Monday, August 24, 2026
Latest:

Author: សួន វីរៈ

សន្តិសុខ​សង្គម

ចូលកាប់ប្លន់យកលុយកន្លែង «Wing វេរ​លុយ» នៅស្រុកកំពង់សីលា​ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន

ព្រះសីហនុ​ ៖​ ជនល្មើសម្នាក់ បានចូលទៅកាប់ម្ចាស់ផ្ទះ​ បណ្ដាលអោយរបួស រួចប្លន់យកលុយពីកន្លែង «Wing វេរលុយ» កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅ​ចំណុចទីតាំង​ «Wing វេរលុយ» យីហោ ​ហុង​ រ៉ា ស្ថិតនៅភូមិ​ស្ទឹង​ច្រាល​ ឃុំអូរបាក់​រទេះ​ ស្រុកកំពង់សីលា​

Read More
សន្តិសុខ​សង្គម

ពិតជាសាហាវព្រៃផ្សៃមែន! ខ្មាន់កាំភ្លើងបើករថយន្តទំនើបបាញ់រះ​ មកលើ​ អ្នករត់ម៉ូតូកង់បីជា​ច្រើនគ្រាប់ នៅខណ្ឌទួលគោក

ភ្នំពេញ​ ៖​ បុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់​ភ័យស្ទើលុះព្រលឹងស្លាប់​ ខណៈបើកម៉ូតូកង់បី​តាមផ្លូវត្រូវ​ ខ្មាន់កំភ្លើងបើករថយន្តស៊េរីទំនើបមួយគ្រឿងដកកាំភ្លើងបាញ់រះ​ ចំនួន៥​ គ្រាប់មកលើកង់បី​ តែត្រូវ១គ្រាប់ចំម៉ូតូកង់បី សំណាងល្អម្ចាស់មិនអី ឯខ្មាន់កាំភ្លើងបើក​រថយន្តគេចខ្លួន បាត់ស្រមោល​ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចកាលពី​វេលាម៉ោង១០យប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក

Read More
សន្តិសុខ​សង្គម

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើផ្លូវ​៦០ម៉ែត្រជាមួយម៉ូតូមួយគ្រឿង

ភ្នំពេញ ៖​ បុរសម្នាក់បានបែកក្បាលស្លាប់គួរ​ឲ្យអាណោចអធម៌​ ឃើញតែម៉ូតូមួយគ្រឿង​នៅជិតសព បង្ករការភ្ញាក់ផ្អើលនៅវេលា​ម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្បែរច្រមុះជ្រូកក្បាលថ្នល់​ ប្រហែលជា១០០​ក្នុងភូមិព្រែក តានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះ​ មិនត្រូវបានគេ​ ស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹងថា នៅវេលាម៉ោងកើតហេតុស្រាប់តែគេឃើញ​ បុរស​រងគ្រោះដេកស្កាប់ដោយម៉ូតូ​ស៊េរីឆ្នាំ២០១៥ ពណ័ខ្មៅ

Read More
សន្តិសុខ​សង្គម

ពលរដ្ឋស្នើអោយសមត្ថកិច្ចខណ្ឌដូនពេញ​ មេត្តាបង្ក្រាបទីតាំងហ្គេមបាញ់នៅលេខ៥ផងទាន

ភ្នំពេញ​ ៖​ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយ​កន្លែងកំពុងបើកទទួលក្រុងក្មេងទំនើងញៀន​ល្បែងយ៉ាងអាណាធិបតេយ្យ​ មិនខ្លាច​ញញើត​ សមត្ថកិច្ច​ឡើង​ ដែលទីតាំងល្បែង​ខុសច្បាប់នេះនៅចំណុចតូបជួល​ ផ្លូវលេខ៥​ ចន្លោះផ្លូវលេខ១៤៨និង១៥៤​ ខាងជើងវត្ថឧណ្ណាលោម​ ក្នុងសង្កាត់ផ្សារកណ្ដាលទី១​ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ ពលរដ្ឋស្នើអោយសមត្ថកិច្ច​ ខណ្ឌដូនពេញ​ មត្តាមានវិធាការបង្ក្រាបផង​ ព្រោះទីតាំងខាង​លើ​ក្រុមក្មេងទំនើង​បង្កភាពអាណាធិបតេយ្យ​អសុវត្ថិភាពខ្លាំងណាស់​ ។ ពលរដ្ឋលើកឡើងថា​ បញ្ហា​​ចោរលួច​ ​ឆក់

Read More
សន្តិសុខ​សង្គម

ពលរដ្ឋស្នើសុំ​ ឯកឧត្ដម​ អភិបាលរាជធានី​ភ្នំពេញ​ និង​ ឯកឧត្ដម​ ស​ ថេត​ ស្នងការនគរ​បាល​ រាជធានី​ភ្នំពេញ​​ មានវិធានការចំពោះ​ មេឆ្នោតវៀតណាមខុស​ច្បាប់ ជើងខ្លាំង​ ឈ្មោះ​ ហេង​ ម៉េង​ ដែលបើកកត់ជា​ច្រើនកន្លែង​នៅផ្សារ​កណ្ដាល តែអាជ្ញាធរ​មាន​សមត្ថកិច្ច​ មិន​បង្ក្រាប​

