Sunday, September 14, 2025
Latest:

Author: សួន វីរៈ

ព័ត៌មាន​ជាតិ

មេធាវីរបស់ឧកញ៉ា នួន អក គំរាមប្ដឹងអ្នកកាសែតណាដែលផ្សាយរឿងកូនក្ដីរបស់ខ្លួនត្រូវអតិថិជនប្ដឹងករណីលក់ដីខ្យល់នៅខេត្តកំពត និងបោកជាង ១ម៉ឺនដុល្លារ

(ភ្នំពេញ)៖ ក្រោយពីជនរងគ្រោះដាក់ពាក្យប្ដឹងលោកឧកញ៉ានួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD រឿងឆបោក​ប្រាក់ចំនួន ១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍ F1នៃគម្រោង ឌឺសាគូរ៉ាផាក ស្ថិតនៅ​ស្រុកទឹកឈូ ខេត្តកំពត និងមានការចុះផ្សាយតាមបណ្ដាញសារព័ត៌មានក្នុងស្រុក ឥឡូវ​នេះមេធាវីរបស់លោកឧកញ៉ា នួន អក

Read More
ព័ត៌មាន​ជាតិ

ជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាង១ម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត

(ភ្នំពេញ)៖ ជនរងគ្រោះឈ្មោះ ឡុង សុភ័ក្រ្ត ភេទស្រី អាយុ ៣៧ឆ្នាំ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដាក់ពាក្យប្ដឹងឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ពាក់ព័ន្ធករណីឆបោកប្រាក់ជាង

Read More
សន្តិសុខ​សង្គម

តើមេនិត ហៅមេខ្លា ជានណា? ទើបហ៊ានដើរអួតអាងកាងឆ្នោតវៀតណាមនៅក្នុងទឹកដីខេត្ដកំពង់ចាម មិនញញើតសមត្ថកិច្ចបន្តិចសោះ !

ខេត្ដកំពង់ចាម៖ មេនិត ហៅមេខ្លាជាមេឆោ្នវៀតណាមធំបំផុត នៅខេត្តកំពង់ចាម នៅតែដេីរធេី្វព្យុះធេី្វភ្លៀង បេីកូនកញ្រែ្ចងណាមិនកត់អោយ គឺ អោយសមត្តកិច្ចចុះចាប់តែម្តង ហេីយមេខ្លាតែងតែអួតអាងនិយាយថាថា្នក់ក្រោមរហូតបានដល់ថា្នក់ខេត្តបង់លុយអស់ហេីយ គា្មនសមត្តកិច្ចហ៊ានធេី្វខ្លួនទេ។ បើយោងតាមប្រភពពីកូនកញ្ច្រែងនិង អ្នកចេញចូលទៅចាក់ឆ្នោតវៀតណាមនៅខេត្ដកំពង់ចាមបានឲ្យដឹងថា ទីតាំងទាំងអស់តក់ឆ្នោតវៀតណាមនៅក្នុងទឹកដីខេត្ដកំពង់ចាម គ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៑ានប៉ះនោះឡើយអោយតែកូនកញ្ជ្រែងប្រាប់ថាកត់ឆ្នោតអោយ《មេនិត ហៅមេខ្លា 》។ សូមរម្លឹកផងដែរថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​

Read More
សន្តិសុខ​សង្គម

សង្ស័យភ្លើងប្រច័ណ្ឌ បុរសចំណាស់ម្នាក់​យកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើ​ទារុណកម្មទៅលើប្រពន្ធ ដោយយកខ្សែភ្លើងចងជើងប្រពន្ធ​ បន្ទាប់មកក៏បានយកកាំបិតចុងស្រួច ចាក់សំដៅទៅលើបំពង់-ក ប្រពន្ធ​ បណ្ដាលអោយស្លាប់បាត់បង់ជីវិត រួច​ក៏បានយកកូនកាំបិតចាក់សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលអោយ ស្លាប់បាត់បង់ជីវិត​នៅកន្លែងទាំងពីរនាក់​ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅ​វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង៤៥BT ក្នុងភូមិត្នោតជ្រុំ៣

Read More
ព័ត៌មាន​ជាតិ

តុលាការសម្រេចជំនុំជម្រះផ្ទាល់មនុស្ស៧នាក់ដែលអាជ្ញាធរខណ្ឌចំការមនចាប់ខ្លួនរឿងជុំគ្នាលេងហ្គេមខុសវិធានការ៣កុំ៣ការពារ

(ភ្នំពេញ)៖ តំណាងអយ្យការបានសម្រេចបញ្ជូនជនសង្ស័យទៅតុលាការជំនុំជម្រះតាមរយៈដីការសម្រេចបញ្ជូនរឿងទៅជំនុំជម្រះភ្លាម។ នេះជាការលើកឡើង របស់លោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យ នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រុមជនសង្ស័យទាំង ៧នាក់ដែលត្រូវចាប់បញ្ជូនខ្លួនទៅតុលាការនោះ គឺទទួលបានសេរីភាពវិញហើយបន្ទាប់ពីតុលាការសម្រេចជំនុំជម្រះផ្ទាល់។ សូមជម្រាបថា អាជ្ញាធរខណ្ឌចំការមន កាលពីកណ្ដាលយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង

Read More
ព័ត៌មាន​ជាតិ

គ្រឿងញៀនជាងកន្លះគីឡូ! តុលាការដាក់គុកជនល្មើសជាម្ចាស់ថ្នាំត្រឹម ២ឆ្នាំ ចំណែកអ្នកពាក់ព័ន្ធពីដាក់ ៣ ទៅ៥ឆ្នាំ

