Tuesday, April 16, 2024
Latest:
ព័ត៌មាន​ជាតិ

រដ្ឋបាលរាជធានីភំ្នពេញ រៀបចំពីធីចែកអំណោយជូនដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា

ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានរៀបចំពីធីចែកអំណោយជូនដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងលោកជំទាវ ជា សុីណា ឃួងស្រេង ព្រមទាំងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ។

គួរបញ្ជាក់ថា មូលនិធិត្រីចក្រយានកម្ពុជាត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ ក៏ដូចជារួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ស៊ីក្លូផងដែរ៕

ចែករំលែកអត្ថបទ