ភ្នំពេញ​ ៖​ យោងតាមប្រភពច្បាស់ការមួយ​បាន​បង្ហើបអោយដឹងថា​ ទីតាំងកត់ឆ្នោតវៀត​ណាម​ សញ្ញា​ (​ M9​ )ជា​ច្រើនកន្លែងស្ថិតក្នុងផ្សារ​កណ្ដាល​ ផ្លូវ​លេខ១៣ សង្កាត់ផ្សារ​កណ្ដាល​ទី១ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ កំពុងតែ​បើកលេង​យ៉ាងរលូន ដោយមិនការ​បង្ក្រាបពីសំណាក់​ អាជ្ញាធរមានសមត្ថកិច្ច​សោះឡើយ​ ! ខណៈមានសារព័ត៌មានជា​ច្រើន​អង្គភាពបានចុះផ្សារ​ មិនតែប៉ុណ្ណោះ​មេឆ្នោតរូបនោះបានតែគំរាម​ ប្ដឹងអ្នកព័ត៌មាន​ថែមទៀត​ សង្ស័យមេឆ្នោតយួនរូបនេះ

Read More
ព័ត៌មាន​ជាតិ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់!

ដោយអនុវត្តតាមបទបញ្ជា ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ នៅតែបន្តបញ្ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចុះតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ដោយយកចិត្តទុកដាក់ ដល់ទីតាំងលិចទឹកផ្ទាល់ និងបានចូលរួម

Read More
សន្តិសុខ​សង្គម

តើលោក​ ហេង​ ម៉េង​ ជាអ្នកណា​ បានជាបើក​ល្បែងឆ្នោតវៀតណាម​ ខុសច្បាប់ ហើយអាជ្ញាធរ​មានសមត្ថកិច្ច​ មិន​បង្ក្រាប​

ភ្នំពេញ​ ៖​ យោងតាមប្រភពច្បាស់ការមួយ​បាន​បង្ហើបអោយដឹងថា​ ទីតាំងកត់ឆ្នោតវៀត​ណាម​ សញ្ញា​ (​ M9​ )ជា​ច្រើនកន្លែងស្ថិតក្នុងផ្សារ​កណ្ដាល​ ផ្លូវ​លេខ១៣ សង្កាត់ផ្សារ​កណ្ដាល​ទី១ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ កំពុងតែ​បើកលេង​យ៉ាងរលូន ដោយមិនការ​បង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច​សោះឡើយ​ សង្ស័យតែបានលាភសក្ការៈពី​មេត្នោតហើយមើលទៅ​ ។ ប្រភពបានបន្តទៀតថា ទីតាំងកត់ឆ្នោតវៀតណាម​ ខុសច្បាប់ជាច្រើន​ កន្លែងនៅក្នុងផ្សារកណ្ដាល

Read More
ព័ត៌មាន​ជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកសម្ភារៈចាំបាច់ បំពេញតម្រូវការ គ្រួសាររងគ្រោះព្រោះទឹកជំនន់ ៥០គ្រួសារ!

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ និងលោកជំទាវ គង់ សំអូន ប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃស អមដំណើរដោយ ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ

Read More
សន្តិសុខ​សង្គម

សម្ដីខ្លាំងម្លេះចែ​! ស្ត្រីសង្ស័យស្រវឹងជោគ​ជាំ​បើករថយន្តបង្កគ្រោះ​ថ្នាក់ចរាចរណ៍​ ពេលអ្នកសារព័ត៌មានទៅថត​ឡាយ​ ដេញចាប់ទូរ​សព្ទ័​ និងប្រើស្ដីមិនសមរម្យ

ភ្នំពេញ​ ៖​ ស្ត្រីសម្ដីខ្លាំងម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើប​ មិនប្រកាន់ស្ដាំជ្រុលទៅប៉ះរថយន្តឡិចស៊ីស​ មួយគ្រឿងទៀត​បណ្ដាលឲ្យដាច់កង់មុខខាងឆ្វេងទៅមុខ​លែងរួច​ ។​ លុះពេលអ្នកសារព័ត៌មាន ជា​ច្រើនអង្គភាពចុះកយព័ត៌មាន​ ឡាយផ្ទាល់បែរជាស្ត្រីខាងលើដេញចាប់ទូរស័ព្ទអ្នក​សារព័ត៌មាន​ រត់ចែកជើងគ្នា ហេតុការណ៍​ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង១២ និង២០នាទី​ រំលងអធ្រាត្រឈានចូលអង្គាទី២០ខែតុលាឆ្នាំ២០២០ នៅចំណុច​មុខ ភោជនីយដ្ឋាន(តាយ តាយ២) តាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី

Read More
សន្តិសុខ​សង្គម

មេកន្ទុយលេខម្នាក់លិចលឺពាក្យចាមរាមថា គេកំពុងរត់ការទៅតុលាការ ដើម្បីដោះលែងឲ្យមានសេរីភាព ក្រោយនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានមួយបានលួចបង្ហើបប្រាប់ថា​ ៖ បុរសម្នាក់ ដែលជាមេកត់កន្ទុយលេខ(ឆ្នោតវៀតណាម) បន្ទាប់ពីកម្លាំងនគរបាលខណ្ឌសែនសុខ ចុះប្រត្តបត្តិការបង្រ្កាប និងឃាត់ខ្លួនជាក់ស្តែង ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងខុស​ច្បាប់ ។ ពេលនេះមានអ្នកកំពុងរត់ការទៅតុលាការ ដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញ ។ សូមជម្រាបថា កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០

Read More