(ភ្នំពេញ)៖ ទំនងជាសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន ពុំសាទរឡើយ ទើបសំណុំរឿងដ៏ក្តៅគគុកមួយនេះត្រូវបានគេលួចបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យជួយផ្សព្វផ្សាយ បញ្ជូនសារជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជ្រាប។ តើសំណុំរឿងនេះអាចនឹងមានភាពមិនប្រក្រតីដែរឬទេ? នេះជាសំនួរដែលអ្នកសារព័ត៌មានទទួលបានពីមន្ត្រីជំនាញខាងបង្ក្រាបគ្រឿងញៀន។ តើមានរឿងអ្វីទៅដែលធ្វើឱ្យសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការរាជធានីភ្នំពេញ មិនអស់ចិត្ត និងនាំគ្នាងឿងឆ្ងល់? នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោកស្រី សាយ

Read More
សន្តិសុខ​សង្គម

ទើបតែឃាត់ខ្លួន! ជនជាតិចិនជាថៅកែហ្គែមដុះស្លែប្រចាំផ្សារស៊ីធីម៉ល បន្ទាប់ពីបើកយ៉ាងរលូនអស់ពេលជាច្រើនឆ្នាំ

(ភ្នំពេញ)៖ ទីបំផុតថៅកែជនជាតិចិនដែលមានអំណាចកំពូលហ៊ានលបលួចបើកបនល្បែងហ្គែមបាញ់ត្រីយ៉ាងចំហដ៏ធំកណ្ដាលផ្សារស៊ីធីម៉ល ដោយខុសច្បាប់ និងបទបញ្ជាសម្ដេចតេជោ ក្នុងការទប់ស្កាត់ជំងឺកូវីដ ត្រូវអាជ្ញាធរខណ្ឌ៧មករាទៅលបចាប់ស្ងាត់ៗ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចជាន់ទី២ នៃផ្សារសុីធីម៉ល ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចតូចតាចនៅក្នុងខណ្ឌ៧មករា បានឲ្យអ្នកកាសែតដឹងថា រឿងចុះបង្ក្រាបទីតាំងខាងលើនេះ គឺលោក លឹម

Read More
ព័ត៌មាន​ជាតិ

ចាប់ខ្លួនប្ដីប្រពន្ធ ២នាក់យកទៅដាក់គុកតាមដីការបស់តុលាការ រឿងឆបោកប្រាក់

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះបានចាប់ និងបញ្ជូន ប្ដីប្រពន្ធ២នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់។ បើតាមសមត្ថកិច្ច ជនជាប់ចោទទី១មានឈ្មោះ សេង ណាំ ភេទស្រី អាយុ ៥៣ឆ្នាំ ជាប្រពន្ធ និងទី២មានឈ្មោះ អឿន

Read More
សន្តិសុខ​សង្គម

បង្ក្រាបកន្លែងផឹកសុី​ រាំកម្សាន្តល្មេីសវិធានការរដ្ឋបាលរាជធានី ឃាត់ខ្លួនមនុស្សប្រុស​ស្រី​៦០នាក់​

​ភ្នំពេញ​ ៖​ យ៉ាងហោចណាស់មនុស្សប្រុស​ស្រីចំនួន៦០នាក់​ដែលល្មើសនិងវិធានការ​រដ្ឋ​បាលរាជធានីភ្នំពេញត្រូវបានកម្លាំង ចម្រុះ​នៃ​ គណៈបញ្ចាការឯកភាពខណ្ឌដូនពេញ​ ចុះបង្ក្រាបនិងឃាត់ខ្លួន​ កាលពីវេលាម៉ោង១០​និង៥០នាទីយប់​ថ្ងៃទី៣​ខែកញ្ញា​ ឆ្នាំ២០២១​នៅ​ចំណុចទីតាំងកន្លែងកម្សាន្ត​យីហោ« ប៊្លូឆីលី​ »តាមបណ្ដោយផ្លូវ១៧៨​ ក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញបន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្ត ដែលល្មេីសនិង វិធានការរដ្ឋបាលរាជធានី​ភ្នំពេញ​ ។ ក្នុងប្រតិបត្តិការណ៍នេះ​ គឺធ្វេីឡេីងបន្ទាប់ពីកម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ​ បានធ្វេីការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ

Read More
សន្តិសុខ​សង្គម

ម្ដាយចិត្តព្រៃផ្សៃ​ ចាប់កូនស្រីបង្កើតឲ្យឪចុងរំលោភបានសម្រេចជាច្រើនដង

កណ្ដាល​ ៖​ បុរសស្ត្រីចិត្ដតិរិច្ឆាន២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនវាយខ្នោះ​ យក​ទៅ​សួរនាំបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឪពុកក្មេងស្រីរងគ្រោះដោយចោទប្រកាន់ថា​ បាន​រួមគំនិតគ្នាវាយធ្វើបាបនិងចាប់កូន​បង្កើតអោយឪពុកចុង​រំលោភជាច្រើនដង​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​នៅថ្ងៃទី ០៣ខែ កញ្ញា​ ឆ្នាំ ២០២១​ នៅចំណុច​ភូមិ​ព្រែក​រការ​ ឃុំ​ ព្រែក​រការ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​ កណ្តាល​។ សមត្ថកិច្ចបានឲ្យដឹងថា​ ក្មេងស្រីរងគ្រោះមាន ឈ្មោះ​ ម.

Read More