Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងភ្នាល់បាល់អនឡាញរីកដូចផ្សិតនៅខណ្ឌច្បារពៅសមត្ថកិច្ចគ្មានវិធានការបង្ក្រាប

ភ្នំពេញ៖ ទីតាំងភ្នាល់បាល់តាមអនឡាយជាច្រើនកន្លែងក្នុងមូលដ្ឋានខណ្ឌច្បារអំពៅកំពុងបើកដំណើរលេងយ៉ាងរលូនគ្មានខ្វល់នឹងសេចក្តីណែនាំរបស់អាជ្ញាធរបន្តិចឡើយ​ ។

ជុំវិញបញ្ហានេះមានការលើកឡើងថា​ មូលហេតុដែលនាំអោយមានល្បែងសុីសងជាពិសេស​ ល្បែងភ្នាល់បាល់អនឡាញជាច្រើនកន្លែងកើតមានក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ​ គឺសង្ស័យថាលោកអធិការខណ្ឌមិនបានធ្វើរបាយការណ៍ជុំវិញទីតាំងល្បែងសុីសងទាំងនេះបញ្ជូនទៅថ្នាក់អភិបាលទើបម្ចាស់ទីតាំងណេតភ្នាល់បាល់ទាំងនោះបានចិត្តពង្រីកសាខាខ្លួនដោយគ្មានញញឹតនឹងចំណាត់ការឬក៏សេចក្តីណែនាំរបស់អាជ្ញាធរសោះឡើយ។

គួរបញ្ជាក់ថា​កន្លងលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារ​អំពៅ​បានដាក់បញ្ជាយ៉ាងកំហិតដល់មន្ត្រីក្រោមឱវាទត្រូវតែ​លុបបំបាត់អោយបាននៅល្បែងសុីសងគ្រប់ប្រភេទនឹងទប់ស្កាត់រាល់បទល្មើសផ្សេងៗកុំអោយកើតមានក្នុងមូលដ្ឋាន​ តែ​ផ្ទុយទៅវិញលោក​ អេម​ សារ៉ាវុធអធិការខណ្ឌច្បារអំពៅ​ហាក់ដូចមិនអនុវត្តន៍តាមបទបញ្ជាលោកអភិបាលខណ្ឌឡើយដោយបណ្តែតបណ្តោយអោយមានល្បែងសុីសង​ ដូចជា​ កន្ទុយលេខ​ ល្បែងភ្នាល់បាល់តាមអនឡាញបាននឹងកំពុងបើកលេងយ៉ាងរលូនដោយលោកអធិការគ្មានចំណាត់ការបង្ក្រាបនោះឡើយ​ ៕

ចែករំលែកអត្ថបទ