សន្តិសុខ​សង្គម

ចាប់ក្មេងទំនើង២៨នាក់ម៉ូតូ១២គ្រឿងដាវ៥ដើមនិងកាំបិតបាំងតោ២ដើម

ភ្នំពេញ៖ សមត្ថកិច្ចកំពុងល្បាតបានប្រទះឃើញ ក្មេងទំនើងមួយក្រុមចំនួន២៨នាក់ម៉ូតូ១២គ្រឿងដាវ៥ដើមនិងកាំបិតបាំងតោ២ដើម តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ក្មេងទំនើងមានចំនួន២៨នាក់រួមទាំងម៉ូតូ ១២គ្រឿង ដាវចំនួន៥ដើមនិង កាំបិតបាំងតោ២ដើមត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ។សមត្ថកិច្ចបានបន្តថា៖ក្មេងទំនើងនេះមានសម្ភារអាចបង្ករបួសស្នាមឬអាចសម្លាប់មនុស្សបាននោះមិនដឹងប៉ងធ្វើសកម្មភាពអ្វីលើនរណាទេ។ ដូច្នេះសមត្ថកិច្ចចាប់យកទៅសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តតាម នីតិវិធីច្បាប់៕