Tuesday, October 6, 2026
Latest:
សន្តិសុខ​សង្គម

ឈាមស្រែកស្បែកហៅ! ចាប់បានហើយប្ដីកំណាច​សម្លាប់ប្រពន្ធយកដងពូថៅញ៉ុកមាត់​រួច​រត់គេចខ្លួន

ភ្នំពេញ៖ បុរសជាប្តីចិត្តកំណាចសម្លាប់ប្រពន្ធរបស់ខ្លួនហើយយកដងពូថៅញ៉ុកមាត់​រួចរត់​គេចខ្លួនបានរយៈពេល២ថ្ងៃត្រូវនគរបាល​ខណ្ឌមានជ័យធ្វើការស្រាវជ្រាវចាប់ខ្លួន​បានហើយកាលពីវេលាម៉ោង១១​ថ្ងៃទី១៣ខែ​កក្កដាឆ្នាំ២០២០នេះ ។

នគរបាលប៉ុស្តិស្ទឹងមានជ័យទី១​ បានបើកការ​ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅចំនុចភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យពាក់ពន្ធ័និងករណីឃាតកម្មកាលពីយប់ថ្ងៃទី​១១ខែកក្កដាឆ្នាំ២០២០កន្លងទៅ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កែវ វណ្ណះ ភេទប្រុសអាយុ២២ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅ​ដីឡូត៍ចំនុចកើតហេតុខាងលើ។

បន្ទាបពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបាន​នាំមកធ្វើការសាកសួនៅប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារូបគេពិតជាបាន​យក​ដងពូថៅញ៉ុកចូលមាត់ប្រពន្ធរបស់ខ្លួន​បណ្តាលឲ្យស្លាប់ពិតប្រាកដមែនមូលហេតុ​ដោយព្រោះតែរូបគេឃើញប្រពន្ធរបស់ខ្លួនមានអាការៈប្រកាច់ទើបគេយកស្លាបព្រាជួយគាស់គល់ធ្គាមដោយគាស់មិនហើបទើប​គេយកដងពូថៅជួយគាស់ហើយរុកញ៉ុកចូល​មាត់បណ្តាលឲ្យនាងស្លាប់ឃើញដូច្នេះរូបគេ​ភ័យពេកក៏បាន​រត់គេចខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះ​អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមាន​ជ័យ​ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕

ចែករំលែកអត្ថបទ