្រែកលួង​ស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ​ សែត សុខា ភេទ​ប្រុសអាយុ៤៧ឆ្នាំ​ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិ ឃុំ កើតហេតុ។​ មានប្រពន្ធ ឈ្មោះ​ ម៉ៅ សំអូន​ អាយុ៥៧ឆ្នាំ មានកូនចំនួន​៣នាក់នៅក្នុងបន្ទុក ប្រុសទាំងអស់​ ។ សមត្ថកិច្ចបានបញ្ចាក់ថាៈ​

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍វត្តភ្នំចុះបង្ក្រាបទីតាំងល្បែងសុី​សង(អាប៉ោង)ចាប់បានតែចានអាប៉ោងមួយឯអ្នក​លេងរត់បាត់អស់

ភ្នំពេញ៖​ កំលាំងនគបាលប៉ុស្តិ៍វត្តភ្នំ​ សហការជាមួយកំលាំងគណៈបញ្ជាការឯកភាព​​ខណ្ឌ​ដូនពេញចុះបង្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(​ អាប៉ោង)​ តែពេលកំលាំងសមត្ថកិច្ចចុះទៅដល់ក្រុមអ្នកលេង​នាំគ្នារត់​គេចខ្លួនបាត់អស់​ ហាក់ដូចជាដឹងមុន​បន្សល់​ទុកនូវចានអាប៉ោងចំនួន០១និងលុយខ្មែរមួយ​ចំនួនត្រូវបានសមត្ថកិច្ច​ដក​ហូតទុក​ ។ យោងតាមប្រភពរាយការណ៍បានឲ្យដឹងថាការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលា​ម៉ោង​០៣និង១៥នាទីរសៀលថ្ងៃទី១១ខែ​កក្ដដាឆ្នាំ២០២០​ នៅចំណុចដីឡូលេខ៥ផ្លូវ​លេខ៩៨ភូមិ៥សង្កាត់វត្តភ្នំខណ្ឌ​ដូនពេញ។

Read More
សន្តិសុខ​សង្គម

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បញ្ជាឲ្យអាជ្ញាធរសង្កាត់និងសមត្ថកិច្ចប៉ុស្តិ៍ចុះបង្ក្រាបហ្គេមបាញ់ត្រីនៅផ្លូវ២៧១

ភ្នំពេញ៖​ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០​ ដោយមានការបញ្ជាផ្ទាល់ពីលោកថេង សុថុល អភិបាលនៃគណ:អភិបាល​ខណ្ឌចំការមន បានឲ្យកម្លាំងអាជ្ញាធរនិងសមត្ថ​កិច្ចសង្កាត់ផ្សារដើមថ្កូវ​ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីគ្មានយីហោមួយកន្លែង​នៅផ្លូវ២៧១ ប្រតិបត្តិការណ៍នេះដឹកនាំដោយ​ លោក ហាយ សិទ្ធី ប្រធានការិយាល័យ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍​ បានចុះបិទអាជីវកម្ម​ហ្គេមបាញ់ត្រីមួយកន្លែងគ្មានស្លាក​យីហោ និងបានដកហូតទូរហ្គេមចំនួន០២ទូរ ស្ថិតនៅតាមបណ្ដោយផ្លូវ​២៧១ភូមិ៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

Read More