Sunday, July 20, 2025
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

ដឹងរឿងហើយ!! មូលហេតុដែលយោធាផ្កាយ១ និងជាម្ចាស់ពេទ្យឯកជនម្នាក់ ដកកាំភ្លើងវាយសន្តិសុខ

ខេត្តកណ្ដាល ៖ យោងតាមប្រភពពី ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លី) បង្កឡើងដោយមន្រ្តីយោធាម្នាក់នោះ គឺផ្ដើមឡើងដោយសារ បាត់ស្បែកជើងរបស់ជនសង្ស័យ កាលពីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ហើយដោះស្រាយគ្នាមិនចេញ ក៏បង្កជាទំនាស់ ខឹងវាយទៅលើជនរងគ្រោះតែម្ដង ។ ករណីហឹង្សានេះ កើតឡើងថ្ងៃទី០៤

Read More
សន្តិសុខ​សង្គម

ចាក់សំលាប់៧កាំបិតសម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ស្លាប់យ៉ាងព្រៃផ្សៃណាស់ ក្នុងបន្ទប់ជួល នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ មានករណីចាក់សម្លាប់មនុស្សស្រីម្នាក់ ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានអោយដឹងថា អំពើឃាតកម្មនេះ កើតឡើងក្នុងបន្ទប់ជួលលេខ៨ ដែលពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការ ហើយឃាត់ខ្លួនបានជនសង្ស័យម្នាក់យកទៅសួរនាំ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់

Read More
ព័ត៌មាន​ជាតិ

ក្រសួងយុត្តិធម៌ចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្លាស់ប្តូរទីកន្លែងបម្រើការងាររបស់ អង្គភាពចំនួន៤ នៃក្រសួងយុត្តិធម៌ ទៅកាន់ទីតាំងថ្មី

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ក្រសួងយុត្តិធម៌មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ សម្តេច លោក លោកស្រី និងសាធារណជនទាំងអស់មេត្តាជ្រាបថា អង្គភាពចំនួន៤ នៃក្រសួងយុត្តិធម៌ រួមមាន អគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាលតុលាការ អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អគ្គាធិដ្ឋានកិច្ចការតុលាការ

Read More
ព័ត៌មាន​ជាតិ

អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យរបស់កម្ពុជា បានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់រួចរាល់ហើយ

នៅថ្ងៃនេះ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេះរួចរាល់ហើយ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ នៅព្រលានយន្ដហោះប្រទេសនេប៉ាល់។ ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ

Read More
សន្តិសុខ​សង្គម

ក្តៅក្តៅ!១ទៀតហើយភ្លាមៗ សមត្ថកិច្ចបានចុះឃាត់ខ្លួន ម្ចាស់ពេទ្យឯកជនមួយរូប ដែលបានប្រើប្រាស់កាំភ្លើង វាយសន្តិសុខរងរបួសធ្ងន់

កណ្ដាល ៖ បន្ទាប់ពីទទួលបាននូវព័ត៌មាន ករណីប្រើប្រាស់កាំភ្លើង វាយទៅលើបុរសម្នាក់រងរបួសធ្ងន់នោះ ភ្លាមៗ សមត្ថកិច្ចនៃនគរបាលខេត្តកណ្ដាល បានចុះឃាត់ខ្លួន ជនសង្ស័យយកមក សាកសួរនិងចាត់ការតាមនីតិវិធីហើយ ។ សូមជម្រាបថា យោងតាមគណនេយ្យហ្វេសបុកឈ្មោះ Sien San បានបង្ហោះសារ នៅវេលារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១មុននេះបន្តិច ដោយសំណូមពរដល់ថ្នាក់ដឹកនាំ

Read More
សន្តិសុខ​សង្គម

ជនសង្ស័យជាអ្នកបើករថយន្តដែល ពាក់ព័ន្ធនិងការបាញ់សម្លាប់លោក រ៉េត ស៊ីណែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅឡើយតែជនដៃដល់

