Monday, July 21, 2025
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

នាំកូនស្រីទៅដោះអំពើអាបធ្មប់​«ដូចនាំទៅឱ្យគ្រូរំលោភ​លេង»

កណ្តាល​ ៖ លោកគ្រូដោះអំពេីរអាបធ្មប់ម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកលេីកដែក ចាប់វាយខ្នោះ បន្ទាប់ពីធ្វេីសកម្មភាពរំលោភក្មេងស្រីអាយុ១៥ឆ្នាំបានសម្រេច..!។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វេីឡេីងកាល​ពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នៅ​ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ លោក​ អធិការស្រុកលេីកដែកបានឲ្យដឹងថា៖ កម្លាំងនគបាលស្រុកបានឃាត់ខ្លួនគ្រូខ្មែរដោះអំពេីរអាបធ្មប់ម្នាក់ ឈ្មោះ យឿន យឿ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិព្រែកតូច

Read More
សន្តិសុខ​សង្គម

ឪពុកល្មោភកាមចាប់កូនស្រីបង្កើតរំលោភបានសម្រេចជា​ច្រើនលើកត្រូវនគរបាលឃាត់ខ្លួន

កណ្តាល​ ៖​ បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងនគរបាល​ ស្រុកមុខកំពូលឃាត់ខ្លួន​បន្ទាប់ពីកូនស្រីបង្កើតទៅដាក់​ពាក្យបណ្ដឹង​ថាឪពុកបានចាប់រំលោភជាច្រើនលើ​ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០នឹង០០នាទី​ព្រឹក​ នៅចំណុចផ្ទះជនសង្ស័យ​ ស្ថិតនៅក្នុង ភូមិសាមគ្គី ឃុំព្រែក​ដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ​ សុវណ្ណា ស្រីនាង អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ

Read More
សន្តិសុខ​សង្គម

សង្ស័យតូចចិត្តនិងវាសនាខ្លួនឯងទើបចេញពី​មណ្ឌលកែប្រែ​ ក៏ចង.កសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួននៅ​ក្នុងបន្ទប់ទឹកក្នុងផ្ទះបាញ់ត្រីមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង​៣០នាទីយប់ថ្ងៃទី១២ខែតុលាឆ្នាំ២០២០ នៅ​ចំណុចផ្ទះលេខ១១៧ខាងជើងផ្សារថ្មី ជិត បេនឡាន បាត់ដំបង ស្ថិតនៅតាមបណ្ដោយផ្លូវ ១២៦ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ូ មករា ហៅ(អាម៉ាប់) ភេទប្រុស អាយុ ៣០ឆ្នាំជាងជនជាតិខ្មែរ

Read More
ព័ត៌មាន​ជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ សម្រេចបើកទ្វារទឹក នៅទំនប់ពាមល្វា-អូរតោង ដោយសារទឹក​បានឡើងពេញអាង

កំពង់ស្ពឺ៖​ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ ប្រកាសនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកនៅ​ទំនប់ពាមល្វា-អូរតោង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឡើងពេញៗអាង ។ ដូច្នេះ ក្រុមការងារមន្ទីរធនធានទឹកនិង​ឧតុនិយមខេត្តកំពង់ស្ពឺ បានសម្រេចបើកទ្វារទឹកនៅទំនប់ពាមល្វា ចំនួន២ទ្វារទឹក ក្នុងមួយទ្វារមានកម្ពស់ ២,៥ ម៉ែត្រ និង ទំនប់អូរតោង

Read More
សន្តិសុខ​សង្គម

កម្លាំងនគរបាល​ នៃស្នងការរាជធានីភ្នំពេញឆ្មក់បង្ក្រាបទីតាំងភោជនីយដ្ឋានមួយកន្លែងឃាត់ខ្លួនមនុស្ស៦៥នាក់និងគ្រឿងញៀនមួយចំនួនធំ

ភ្នំពេញ ៖ នៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានចុះបង្រ្កាបទីតាំង​ភោជនីយដ្ឋានមួយកន្លែង មានឈ្មោះ ហុកសិបប្រាំងមួយ ដឺក្រេ ផាប & ឡោញ​នៅផ្លូវ២០៥កែង និង ផ្លូវ៣៨៤ ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ​ ដោយឃាត់ខ្លួនមនុស្សប្រុងស្រីចំនួន៦៥​នាក់​

Read More
សន្តិសុខ​សង្គម

កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២​ ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២​ នៃអធិការ​រដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ធ្វើការឃាត់​ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀនខុសច្បាប់ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលា​ម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១០ខែតុលា ឆ្នាំ​២០២០​ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។ នគរបាលបានអោយដឹងថា​ ជនសង្ស័យទាំង​២នាក់រួម៖ ទី១- ឈ្មោះ ប៊ុន ណារ៉ែន ភេទ ប្រុស

Read More
ព័ត៌មាន​ជាតិ

តុលាការផ្តន្ទាទោសលោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ដាក់គុក ៧ឆ្នាំ

(ភ្នំពេញ)៖ លោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀលចូលថវិការដ្ឋ។

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនថៅកែដីឡូតិ៍ ម្នាក់ពូកែ​ប្រើល្បិចបោកយកដីពីប្រជាពលរដ្ឋ និង អួតអាង ថាមានខ្នងអ្នកធំ

កំពង់ស្ពឺ៖សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឃាត់​ខ្លួនថៅកែដីឡូតិ៍ ពូកែប្រើល្បិចបោកយកដីពីប្រជាពលរដ្ឋ និង អួតអាង ថា មានខ្នងអ្នកធំ ។ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ហើបអោយដឹង ថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឈ្មោះ ង៉ែត

