Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ណេតគ្មានយីហោបង្កប់ល្បែងស៊ីសង និង​សង្ស័យមានការប្រើប្រាសគ្រឿងញៀន ខុសច្បាប់​ ពលរដ្ឋស្នើអាជ្ញាធរខណ្ឌចំការមន​បង្ក្រាប

ភ្នំពេញ ៖ ទីតាំងហ្គេមណេតគ្មានយីហោមួយកន្លែងនៅតាមបណ្តាយផ្លូវសុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើក​ដំណើរ​ការ បានយ៉ាងរលូនដើម្បីស្វាគមន៍អតិថិជនដែលញៀនល្បែងមកពីគ្រប់មជ្ឍដ្ឋាន សង្ស័យ​ មានការបើកភ្លើងខៀវពី​អាជ្ញាធរមូលដ្ឋានទើបមិនបង្ក្រាប​ ។
តាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ទីតាំង​ណេតគ្មានយីហោនេះ មានម្ចាស់ឈ្មោះ វ៉ុង វ៉ុង ហើយមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចមបង្កើនឲ្យមានជាបទល្មើសផ្សេងដូចជា ចោរ​ លួច ឆក់ ប្លន់កើតមានជាញឹកញាប់នៅក្នុងក្រុងភ្នំពេញ ពេលខ្លះបណ្តាលឲ្យមានករណីប្រើប្រាស់អំពើរហិង្សា​ ។ ប្រភពដដែលបន្ថែមថា ទីតាំងណេតគ្មានយីហោ នៅតាមបណ្តាយផ្លូវសុធារស់ ខណ្ឌចំការមននេះ សង្ស័យត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរមានសមត្ថកិច្ចហើយបានទីតាំងខាងលើនេះអាចបើកល្បែង​ស៊ីសង​បំរើដល់អតិថិជនរបស់ខ្លួនកើបលុយរាប់ម៉ឹនដុល្លារក្នុងមួយខែៗ។
ការដែលអនុញ្ញាតឲ្យមានបើកល្បែងស៊ីសងពិសេសហ្គេមណេតគ្មានយីហោខាង​លើ នេះជាការដើរប្រាស់ចាកពីគោល​នយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩​ចំណុចរបស់រាជរដ្ឋាកម្ពុជា។
គួរជម្រាបថា កន្លងមកលោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន បញ្ជា ឲ្យ អភិបាលខណ្ឌ ទាំង ១៤ ចុះបង្ក្រាប ទីតាំងដែល​បង្កប់ ល្បែងភ្នាល់ តាមរយៈ Internet Online បើទោះបីជា មានច្បាប់ប្រកបអាជីវកម្មហើយក៏ដោយ ។ ការចេញ បទបញ្ជា នេះ ក្រោយពី លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែ​នាំដោយបញ្ឈប់ការផ្តល់ គោលការណ៍ និងអាជ្ញាប័ណ្ណ អនុញ្ញាតឲ្យប្រកបអាជីវកម្ម​ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច អនឡាយ ( Internet Online) ទាំងក្នុង និងក្រៅប្រទេស ។
លោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ បាន ប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង ១៤ ចុះបង្ក្រាប ទីតាំង ដែល បង្កប់ ល្បែង​ភ្នាល់ តាមរយៈ Internet Online ។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណាដែលបើកសេវាកម្ម Internet លួច បង្កប់នៃការលេង ល្បែងស៊ីសង Online ត្រូវតែ ចាត់វិធានការ តាមផ្លូវច្បាប់ បិទ អាជីវកម្មនោះ ហើយត្រូវធ្វើ ការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ បទបញ្ជា នេះធ្វើឡើង ក្នុង កិច្ចប្រជុំ គណៈ បញ្ជា ឯកភាពរាជធានីភ្នំពេញដោយការ​ចូលរួម ពី អភិបាលរង រាជធានី ភ្នំពេញ , ស្នងការ នគរបាល រាជធានី ភ្នំពេញ , មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី អាជ្ញាធរ ខណ្ឌ ទាំង ១៤ រួមទាំង មន្ដ្រី ជំនាញ ពាក់ព័ន្ធ ជារូបច្រើនទៀត។
លោក ឃួ ង ស្រេង បានសង្កត់ធ្ងន់ថាអាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរ ដែនដី ត្រូវត្រួតពិនិត្យ ឲ្យបាន ម៉ត់ ចត់ បំផុត មិនត្រូវ អនុញ្ញាតឲ្យ មាន អាជីវ កម្ម ណេត កាហ្វេ អន ឡា ញ ដែលមាន បង្កប់ ល្បែង​ស៊ីសង នៅក្នុង មូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុង មូលដ្ឋាន របស់ខ្លួន ត្រូវ បង្ក្រាប ភ្លាមៗ ទាំង អ្នកលេង និង ម្ចាស់ ទីតាំង ដែលប្រកប អាជីវកម្មខុសច្បាប់នេះ ។

ប្រជាពលរដ្ឋរងចាំមើលថាតើលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមនមានសមត្ថភាព និងលទ្ធភាពអាចបង្ក្រាប​ទីតាំងហ្គេមណេតគ្មានយីហោនៅផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់របស់ឈ្មោះ វ៉ុង វ៉ុង បានដែរឬទេ?​ ៕

ចែករំលែកអត្ថបទ