ភ្នំពេញ÷យោងតាមប្រភពសារព័ត៌មានក្នុងស្រុកមួយបានអោយដឹងថា កំលាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បានហើយ ពាក់ព័ន្ធករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល ដោយជនសង្ស័យម្នាក់នេះ ជាអ្នកបើកឡាន រីឯចំណែកជនដៃដល់ជា អ្នកបាញ់សំលាប់នោះមិនទាន់ចាប់បាននៅឡើយទេ ។ សមត្ថកិច្ច ថ្លែងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Read More
សន្តិសុខ​សង្គម

សង្វៀនជល់មាន់នៅភូមិឈើទាល ស្រុកបាទី កំពុងបើកលេងយ៉ាងអាណាធិបតេយ្យក្រោយ​វត្តឆ្នាត់

ខេត្តតាកែវ​ ៖​ យោងតាមប្រភពព័ត៌មានពី​CPC NEWS បានផ្សាយថា​ តាមប្រភពច្បាស់ការ​ពីប្រជាពលរដ្ឋ​ថា នាវេលាថ្ងៃត្រង់ទី៣ ខែមករា ឆ្នាំ២០២០ នេះមានសង្វៀនជល់មាន់ដ៏ធំមួយកន្លែង ស្ថិតនៅខាងក្រោយវត្តឆ្នាត់ ភូមិព្រែកឈើទាល ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កំពុងបើកលេងយ៉ាងគគ្រឹក​គគ្រេង និងមានមនុស្សជាច្រើនស្រែកហ៊ោរ​កញ្ច្រៀវ កងរំពងពេញភូមិ តែម្តង ដោយមិន​រំខានដល់សមត្ថកិច្ច

Read More
គ្រោះថ្នាក់ចរាចរណ៍

រថយន្តដឹកមេស៊ីម៉ង់តិ៍បុកម៉ូតូអូសក្រោមរថយន្តបណ្តាលឲ្យផ្ទុះឆេះ ស្លាប់មនុស្ស២នាក់

ព្រៃវែង​ ៖​ (ព័ត៌មានបឋម)​ មានហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើត​ឡើងរវាងរថយន្តដឹកមេសុីម៉ងបុកម៉ូតូអូស​ជា​ច្រើនម៉ែត្របណ្តាលអោយផ្ទុះឆេះ ស្លាប់​មនុស្ស២នាក់ភ្លាមៗនៅកន្លែង​៖​ ហេតុការណ៍​ នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១​ ត្រង់ចំណុច​ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ៕

Read More
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពយុវជនវយ័១៨ឆ្នាំម្នាក់ ត្រូវគេវាយសំលាប់ រួចយកទៅបោះចូលស្រះទឹកក្នុងវត្ត

ខេត្តព្រះវិហារ៖ ហេតុកាណ៍នេះបង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ក្រោយប្រទះឃើញសាកសពក្នុងទឹកស្រះ ស្ថិតក្នុងវត្តប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ជនរងគ្រោះឈ្មោះ ឈឿន ចៀន អាយុ១៨ឆ្នាំ មុខរបរកសិករ ។ ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ សពត្រូវបានសាច់ញាតិ ស្រង់មកភ្លឺស្រះ

Read More
សន្តិសុខ​សង្គម

សង្វៀនជល់មាន់និងអាប៉ោងដ៏ធំ នៅស្រុកកណ្តាលស្ទឹង ត្រូវបានសមត្ថកិច្ចបង្ក្រាប ឃាត់ខ្លួន១២នាក់ ក្នុងនោះមានអង្គរក្សម្នាក់ដែរ

ខេត្តកណ្តាល៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថា មានករណីលេងល្បែងជល់មាន់ និង អាប៉ោង ទ្រង់ទ្រាយធំ និង បើកលេងស្ទើររៀងរាល់ថ្ងៃនោះ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះបង្ក្រាប និង ឃាត់ខ្លួនអ្នកលេង១២នាក់ ដែលក្នុងនោះ មានអង្គរក្សម្នាក់ផងដែរ ប៉ុន្តែរកម្ចាស់ទីតាំងមិនទាន់ឃើញទេ ។ សង្វៀនជល់មាន់និងអាប៉ោងទ្រង់ទ្រាយធំ ស្ថិតនៅចំណុចទំនប់៩៤

Read More