Wednesday, July 16, 2025
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

ផ្ទះឈើប្រក់ស័ង្កសីនៅជាន់ទី២ ក្នុងសង្កាត់ច្បារអំពៅទី១ ត្រូវបានអណ្តាតភ្លើងឆាបឆេះខ្ទេចគ្មានសល់

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅក្បែរអតីតរោងកុន តាមបណ្ដោយផ្លូវលេខ ៦៣១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មានអគ្គិភ័យមួយ បានឆាបឆេះផ្ទះឈើ ប្រក់ស័ង្កសី ជាន់ទី២ នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ខ្ទេចគ្មានសល់ ក៏ប៉ុន្តែពុំមានមនុស្ស រងរបួស ឬរងគ្រោះដល់អាយុជីវិតនោះឡើយ

Read More
ព័ត៌មាន​ជាតិ

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យនគរបាលចរាចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បន្ដការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ឡើងវិញជាធម្មតា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យនគរបាលចរាចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បន្ដការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ឡើងវិញជាធម្មតា ក្រោយផ្អាករយៈពេល១៥ថ្ងៃ បន្ទាប់ពីផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ដែលជាការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូង។ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានប្រាប់នៅព្រឹកថ្ងៃទី២១

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ ពាក់ពន្ធ័ករណីរំលោភហើយ បង្ខាំងមនុស្សទុកជំរិតទាប្រាក់

ភ្នំពេញ៖ ក្រោយពីបានទទួលពាក្យបណ្ដឹងពីម្ដាយរបស់នារីរងគ្រោះ ថាមានគេតេជំរិតទារប្រាក់ចំនួន ១០លានរៀល ជាថ្នូរនឹងការដោះលែងកូនស្រីរួចមក​ លោកវរសេនីយ៍ឯក​ ហង្ស​ មុនី​ អធិការនគរបាលខណ្ឌកំបូល​ បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ​ រហូតដល់ម៉ោង ១១:៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌកំបូល​

Read More
ព័ត៌មាន​ជាតិ

សម្តេច​តេ​ជោ​សរសើរ​អ្នកកាសែត​និង​ស្ថាប័ន​សារព័ត៌មាន​ដែល​ខំ​បំពេញភារកិច្ច​នាពេល​កន្លងមក​..!

ភ្នំពេញ​៖​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​កោតសរសើរ​ដោយស្មោះ​ចំពោះ​អ្នកសារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​នាពេល​កន្លងមក​។​ទោះបី​សភាពការណ៍​នៅលើ​សកលលោក​ក៏ដូចជា​នៅ​កម្ពុជា​កំពុង​ប្រឈម​ទៅនឹង​ការរីក​រាលដាល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ទៅក្នុង​សហគមន៍​ក្តី​។​អ្នកសារព័ត៌មាន​បាន​ខិតខំ​ពុះពារ​រាល់​ឧបសគ្គ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​និង​ជំនះ​រាល់​ការលំបាក​នានា​ដើម្បី​បំពេញការងារ​របស់ខ្លួន​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ​។​ ជាមួយ​នោះ​ចែករំលែក​ព័ត៌មាន​បាន​រហ័ស​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​បានដឹង​ដើម្បី​ស្វែងយល់​អំពី​សភាពការណ៍​ពិត​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​និង​ការវិវត្ត​នៃ​សភាពការណ៍​សកលលោក​។​ជាពិសេស​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​និង​រហ័ស​ទាន់ពេលវេលា​នូវ​វិធានការ​ទាំងឡាយ​របស់​រដ្ឋាភិបាល ក៏ដូចជា​ការអប់រំ​និង​វិធានការ​សុវត្ថិភាព​នានា​របស់​ក្រសួងសុខាភិបាល​។​ដើម្បី​បង្ការ​ទប់ស្កាត់​និង​លុបបំបាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​នាពេល​កន្លងមក​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ទោះបីជា​កម្ពុជា​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​លើកដំបូង​នៅក្នុង​សហគមន៍ ក៏​បញ្ហា​នេះ​រាជរដ្ឋាភិបាល​នៅតែ​អាច​គ្រប់គ្រង​សភាពការណ៍​បាន ។​បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​គឺ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅ​កម្ពុ​ជាមាន​ចំនួន​តិច​ហើយ​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ដោយ​គ្មាន​ពលរដ្ឋ​ខ្មែរ​ឬ​ជនបរទេស​ណា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​កម្ពុជា​ឡើយ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​ដោយមាន​ការទទួលខុសត្រូវ

Read More
ព័ត៌មាន​ជាតិ

តុលាការសម្រេចដាក់គុកលោក ហ៊ុយ សេង ស្មៀនឃុំព្រះស្រែ ៦ខែ រឿងបរិហារបង្កាច់កេរ្តិ៍ពលរដ្ឋ