Read More
សន្តិសុខ​សង្គម

សាហាវណាស់ ! ប្ដីកំណាចចាក់ប្រពន្ធជា​ច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមព្រោះភ្លើងប្រចណ្ឌ័

ភ្នំពេញ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោច​អធម៌​ ចោលកូនតូចពីរ​នាក់គួរឲ្យសង្វេក​ ខណៈលោកប្ដីកំណាចចាក់ប្រហាជាច្រើនកាំបិតនៅកណ្ដាលថ្នល់ទាំងកណ្ដាលអាធ្រាត្រ​ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង០០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២ខែតុលាឆ្នាំ២០២០។ ស្ថិតក្នុងភូមិព្រែកហូលកើតឃុំព្រែកហូលក្រុងតាខ្មៅខេត្តកណ្ដាល។ សពស្ត្រីរងគ្រោះឈ្មោះ​ កៅ​ ស្រីកែវ អាយុភេទស្រីអាយុ២៦ឆ្នាំមានស្រុកកំនើត​ ភូមិ​ក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល។ យោងតាមប្រភពពីពីប្រជាពរដ្ឋដែលធ្វើ​ដំណើរតាមដងផ្លូវបានឃើញស្ត្រីម្នាក់បាន​ដេកស្លាប់កណ្ដាលថ្នល់ក្នុងថ្លុកឈាមត្រូវ​បានជនដៃដល់ចាក់សម្លាប់ចំនួន៣កាំបិត ចំពីមុខ១កាំបិតនិងក្រោយខ្នង២កាំបិត​បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើត​ហេតុ។​ បន្ទាប់ពីចាក់សម្លាប់ស្ត្រីរងគ្រោះរួចជនដៃដល់បានយកទូរស័ព្ទរបស់ជនរងគ្រោះខលទៅបងប្រុសរបស់នាងថាខ្លួនបានចាក់​សម្លាប់ប្អូនបងហើយរួចក៏រត់គេចខ្លួនចូលដីឡូត៍មួយកន្លែងជាប់នឹងកន្លែងកើតហេតុ​ហើយបានបន្តរត់ឆ្ពោះទៅសារភាពនៅក្នុងស្រុកកណ្ដាលស្ទឹងថាខ្លួនបានចាក់សម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធដោយសារភ្លើងប្រច័ណ្ឌ។​ សូមបញ្ជាក់ផងដែរថាជនរងគ្រោះកំព្រាឪពុកម្ដាយមានតែពីរនាក់បងប្រុសបង្កើត តែប៉ុណ្ណោះ។​ ហើយមានកូន២នាក់​នៅក្នុងបន្ទុក។តាមប្រភពដែល​ទទួលបានគឺ​ជនរងគ្រោះខាងលើបានលែងលះជាមួយប្ដីដាច់ស្រេចរួចទៅហើយតែជនដៃដល់ជាប្ដីនៅតែចងកម្មពារតាមសម្លាប់នាងទាល់​តែ​បាន។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិឆ្ឆ័ទៅសពស្ត្រីរងគ្រោះពិនិត្យរួច​បានបញ្ជាក់ថាជនរងគ្រោះត្រូវបានជនដៃ​ដល់ចាក់សម្លាប់ចំនួនបីកាំបិតចិតបន្លែមួយកាំបិតចំផ្នែកខាងមុខពីកាំបិតទៀតចំខ្នងខាង​ក្រោយវត្ថុតាងកូនកាំបិតដងលឿងមានស្មាមឈាមជាប់កាំបិត​ ។​ ក្រោយពីនិត្យរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើ​បុណ្យតាមប្រពៃណី​

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្ដិ៍ច្បាអំពៅទី២​ ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១៩កញ្ចប់

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្ដិ៍ច្បាអំពៅទី២​នៃអធិការនគរបាលខណ្ឌច្បាអំពៅបានធ្វើ​ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង​នៅថ្ងៃព្រហស្បតិ៍១៤កេីត ខែអាស្សុជ ឆ្នាំជូតទោស័កព.ស២៥៦៤​ ត្រូវវនឹងថ្ងៃទី​០១ខែតុលាឆ្នាំ​២០២០ វេលា​ម៉ោង​ ១៨និង​០០នាទី។ សមត្ថកិច្ចបានអោយដឹងថា មុនពេកឃាត់​ខ្លួនជនសង្ស័យកំលាំងនគរបាលប៉ុស្តិ៍​ច្បារអំពៅ២នៃអធិការដ្ឋាននគបាលខណ្ឌ​ច្បារអំពៅបានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន​ ខណៈមកដល់​ចំណុចផ្លូវ​ លំភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ​រាជធានី​ភ្នំពេញក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់ពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀនដែល​មាន​ឈ្មោះ១/ វែងវ៉ាន់ដេតភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខ​របរមិនពិតប្រាកដទីលំនៅផ្ទះគ្មានលេខផ្លូវ​លំភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌ​ច្បារអំពៅ២/ ឈ្មោះហេងសានភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខភូមិដេីមចាន់សង្កាត់​ច្បារអំពៅ២ខណ្ឌច្បារអំពៅ។ –វត្ថុតាងដកហូតបានរួមមាន៖ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន)​ ចំនួន១៩កញ្ចប់ថង់តូច ។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាលខណ្ឌច្បារអំពៅដេីម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕

Read More