Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលជំនាញខណ្ឌច្បារអំពៅ​ ហសការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿង​ញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតគ្រឿងញៀនជិត៤៧គីឡូក្រាម

ភ្នំពេញ​ ៖​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាល​ ខណ្ឌច្បារអំពៅ​ ដឹកនាំដោយលោក​ វរសេនីយ៍ទោ​ ឡូ​ ភារម្យ​ អធិការ​ រងទទួលផែន​ប្រឆាំងគ្រឿងញៀន​ ហសការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក​ វរសេនីយ៍ទោ រ៉ុឹម ម៉ិច នាយការិយាល័យ​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានធ្វេីការ​ស្រាវជ្រាវ​ បង្ក្រាប​មុខសញ្ញា​ ប្រេីប្រាស់​និងជួញដូរគ្រឿងញៀន​ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់​ដកហូតគ្រឿងញៀនជិត៤៧គីឡូក្រាម ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងបានដកហូតក្រាមសថ្លាសង្ស័យគ្រឿងញៀនប្រហែល២Kg កម្លាំងជំនាញបានធ្វើការស្រាវជ្រាវបន្តរហូតទទួល​បានព័ត៌មាន​ ថានៅក្នុងឃ្លាំងមានចំនួន៣បាវទៀត​ ភ្លាមៗនោះកម្លាំងចំរុះបានបើកប្រតិបត្តិការចុះឆែកឆេរឃ្លាំងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ បានរកឃើញចំនួន៤៥ដុំ ថែម​ទៀត សរុបចំនួន៤៦គីឡូ ២៣៧,៥៧ក្រាម និងបានឃាត់ខ្លួនអ្នកជួលឃ្លាំងម្នាក់ឈ្មោះ លីវ វ៉ាងថាវ ហៅ ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម និងមនុស្ស ស្រីចំនួន​០៣​នាក់ មកបំភ្លឺផងដែរ​ ។

បច្នុប្បន្នជនសង្ស័យពាក់ពន្ធ័ទាំង៤នាក់ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី​ច្បាប់៕