(កំពង់ស្ពឺ)៖ ជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីឃុំព្រះស្រែ ដែលសម្បូររឿងអាស្រូវ និងជាមន្ត្រីចូលចិត្តអួតក្អេងក្អាង ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ផ្តន្ទាទោសដាក់គុក ៦ខែ និងបង្គាប់ឲ្យសងជំងឺចិត្តពលរដ្ឋចំនួន ៦លានរៀល។ ការសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺ នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ សូមរម្លឹកថា តុលាការខេត្តកំពង់ស្ពឺ

Read More
សន្តិសុខ​សង្គម

អាជ្ញាធរខណ្ឌសែនសុខ​ បង្ក្រាបទីតាំងល្បែងសុីសង​(ឆ្នោតឡូតូ)នៅ​ផ្ទះលក់កាហ្វេផ្លូវ២៧១​ក្បែស្តុបណូគា​ ឃាត់​មនុស្ស៣នាក់ ល្បីថាជារបស់លោកឧកញ៉ាខ្នា​ តើការពិត​ដែរទេ

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​សែនសុខ បានចុះបង្ក្រាបទីតាំងល្បែងសុីសង​ ​ខុសច្បាប់​( ឆ្នោតឡូតូ​ )​មួយកន្លែង​នៅក្នុងផ្ទះលក់កាហ្វេ​ ដោយឃាត់ខ្លួនមនុស្ស​ចំនួន៣នាក់និងចាប់យកវត្ថុតាងមួយចំនួន។ ហើយប្រភពពីប្រជាពលរដ្ឋនៅក្បែនោះបាន​បង្ហើបថា​ទីតាំងនេះ មេក្លោងគឺជាលោកឧកញ៉ាខ្នា ។ ករណីបង្ក្រាបនេះកើតឡើងកាលពីវេលា​ម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់កាហ្វេតាមបណ្តោយផ្លូវលេខ២៧១កែងនឹងផ្លូវលេខ​២០០៤(ស្តុបណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបបទល្មើស​ល្បែង​ស៊ីសង​ (​

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណី រក្សាទុកកាន់កាប់ អាវុធ និង ជួញដូរ ចែកចាយគ្រឿងញៀន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា នគរបាលបានស្រាវជ្រាវបង្ក្រាប ករណី រក្សាទុកកាន់កាប់ អាវុធ និង ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២៣ និង

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ យកដំបងឈើជ្រុងវាយកញ្ចឹងកស្រ្តីម្នាក់ បណ្តាលឲ្យរងរបួស

ភ្នំពេញ៖ ករណីជនសង្ស័យម្នាក់ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រើដំបងឈើជ្រុងវ៉ៃ ទៅលើស្រ្តីម្នាក់ចំកញ្ចឹងក បណ្តាលឲ្យរងរបួស នៅត្រង់ចំណុច ខាងមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី ។ ជនរងគ្រោះឈ្មោះ រ៉ន

Read More
សន្តិសុខ​សង្គម

ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រៃវែង​ មាន​វិធានការចំពោះទីតាំងល្បែងសុីសង​(កាសុីណូ777 )នៅឃុំបន្ទាយចក្រី​ ដែល​កំពុងបើកលេងផ្គើននិងបទបញ្ជាប្រមុខ​រាជរដ្ឋាភិបាលមិនខ្លាចឆ្លងជំងឺ កូវីដ.១៩

ខេត្តព្រៃវែង​ ៖​ យោងតាមប្រភពរាយការណ៍​ពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲ្យអ្នកសារ​ព័ត៌មានដឹងថា! ទីតាំងបនល្បែងសុីសង​ នៅ​ក្នុងកាស៊ីណូ យីហោ​ (​ 777​ ) ស្ថិតនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង​ ដែលកំពុងតែបណ្ដែបណ្ដោយអោយពលរដ្ឋ​ខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង​ អាជ្ញាធរ​មានសមត្ថកិច្ច​ ខេត្តព្រៃវែង​ និងស្រុកព្រះស្ដេច​ គ្មានចំណាត់ការចំពោះទីតាំង​កាសុីណូខាងលើ​ ផ្គើន​ និងបទបញ្ជាប្រមុខរាជ​រដ្ឋាភិបាល​ ប្រឆាំង

Read More
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់សង្ស័យស្រវឹងខ្លាំងបើក​រថយន្ត​ ខុសគន្លងទិសដៅ ជ្រុលទៅបុកម៉ូតូ​ជិះឌុបគ្នា២នាក់ប្តីប្រពន្ធ​ បណ្ដាលឲ្យស្លាប់ប្តីឯប្រពន្ធរបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តឡិចស៊ីស LX450 លឿន ខ្វះការប្រុងប្រយត្ន័ខុសគន្លងរបស់ការដ្ឋានដាក់លូ​ ជ្រុលទៅ​ម៉ូតូ​ ហុងដា​ ឌ្រីម​ឌុបគ្នាពីរនាក់ប្ដីប្រពន្ធ​ បណ្ដាលឲ្យបុរស​ជាប្ដីស្លាប់និងប្រពន្ឌរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង២០នាទី​យប់ ថ្ងៃសុក្រទី១៨ ធ្នូ ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ មុខកងពលតូច​លេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់​ចោមចៅទី២

Read More