Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់រថយន្តក្រឡុកបេតុងមួយគ្រឿង ដែលបានធ្វេីឱ្យប្រឡាក់ផ្លូវលេខ៤០០​ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ÷ នាយប់ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២១​ ក្រុមការងារក្រុង​ព្រះសីហនុ បានចុះឃាត់រថយន្តក្រឡុកបេតុង​ ដែលកំពុងចាក់បេតុងនៅការដ្ឋានសំណង់មួយកន្លែង​ តាមបណ្តោយផ្លូវលេខ៤០០​ ស្ថិតនៅភូមិ៤​ សង្កាត់៤​ ក្រុងព្រះសីហនុ​ ។

សកម្មភាពចាក់បេតុង​នេះ​ បានបណ្តាលឱ្យប្រឡាក់ផ្លូវ​លេខ៤០០​ ​ដែលជាផ្លូវមួយ​ក្នុងចំណោមផ្លូវទាំង៣៤​ខ្សែ​ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល​ ហេីយបច្ចុប្បន្ន​ផ្លូវនេះ​ ក្រុមហ៊ុន​ពិស្ណុការ បានធ្វេីការសំអាតជារៀងរាល់ថ្ងៃ​ និងត្រៀមអ៊ុតកៅស៊ូ​ AC នាពេលឆាប់ៗនេះ។

ចំពោះក្រុមហ៊ុនក្រឡុកបេតុង​ ដែលបានធ្វេីឱ្យប៉ះពាល់ដល់ផ្លូវខាងលេី​ ត្រូវបានក្រុមការងារក្រុងយកមករក្សាទុកនៅសាលាក្រុង​ និងតម្រូវឱ្យក្រុមហ៊ុន​ លាងសំអាតផ្លូវ​ឱ្យបានស្អាតដូចដេីម។

ជាមួយគ្នានោះដែររដ្ឋបាលក្រុងព្រះសីហនុ ក៏បានសំនូមពរដល់ក្រុមហ៊ុនដែលប្រកបអាជីវកម្មក្រឡុកបេតុងក្នុងក្រុង​ទាំងអស់ បង្កេីនការប្រុងប្រយ័ត្ន​ កុំធ្វេសប្រហេសការងារ​ និងសូម​យកចិត្តទុកដាក់​ចូលរួម​ថែរក្សា​ សំអាតផ្លូវថ្នល់ដែលជាសមទ្ធិផលរបស់រាជរដ្ឋាបាល៕

ចែករំលែកអត្ថបទ